ក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics “Showcase បរិក្ខាត្រជាក់ស៊េរី ២០២៤ ខ្នាតអាជីវកម្ម និង លំនៅឋាន” 

ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកគ្រឿងអេឡិចត្រូនិចម៉ាក LG ស៊េរី ២០២៤ មកតាំងបង្ហាញ និងដាក់ឱ្យបញ្ជាទិញតាមរយៈ GGEAR Dealer Portal ។ ផលិតផលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Showcase នេះជាប្រភេទគ្រឿងបរិក្ខារត្រជាក់ដាក់ប្រើប្រាស់នៅក្នុងលំនៅឋាន និងប្រភេទអាជីវកម្ម។ LG Showcase ជាកម្មវិធីតាំងបង្ហាញបណ្តុំផលិតផល LG ថ្មីៗ ដែលទើបនឹងនាំចូលមកទីផ្សារកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើការផ្សព្វផ្សាយបច្ចេកវិទ្យា និងមុខងារពិសេសៗនៃផលិតផលសំរាប់ដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។ បរិក្ខាត្រជាក់ដែលបានដាក់តាំងបង្ហាញមានដូចជាម៉ាស៊ីនត្រជាក់ខ្នាតធំសំរាប់អាជីវកម្ម ប្រភេទFloor stand ម៉ាស៊ីនត្រជាក់សំរាប់បន្ទប់ការិយាល័យ ឬខ្នាតតូចសំរាប់ លំនៅឋានម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហារ។ល។ លោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «ការជ្រើសរើសម៉ាស៊ីនត្រជាក់ចូលមកទីផ្សារកម្ពុជាយើងបានផ្តោតសំខាន់លើប្រភេទសន្សំសំចៃភ្លើងព្រោះវាអាចជួយសន្សំសំចៃការចំណាយថវិការរបស់អតិថិជនមួយកម្រិតទៀត។ ទីពីរម៉ាស៊ីនត្រជាក់LG បានរចនាឡើងដោយគិតគូរពីផាសុកភាពអ្នកប្រើប្រាស់ដោយការបញ្ចេញខ្យល់ត្រជាក់ បរិសុទ្ធ និងមានអនាម័យ»។ ចំណុចបន្ទាប់លោកបញ្ជាក់ថានៅពេលដែលជ្រើសរើសម៉ាស៊ីនត្រជាក់ទាំងប្រភេទអាជីវកម្ម និងលំនៅឋានក្រុមហ៊ុនក៏បានគិតគូរពីភាពធន់របស់ផលិតផលផងដែរ ព្រោះចង់ឱ្យអតិថិជនប្រើប្រាស់បានយូរ និងទទួលយកបទពិសោធន៍បច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនLG Electronics។ ដោយឡែកការរចនារបស់ផលិតផលនីមួយៗត្រូវបានច្នៃប្រឌិតយ៉ាងហ្មត់ចត់ស្របតាមការរស់នៅរបស់មនុស្សជំនាន់ថ្មី ហើយវាជាគ្រឿងតាំងដេគ័រជួយបង្កើនសោភ័ណ្ឌភាពនៅក្នុងគេហៈដ្ឋានកាន់តែស្រស់ស្អាត និងផ្តល់ផាសុកភាព។ លោកឧកញ៉ា សុខ ពិសិដ្ឋ […]

អាន​បន្ថែម

ឱកាសល្អសម្រាប់អ្នកចង់ទិញផ្ទះនៅបុរី ប៉េង ហួត សល់តែ ៥ ថ្ងៃទៀតទេ

ក្នុងឱកាសអបអរសាទដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បុរី ប៉េង ហួតបានផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជន ដែលធ្វើការកក់ផ្ទះនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។ ដូចនេះឱកាសដ៏ល្អមួយនេះ នៅសល់ត្រឹមតែ ៥ ទៀតប៉ុណ្ណោះ។ ការផ្ដល់ជូនទាំងនេះ មានដូចជាដូចជា៖ បញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ ម៉ឺនដុល្លារ ទទួលបានប័ណ្ណទឹកប្រាក់ប្រារព្ធកម្មវិធីនៅ PH Grand Hall រហូតដល់ ៥,០០០ អាំងប៉ាវនាំសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសទាំងនេះសូមទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ។  

អាន​បន្ថែម

ឆ្នាំថ្មី ម៉ូដថ្មី…ផ្ទះដ៏ពេញនិយមបំផុត សម្រាប់ការរស់នៅពោពេញដោយសុភមង្គល!

ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតថាការរស់នៅពី សម័យកាលមួយទៅ សម័យកាលមួយ ម៉ូដផ្ទះមានការរចនាប្លែកៗ កាន់តែទំនើប និងស្រស់ស្អាត​ទៅតាមសម័យកាលនីមួយៗ។ តួយ៉ាង សម្រាប់អតិថិជនដែលមានបំណង និងក្តីប្រាថា្នក្នុងការស្វែងរកផ្ទះក្នុងការរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម មិនថាប្រកបអាជីវកម្ម ឬ ការរស់នៅទេ បុរី ប៉េង ហួត តែងតែផ្តល់ជូននូវអតិថិជនគ្រប់តម្រូវការទាំងអស់។ គួរជម្រាបជូនផងដែរថា បុរី ប៉េង ហួត មានប្រភេទផ្ទះគ្រប់តម្រូវការទាំងអស់រាប់ចាប់ពី ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ដែលសុទ្ធសឹង​តែជា ប្រភេទផ្ទះដែលមានការរចនាល្អឥតខ្ចោះ ទាំងក្នុង និងខាងក្រៅ ស្របតាមតម្រូវការអតិថិជន។​ ក្នុងនោះដែរ យើងសូមណែនាំប្រភេទផ្ទះចំនួន ០២ ដែលពេញនិយមខ្លាំង សម្រាប់ការស់នៅ​ដ៏កក់ក្តៅ និងការប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នក។​ សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើន ស័ក្តិសមឥតខ្ចោះជាមួយនឹងប្រភេទ វីឡាទោល ចាស្មីនណា​ ម៉ូដឺន ដែលជាវីឡាមានរូបរាង ខាងក្រៅ និងខាងក្នុងធំទូលាយ បែបទាន់សម័យ ដោយមានការរចនាឱ្យស្របតាមការរស់នៅបច្ចុប្បន្ន មានច្រើនបន្ទប់គេង សម្រាប់ការជួបជុំគ្រួសារ បង្កើតស្នាមញញឹមនៃសុភមង្គល។ បន្ថែមពីនោះ វីឡាទោលមួយនេះមានទំហំ ៧,៥ម […]

អាន​បន្ថែម

ក្រុមហ៊ុន ជីហ្គៀ គ្រុបដាក់ដំណើរការកម្មវិធីបញ្ជាទិញគ្រឿងអេឡិចត្រូនិចសំរាប់ដៃគូអាជីវកម្មតាមរយៈទូរស័ព្ទដៃ “GGEAR Dealer Portal”

ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី “GGEAR Dealer Portal” សំរាប់ដៃគូអាជីវកម្មបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈទូរស័ព្ទដំបូងគេនៅកម្ពុជា។ GGEAR Dealer Portal នៃក្រុមហ៊ុនជីហ្គៀ គ្រុបនឹងក្លាយជាកម្មវិធីដំបូងគេដែលផ្តល់បទពិសោធន៍ជូនដៃគូអាជីវកម្មលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការទាញយកផលិតផលអេឡិចត្រូនិចទៅចែកចាយបន្តដោយប្រើប្រាស់ពេលវេលាតិចបំផុត មិនមានកំហុសលើទិន្នន័យប្រតិបត្តិការទាំងមូល រីឯការទូទាតសាច់ប្រាក់បានត្រឹមត្រូវ​ និងអព្យាក្រឹត្យបំផុត។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏នឹងផ្តល់ភាពងាយស្រួលសំរាប់ដៃគូអាជីវកម្មក្នុងការសិក្សារៀនសូត្រអំពីបច្ចេកវិទ្យានៃផលិតផលថ្មីៗ ជាពិសេសដៃគូអាជីវកម្មដែលទើបនឹងចាប់ផ្តើមរកស៊ីលើវិស័យអេឡិចត្រូនិច។ លោក ហ៊ ហាប់នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «GGEAR Dealer Portal ជានវានុវត្តន៍ថ្មីដែលនាំដៃគូអាជីវកម្មរបស់យើងវិវឌ្ឍន៍ទៅប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងប្រតិបត្តិការប្រកបអាជីវកម្មលើវិស័យអេឡិចត្រូនិច ហើយវាក៏ជាមាគ៌ាដែលនាំពួកគាត់ទៅរកការប្រកបអាជីវកម្មតាមបែបឌីជីថល ដែលក្រុមហ៊ុន ជីហ្គៀ គ្រុបកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់ភាពងាយស្រួល លឿន អព្យាក្រឹត្យ និងទូលំទូលាយជាងមុន»។ លោកបន្ថែមថា តួនាទីរបស់ GGEAR Dealer Portal នឹងចូលមកជំនួសរាល់ការទំនាក់ទំនងដ៏ស្មុគស្មាញរវាងបុគ្គលិកក្រុមហ៊ុន និងដៃគូអាជីវកម្ម តាមរយៈប្រព័ន្ធដែលយើងធ្លាប់ប្រើប្រាស់ពីមុន ព្រោះវានឹងជួយកាត់បន្ថយពេលវេលាបញ្ជាទិញ ងាយស្រួលគ្រប់គ្រង ឬមើលបញ្ជីចំណាយ និងផែនការបញ្ជាទិញតាមខែនីមួយៗ ងាយស្រួលជ្រើសរើសផលិតផល និងកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាដើម។ ជាពិសេសផ្តល់នូវតម្លាភាព និងគណនេយ្យភាពរវាងក្រុមហ៊ុន ដៃគូអាជីវកម្ម និងស្ថាប័នដែលពិនិត្យលើភាពត្រឹមត្រូវនៃការបង់ពន្ធជូនរដ្ឋាភិបាលផងដែរ។ ដៃគូអាជីវកម្មក្រុមហ៊ុន ជីហ្គៀ គ្រុប លោកស៊ឹង […]

