បច្ចុប្បន្ន ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង មានផ្ទៃដីប្រមាណ ២៨ម៉ឺនហិកតា

បច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៨ម៉ឺនហិកតា ដែលស្ថិ​​តក្រោមការគ្រប់គ្រងរបស់រដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ​។​

ប្រភពដដែលបានបន្ថែមឱ្យដឹងថា តំបន់ការពារធម្មជាតិទាំង ៨ទីតាំងនេះ ស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋ ដើម្បីការពារពីការទន្ទ្រានកាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ និងនិរន្តរភាពទេសភាពបៃតង។

បន្ថែមពីនេះ តំបន់ការពារធម្មជាតិទាំងនោះមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែ​រ ដែនជម្រកសត្វភ្នំត្នោតភ្នំពក តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ការពារទេសភាពអង្គរ តំ​​ប​ន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (​ឥសាន ឧត្តរ និងជួរភ្នំក្រវាញ)​ លាតសន្ធឹងលើផ្ទៃដីសរុប​ប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។

ទន្ទឹមនឹងនេះផងដែរ  ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៤ តម្លៃជាង ២០០លានដុល្លារ នៅព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន ១៤ មានតម្លៃប្រមាណ ២១៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។ បន្ថែមពីនេះ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។ ជាមួយគ្នានេះដែរ ចាប់តាំងពីការបង្កើតក្រុមការងារពិសេសនេះមក ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, […]

រដ្ឋ​កំណត់យកដីសម្បទានសង្គមកិច្ច ១៥០៧ហិកតា នៅខេត្តកំពត សម្រាប់ចែកជូនអតីតយុទ្ធជន

រាជរដ្ឋភិបាល បានកំណត់យកទីតាំងដីសម្បទានចំនួន ២កន្លែង ដែលមានទំហំ ១,៥០៧ហិកតា សម្រាប់ចែកជូនអតីតកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋក្រីក្រ នៅខេត្តកំពត ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពន្លឿនលើការងារនេះ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពី «យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច» ក្រោមការដឹកនាំរបស់ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើផែនការកំណត់យកដីសម្បទានសង្គមកិច្ចចំនួន២ ទីតាំង ដែលមានទំហំសរុប ១,៥០៧ហិកតា  សម្រាប់ចែកជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ នៅខេត្តកំពត ដោយក្នុងនោះរួមមាន៖ ទីតាំងទី១ មានទំហំ ១.២៨៨ហិកតា នៃផ្ទៃដីសរុប ១.៥៨៦ហិកតា ដែលស្ថិតនៅតំបន់៣១៧ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋសម្រាប់គោលដៅសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។ និងទីតាំងទី២ មានទំហំ ២១៩ហិកតា ស្ថិតនៅតំបន់ដំរី ក្នុងឃុំត្រពាំងខ្លាំង ស្រុកឈូក និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ត្រូវបានរក្សារទុកសម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដីចំនួន […]

ក្រសួងបរិស្ថាន៖ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ ឬការប្រគល់ផែនទី ឬប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល។ នេះបើតាមលិខិតលេខ ១៨៣៩/០៤២៤ ប.ស្ថ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្នុងលិខិតនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានពិនិត្យឃើញថាមានការបញ្ជាក់ទទួលស្គាល់ប្លង់ដី ឬផែនទី និងមានការប្រគល់ប្លង់ដី ឬ ផែនទីឱ្យទៅស្ថាប័ន អង្គការ ឬអតិថិជន ដោយគ្មានសណ្តាប់ធ្នាប់ និងគ្មានការសុំអនុញ្ញាតពីប្រធានស្ថាប័នអ្វីឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ការសម្រេចបញ្ជាក់ ទទួលស្គាល់ ឬប្រគល់ផែនទី ឬប្លង់ដីព្រៃ ឬដីត្រូវកាត់ឆ្កៀល ចាំបាច់ត្រូវមានការសម្រេចពីឯកឧត្តមជាមុនសិន ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ការងារ និងការគ្រប់គ្រងវិស័យបរិស្ថានឱ្យមានប្រសិទ្ធភាព ជៀសវាងការប្រើប្រាស់ឯកសារក្នុងគោលដៅអវិជ្ជមាន។ គួរបញ្ជាក់ថា ការបញ្ជាក់ទទួលស្គាល់ ឬ ការប្រគល់ឯកសារទាំងអស់នេះ ដោយគ្មានការសម្រេចពីប្រធានស្ថាប័នបែបនេះ បានបង្កឱ្យមានភាពច្របូកច្របល់ និងការប្រើប្រាស់ខុសទិសដៅ និងឈានទៅបង្កឱ្យមានផលវិបាក ឬផលអវិជ្ជមានដល់ការគ្រប់គ្រងវិស័យបរិស្ថានថែមទៀតផង។ - Video Advertisement -

