កម្ពុជាដាក់ឱ្យប្រើប្រាស់ផ្លូវជនបទ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវ ៧ខ្សែទៀត ប្រវែង ៣៦គីឡូម៉ែត្រ នៅខេត្តតាកែវ

ផ្លូវថ្មីជាង ៧៧ គីឡូម៉ែត្រ ត្រៀមជំរុញសេដ្ឋកិច្ចជនបទនៅខេត្តតាកែវ ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គីឡូម៉ែត្រ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដំណាល់គ្នានឹងផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ នៅក្នុងខេត្តតាកែវ ក៏បើកការដ្ឋានសាងសង់ផងដែរ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍...

អាន​បន្ថែម

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជាពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ​ធន់ និង មាន​សុវត្ថិភាពទឹកនេះ ជាកា...

អាន​បន្ថែម

មូលនិធិ $៥០ លានដុល្លាររបស់ ADB នឹងជួយកម្ពុជាបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយ ក្នុងទំហំទឹកប្រាក់ $៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថលឱ្យកាន់តែមាននិរន្តភាព។ យោងតាមសេចក្តីប្រកាសរបស់ ADB កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយា...

អាន​បន្ថែម

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញផែនការបង្កើនសមត្ថភាពហិរញ្ញប្បទានប្រចាំឆ្នាំរបស់ខ្លួនពី ២៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ ៣៦ពាន់លានដុល្លារនៅឆ្នាំ២០៣៤ ។ ការពង្រីក ៥០% នេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់ ADB ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងជំរុញកំណើនប្រកបដោយចីរភាព។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្...

អាន​បន្ថែម