អាន​បន្ថែម

អាំងប៉ាវហេងៗពីបុរី ប៉េង​ ហួត សម្រាប់ប្រូម៉ូសិនចូលឆ្នាំចិន

ក្នុងឱកាសពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែកុម្ភៈនេះ នឹងទទួលបានការបញ្ចុះតម្លៃមិនធ្លាប់មាន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។ ​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែកុម្ភៈ ឆ្នាំ២០២៤ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ម៉ឺនដុល្លារ ✨ប័ណ្ឌទឹកប្រាក់សម្រាប់រៀបចំ​កម្មវិធីនៅ PH Grand Hall រហូតដល់ $៥.០០០ 🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល។ សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤តែ​ប៉ុណ្ណោះ។ ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ!  សូមចូលរួមទស្សនាជាវីដេអូនៅទីនេះ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦/០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

អាន​បន្ថែម

ភីអេច ហ្គ្រេនហលប្រកាសតម្លៃជួលអគារត្រឹមតែ $១២០ ប៉ុណ្ណោះក្នុង១តុ និងបានសហការជាមួយចុងភៅល្បីៗចំនួន៤

បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៤ សាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច​ ហ្គ្រេនហលដែលមានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានប្រកាសតម្លៃពិសេសត្រឹមតែ $១២០ តែប៉ុណ្ណោះក្នុងមួយតុ និងបើកទទួលបណ្តាក្រុមហ៊ុនធុរៈកិច្ចនានាដែលមានគុណភាពខ្ពស់ ជាដៃគូផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។ ការបោះជំហានថ្មីមួយនៃការសហការភាពជាដៃគូនេះ ត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅរវាងអគារ ភីអេច​ ហ្គ្រេនហល ជាមួយបណ្តាក្រុមហ៊ុន និងចុងភៅល្បីចំនួន៤គឺ ក្រុមហ៊ុនWorld dinning Catering Service ក្រុមហ៊ុនធុរៈកិច្ច តាំង តិច ម៉េង ចុងភៅ សេង ហុកហេង​ និង ក្រុមហ៊ុន Tonle​bassac Catering Service ​ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជន ដែលបានជ្រើសរើសអគារសម្រាប់កម្មវិធីមង្គលការ ជប់លៀង ការប្រគុំតន្រ្តី សន្នីសិទផ្សេងៗ និងកម្មវិធីផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ភីអេច ហ្គ្រេនហល គឺជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ស្ថិតនៅ រាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម នៅខណ្ឌច្បារអំពៅ […]