កម្ពុជានៅសល់ដីមិនទាន់ដោះមីនរួចទំហំប្រមាណជិត ២ពាន់គីឡូម៉ែត្រការ៉េទៀត

កម្ពុជា នៅសល់ផ្ទៃដីមិនទាន់ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១.៨៥៤ គីឡូម៉ែត្រការ៉េ ខណៈមានប្រជាជនជាង ១លាននាក់កំពុងរស់នៅក្នុងតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់លោកលី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាជាមួយវិទ្យុបារាំងRFI ខេមរភាសា នៅពីថ្ងៃទី០៤ ខែមេសា ក្រោមប្រធានបទ “ការពារជីវិត កសាងសន្ដិភាព” នៅខេត្តសៀមរាប។ ជាមួយគ្នានេះដែរ បើតាមជំនួបរវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់​មីនកម្ពុជា (CMAC) និងលោក​Gregory Cathcart មន្ត្រីនៃអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បានបង្ហាញពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពបន្តជាពិសេសពាក់ព័ន្ធ សកម្មភាពសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ នាឱកាសនោះ លោក ​Gregory Cathcart បានលើកឡើងពីភាពចាំបាច់ ដែលកម្ពុជាត្រូវអនុវត្តយ៉ាងហ្មត់ចត់ចៀសវាងមិនបានផ្ទៀងផ្ទាត់ចម្ការមីនគ្រប់ជ្រុងជ្រោយ និងត្រូវចៀសវាងក្រោយប្រកាសអស់គ្រាប់មីនទៅហើយ តែបែរជានៅតែបន្តបង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយកម្ពុជាត្រូវធ្វើការស្រាវជ្រាវកំណត់ទីតាំង និងព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីកត់ត្រាទិន្នន័យចម្ការមីនដែលនៅសេសសល់ទាំងអស់ចូលក្នុងប្រព័ន្ធទិន្ន​ន័​យ​ជាតិឱ្យបានច្បាស់លាស់​។ រីឯ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ពីជំហក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ខាងមុខនេះ ដោយបានលើកឡើងថា កម្ពុជាត្រូវការពេលវេលាសមស្រប ដើម្បីស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ​ ក្នុងការបោសសម្អាតគ្រាប់មីនទាំងអស់ និងបញ្ជាក់ឱ្យបានច្បាស់ថា កម្ពុជាគ្មានចម្ការមីននៅសេសសល់ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនទៀតឡើយ។ គួរបញ្ជាក់ថា រយៈពេល ៣១ឆ្នាំកន្លងទៅ […]

អាជ្ញាធរចេញវិធាន៧ចំនុច ដើម្បីបង្ក្រាបបទល្មើសធនធម្មជាតិ នៅខេត្តមណ្ឌលគីរី

អាជ្ញាធរខេត្តមណ្ឌលគីរី បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ចំនុច ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នេះតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃការចុះអនុវត្តការងាររបស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គណៈកម្មាធិការថ្នាក់ជាតិ ក៏បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងដីដែលរងការកាប់រានបំផ្លាញព្រៃ ការពារ អភិរក្ស និងការទន្ទ្រានដីរដ្ឋក្នុងដែនជម្រកសត្វព្រៃណាមលៀរ ខេត្តមណ្ឌលគីរី ហើយបានរកឃើញថា នៅមានការកាប់រានព្រៃពីបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន (បងប្អូនជនជាតិដើមភាគតិច)៕ ម៉្យាងទៀត បើតាមការពិនិត្យ និងស្តាប់នូវមតិយោបល់នៅមូលដ្ឋាន គឺគ្រប់គ្នាទាំងស្ថាប័នរដ្ឋ និងសហគមន៍ មិនទាន់បានយល់ដឹងច្បាស់អំពីដំណើរការ និងនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងតួនាទី នៃការគ្រប់គ្រងដីសហគមន៍ ដូច្នេះរដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវវិធានការសំខាន់ៗ ៧ចំនុច ដូចខាងក្រោម៖ ១. ត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងអំពីតម្លៃ នៃធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីបរិស្ថាន ។ ២. ចាតវិធានការរដ្ឋបាលចំពោះមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អារុធដែលពាក់ព័ន្ធនិងបទល្មើស ដោយត្រូវតម្លើងបញ្ជីឈ្មោះ […]

២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីបានជិត ១ម៉ឺនហិកតា នៅខេត្តពោធិ៍សាត់

ប្រតិបត្តិការក្តៅចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដឹកនាំដោយក្រុមការងារសមត្ថកិច្ចចម្រុះ បានចុះឃ្លុំដីបានជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ នៅខេត្តពោធិ៍សាត់។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមេសា បានឱ្យដឹងថា រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិក​តា​ ដោយបានរកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះដែរ ក្រុមការងារ បានរុះរើខ្ទមបណ្តោះអាសន្ន ដែលបានសង់នៅលើទីតាំងដី​​ព្រៃ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារៈមួយចំនួនទុកជាវត្ថុតាងផងដែរ​។ គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ដឹកនាំដោយក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ខណៈដែលប្រតិបត្តិការលើកដំបូងនេះ រយៈពេល ០៥ថ្ងៃ ក្រុមការងារសមត្ថកិច្ចចម្រុះ បានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ (អានបន្ថែម) - Video Advertisement -