SSCAស្នើអាជ្ញាធរពាក់ព័ន្ធត្រូវសហការនិងអាកាសចរស៊ីវិល មុនអនុញ្ញាតសង់អគារនៅតំបន់ជុំវិញព្រលានថ្មី

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​ (SSCA) បានស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និត ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងពីសំណើមួយនេះ ក្នុងពេលអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី អញ្ញើញត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល​ និងខេត្តកាកែវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។​

ឯកឧត្តមមានប្រសាសន៍ថា៖ “ដើម្បីជៀសវាងការបង្កើតឲ្យមានឧបសគ្គដែលបង្កឡើងដោយមនុស្ស និងដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខ និងប្រក្រតីភាព កិច្ចប្រតិបត្តិការអាកាសយានគ្រប់ប្រភេទ នៅក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ដែលពាក់ព័ន្ធ មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ ដោយត្រូវគោរពតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់ឧសគ្គអាកាសយានដ្ឋានអន្តរជាតិ” ។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាង​សង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក។

បើតាមផែនការដែលបានគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទីមួយ គ្រោងនឹងបើកឲ្យដំណើរការនៅ​ឆមាស​ទីមួយ ឆ្នាំ២០២៥ខាងមុខនេះ៕(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]