អាន​បន្ថែម

បុរីប៉េង ហួត ផ្លូវ៥០ម៉ែត្រ មានភាពលេចធ្លោខ្លាំងនៅភាគខាងត្បូងក្រុងភ្នំពេញ ព្រោះតែ…

តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាតំបន់មួយកំពុងទទួលបានការចាប់អារម្មណ៍តាមរយៈសកម្មភាពវិនិយោគ និងគម្រោងធំៗដែលលេចវត្តមានជាបន្ដបន្ទាប់ ដូចជាអាកាសយានដ្ឋានតេជោក្រុងតាខ្មៅ សក្តានុពលផ្លូវថ្មី៦០ម៉ែត្រ គម្រោងរថភ្លើងក្រោមដីដែលកំពុងសិក្សាជាដើម។ ដោយឡែក គម្រោងដែលបានលេចចេញជារូបរាងហើយមានដូចជា ផ្សារទំនើប Aeon 3 បណ្ដុំលំនៅឋាន ខុនដូ និងគម្រោងបុរីធំៗ ដោយនៅក្នុងនោះគម្រោងលំនៅឋានដ៏មានសក្ដានុពលរបស់បុរីប៉េង ហួត គឺ ដឹស្តា មេរាហ្កាដិន ក៏បានរួមចំណែកធ្វើឱ្យតំបន់នេះកាន់តែលេចធ្លោផងដែរ។ ចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោង ដឹស្តា មេរាហ្កាដិន គឺជាសហគមន៍រស់នៅទំនើបចម្រុះ ដែលមានលំនៅឋានច្រើនជម្រើស រាប់ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលដ៏សម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន។ បើតាមការឱ្យដឹង ផ្ទះនៅក្នុងគម្រោង​ ដឹស្តា​ មេរាហ្កាដិន កំពុងសាងសង់ស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ដែលអតិថិជនអាចទិញភ្លាម ចូលនៅបានឆាប់ៗ មិនចាំបាច់ត្រូវរង់ចាំយូរឡើយ។ អ្វីដែលសំខាន់មួយទៀត គឺមានអ្នករើចូលទៅរស់នៅជាច្រើនជាបន្តបន្ទាប់រួចហើយដែរ។ ក្រៅពីជម្រើសលំនៅឋានដ៏សម្បូរបែបនេះហើយ គម្រោងស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ)នេះបានបង្កើត​ផ្សារទំនើបក្នុងគម្រោងផ្ទាល់ គឺផ្សារទំនើប ភីអេច មេរាម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ ហើយក៏បានរៀបចំសកម្មភាពកម្សាន្ដជាច្រើន ធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ ជាពិសេសធ្វើឱ្យអ្នករស់នៅក្នុងគម្រោងបុរីប៉េង ហួតផ្ទាល់ កាន់តែងាយស្រួលជាងមុន មួយជំហានទៅដល់ផ្សារទំនើប មួយជំហានទៅសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក […]

អាន​បន្ថែម

ស្ងាត់ៗ បុរី ប៉េង ហួត ត្រៀម​បើក​សម្ពោធ​គម្រោង​ថ្មី​មួយ​ទៀតស្វាគមន៍ឆ្នាំថ្មី

គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម ក្រុម​ហ៊ុន​បុរី ប៉េង ហួត បាន​ប្រកាសបើកលក់​សាកល្បង (Pre-Sale)​ គម្រោង​ថ្មី​មួយ​ទៀត​​មាន​ឈ្មោះ​ថា ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែល​នឹងត្រៀមបើក​សម្ពោធ​ជាផ្លូវការនៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។ សូមទស្សនាជាវីដេអូនៅទីនេះ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះ​បាន​ចាប់ផ្ដើម​​បើក​លក់​សាកល្បង​កាលពីថ្ងៃទី១ ខែ​មករា​ ឆ្នាំ២០២៤ ហើយ​ក្នុង​រយៈពេលជាងដប់ថ្ងៃ​​មក​នេះ គេសង្កេត​ឃើញ​ថា​មាន​អតិថិជន​ជា​ច្រើនបាន​ចាប់អារម្មណ៍​ ទៅ​សាក​សួរ​ព័ត៌មាន​ដល់​ការិយាល័យ​លក់​របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត។ លោកស្រី​ទេព កន្និថា ប្រធាន​ផ្នែក​លក់​ជាន់​ខ្ពស់​បាន​មាន​ប្រសាសន៍​ថា “គ្រាន់​តែ​ដឹង​ថា​ក្រុមហ៊ុន​មាន​គម្រោង​ថ្មី មាន​អតិថិជន​ជា​ច្រើន​ទាំង​អតិថិជន​ចាស់​ ទាំង​អតិថិជន​ថ្មី​គាត់​មក​សួរ​ព័ត៌មាន ហើយ​មាន​អតិថិជន​មួយ​ចំនួន​ ​គាត់​ក៏​បាន​កក់​យក​ទីតាំង​ដែល​គាត់​ពេញចិត្ត​រួច​ទៅ​ហើយ”។ លោកស្រីក៏បានបន្តទៀតថា “មូលហេតុដែលមានការចាប់អារម្មណ៍ច្រើនបែបនេះ  ដោយសារតែគម្រោងនេះមានម៉ូដផ្ទះថ្មីស្រឡាង បរិយាកាសផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងជួយបង្កើនការរស់នៅកាន់តែទំនើបទាន់សម័យ”។ សូមទស្សនាជាវីដេអូនៅទីនេះ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ​មាន​ទី​តាំង​ស្ថិត​នៅចំបេះដូងនៃគម្រោងធំៗចំនួន២ គឺ​​គម្រោង ហ្រ្គេនស្ដាផ្លាទីនីម (Grand Star Platinum) ដែលមានវិសាលភាព ២៥០ហិកតា និង គម្រោង […]

