Seequent ត្រៀមបង្ហាញបច្ចេកវិទ្យាជីករករ៉ែថ្មីដែលដើរដោយ AI នៅក្នុងកម្មវិធី PDAC 2026

ក្រុមហ៊ុន Seequent ដែលជាបុត្រសម្ព័ន្ធរបស់ Bentley Subsurface នឹងចូលរួមនៅក្នុងសន្និបាតនៃសមាគមអ្នករុករក និងអ្នកអភិវឌ្ឍន៍នៃប្រទេសកាណាដា (PDAC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេកម្រិតសកលផ្នែកកម្មវិធីកុំព្យូទ័រសម្រាប់វិស័យរ៉ែ និងភូគព្ភសាស្ត្រ Seequent នឹងបង្ហាញពីបច្ចេកវិទ្យានិងនិន្នាការចុងក្រោយបង្អស់របស់ខ្លួន ពិសេសទាក់ទងការប្រើប្រាស់ AI និងបច្ចេកវិទ្យា Cloud ដើម្បីធ្វើទំនើបកម្មកម្មវិធីរុករករ៉ែ។

ចំណុចផ្តោតសំខាន់នៃការតាំងពិពណ៌ឆ្នាំនេះ គឺខួបមួយឆ្នាំនៃ Seequent Evo ដែលជាផ្លែតហ្វមភូគព្ភសាស្ត្របើកចំហ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការរុករករ៉ែដែលប្រើប្រព័ន្ធ AI។

តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សារបស់ម៉ាស៊ីន (Machine Learning) ជាមួយនឹងលំហូរការងារតាមប្រព័ន្ធ Cloud ក្រុមហ៊ុន Seequent មានគោលបំណងជួយអ្នកវិទ្យាសាស្ត្រផ្នែកជីករករ៉ែ ក្នុងការពន្លឿនដំណើរការស្វែងរក ព្រមទាំងកាត់បន្ថយហានិភ័យ និងចំណាយផ្សេងៗក្នុងការសម្រេចចិត្តលើការងារក្រោមដីបានយ៉ាងច្រើន។

សន្និបាតនេះនឹងបង្ហាញពីព្រឹត្តិការណ៍សហការដ៏សំខាន់មួយនៅថ្ងៃអាទិត្យ ទី ១ ខែមីនា ដោយបង្ហាញពីភាពជាដៃគូរវាង Seequent និង Orica Digital Solutions ពោលគឺជាការការរួមបញ្ចូលលំហូរការងាររវាង Axis Connect និង Leapfrog Geo

ការរួមបញ្ចូលគ្នានេះត្រូវបានរចនាឡើងដើម្បីផ្សារភ្ជាប់គម្លាតរវាងអ្នកភូគព្ភសាស្ត្រ និងអ្នកខួងរ៉ែ ដែលជួយឱ្យមានការផ្ទេរទិន្នន័យដោយរលូន និងប្រែក្លាយទិន្នន័យភូគព្ភសាស្ត្រទៅជាសកម្មភាពខួងជាក់ស្តែងដោយផ្ទាល់។

ការស្វែងយល់បន្ថែមអំពីតួនាទីរបស់ AI ក្នុងឧស្សាហកម្មនេះនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី ២ ខែមីនា។ ក្រុមហ៊ុនក៏នឹងរៀបចំវគ្គ “FrogTalk” ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារ ដើម្បីបង្ហាញពីបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី Leapfrog Geo ទាំងលើកុំព្យូទ័រ និងប្រព័ន្ធ Cloud ផងដែរ។

លើសពីនេះ Seequent ក៏នឹងឧបត្ថម្ភពានរង្វាន់ Frank Arnott – Next Generation Explorers Award។ ការប្រកួតប្រជែងកម្រិតអន្តរជាតិនេះ ជួយឱ្យក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានា បង្ហាញពីការគំនិតច្នៃប្រឌិតរបស់ពួកគេលើសំណុំទិន្នន័យរុករកដ៏ស្មុគស្មាញដល់ទស្សនិកជនទូទាំងពិភពលោក។

ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាអំពីរបៀបដែលការយល់ដឹងស៊ីជម្រៅផ្អែកលើទិន្នន័ផងដែរ ដែលជាការជួយគាំទ្រដល់ការផ្លាស់ប្តូរថាមពលសកល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]