អាន​បន្ថែម

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី Property Guru លើកទី ៩ ប្រចាំឆ្នាំ ២០២៣ ផ្តោតសំខាន់ទៅលើការលើកកម្ពស់សហគមន៍

អ្នក​ដឹក​នាំ​និងផ្តួចផ្តើមគំនិតក្នុងឧស្សាហកម្ម​ទូទាំងពិភពលោកបានចូលរួម​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហាអនាគត​នៃ​ទី​ក្រុង PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍បានត្រលប់មកកាន់វេទិកាភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលជាវេទិកាអចលនទ្រព្យ PropertyGuru Asia Real Estate Summit (ARES) លើក​ទី​៩ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ជាមួយនឹងការផ្តោតទៅលើប្រធានបទ «​ការលើក​កម្ពស់​សហគមន៍» និងវិធីដែលអ្នកដឹកនាំអាចកសាងនិងកែលម្អ​ទីក្រុង​នា​ថ្ងៃ​ស្អែក​។ កិច្ចប្រជុំកំពូល​អចលនទ្រព្យ​ ARES ប្រចាំ​ឆ្នាំ​ ២០២៣ បានប្រមូលផ្តុំអ្នក​ដឹក​នាំ​អាជីវកម្ម​ថ្នាក់​កំពូលជាង ៤០០នាក់ មកជួបជុំគ្នាក្នុងសន្និសីទ និង​ព្រឹត្តិការណ៍បែបចម្រុះ(hybrid) ដែលពោរ​ពេញ​ទៅ​ដោយ​ការយល់ដឹង​និងការ​បំផុស​គំនិត។ វាគ្មិន​ជាង ៤០ នាក់ បានផ្តួចផ្តើម​កិច្ចសន្ទនា​បំំផុស​គំនិត​ដែល​ចាំ​បាច់បំផុត​ អំពី​អនាគត​នៃសហគមន៍ ធុរកិច្ច ការកម្សាន្ត និង នវានុវត្តន៍។ ប្រធានបទ​នា​ឆ្នាំ​នេះគឺស្រប​ទៅ​តាម​ចក្ខុវិស័យ​របស់​ ​PropertyGuru ក្នុងការលើក​កម្ពស់​សហគមន៍​ក្នុង​ការ រស់នៅ ធ្វើការ និងរីក​ចម្រើននៅ​ទី​ក្រុង​នា​ថ្ងៃ​អនាគត។ នាយកប្រតិបត្តិ និងនាយកគ្រប់គ្រង PropertyGuru Group លោក Hari V. Krishnan ដែលបានលើកឡើងថាវេទិកា​​អចលនទ្រព្យ ARES 2023 […]

អាន​បន្ថែម

កម្មវិធី​ PropertyGuru Asia Property Awards ២០២៣ រកឃើញអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្អដាច់គេ

GUOCOLAND ឈ្នះអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈពេលដែលអ្នកអភិវឌ្ឍន៍មកពីប្រទេសឥណ្ឌូណេស៊ីទទួលបានជ័យលាភីក្នុងតំបន់ច្រើនបំផុត នាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ PropertyGuru Group (NYSE: PGRU) បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 18 ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ DOngpeng Ceramic និង Subzero Wolf។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅសណ្ធាគារ Athenee ដ៏ប្រណិត នាទីក្រុងបាងកក។ អ្នកឈ្នះពីទីផ្សារអចលនទ្រព្យពីប្រទេសចំនួន ១៣ នៅទូទាំងអាស៊ីបានប្រកួតប្រជែងដើម្បីទទួលបានពិន្ទុខ្ពស់បំផុតនៃឧត្តមភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម និងការរចនានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ PropertyGuru Asia Property Awards ឆ្នាំ 2023។ ពានរង្វាន់ជាង 50 ដែលអបអរសាទរអ្នកអភិវឌ្ឍន៍ និងគម្រោងដ៏ល្អបំផុតនៅក្នុងតំបន់ ត្រូវបានបង្ហាញនៅក្នុងពិធីពិសាអាហារពេលល្ងាច និងធ្វើបទបង្ហាញប្រគល់ពានរង្វាន់។ ក្រុមហ៊ុន GuocoLand បានឈ្នះពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំគឺ អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) […]

អាន​បន្ថែម