គម្រោង Marum Estate ឈ្នះពានចំនួន២ ពីកម្មវិធី PropertyGuru Asia Property Awards ឆ្នាំ២០២៣

គម្រោង Marum Estate ជាគម្រោងដែលបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន  Sir Stamford Raffles (Cambodia) Co. Ltd., ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន​២​​ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំ២០២៣។ នេះជាសញ្ញាបង្ហាញពីការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃវិស័យអចលនទ្រព្យក្នុងតំបន់។ ក្នុងវគ្គផ្តាច់ព្រ័ត្រន៍​ពានរង្វាន់ PropertyGuru Asia Property Awards​ នេះបានប្រារព្វឡើងនៅសណ្ឋា­គារដ៏ប្រណិត The Athenee នៅទីក្រុងបាងកកប្រទេសថៃ។ កម្មវិធីអាហារពេលល្ងាច និងការធ្វើបទបង្ហាញនេះនឹងក្លាយជាឱកាសក្នុងការប្រមូលផ្តុំអ្នកជំនាញ​នាំមុខគេ​ក្នុងវិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យក្នុ​ង​តំបន់​ មិនត្រឹមតែប៉ុណ្ណោះ​ អ្នកអភិវឌ្ឍអចលនទ្រព្យដែលទទួលបានជ័យលាភីពីបណ្តាប្រទេសទាំង១៣ក្នុងតំបន់ប្រចាំឆ្នាំ២០២៣នេះក៏នឹងចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ។ ប្រឈមនឹងប្រកួតប្រជែងជាមួយ​អ្នក​អភិវឌ្ឍ ​និងគម្រោង​គំរូ​នៅទូទាំងអាស៊ី​ Marum Estate ត្រូវបានទទួលស្គាល់សម្រាប់ផែនការមេទីក្រុងពិសេស​ និងការ​រចនា​លំនៅដ្ឋាន​ដ៏ប្រណិតដោយក្តាប់យក​បាននូវ​ពានរង្វាន់ពីរប្រភេទសំខាន់ៗ​នោះ​គឺ៖ ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត​ (អាស៊ី) Best Residential Development (Asia) និង​ការ​រចនា​លំនៅដ្ឋាន​ល្អ​បំផុត​ (អាស៊ី)​ Best Housing Landscape Design (Asia)។ ឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការវិនិច្ឆ័យជំនាញដែលមានការត្រួតពិនិត្យ និងពិចារណាលើស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ ពានរង្វាន់ទាំងពីរនេះបានបន្ថែមទៅលើពានរង្វាន់ចំនួន ៤ ដែល […]

អាន​បន្ថែម

LSCG សហការនឹងក្រុមហ៊ុនចិន បោះទុន $៨០៤លាន បង្កើតតំបន់ឧស្សាហកម្មនៅខេត្តជាប់រាជធានីភ្នំពេញ

លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG GROUP សហការនឹងក្រុមហ៊ុនយក្សចិន បោះទុន ៨០៤លានដុល្លារ ដើម្បីវិនិយោគបង្កើតតំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិចតា នៅខេត្តជាប់រាជធានីភ្នំពេញ។ លោក លី សុខឆាយបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសម្លឹងស្វែងរកដីទំហំប្រមាណ ៥០០ហិចតា ដែលស្ថិតនៅខេត្តជាប់រាជធានីភ្នំពេញ ពិសេសនៅចន្លោះផ្លូវជាតិលេខ៣ និងលេខ៤ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើវិស័យឧស្សាហកម្ម។ លោកបានរំលឹកទៀតថា៖ គម្រោងវិនិយោគដ៏ធំមួយនេះ ត្រូវបានឆ្លងកាត់កិច្ចប្រជុំជាច្រើនដងរួចមកហើយជាមួយថ្នាក់ដឹនាំនៃក្រុមហ៊ុនចិនដែលនៅក្រៅស្រុក ជាលទ្ធផលក្រុមហ៊ុនក៏សម្រេចបោះទុនរហូតដល់ទៅ ៨០៤លានដុល្លារ លើការវិនិយោគមួយនេះ ។ លើសពីនេះ លោកក៏បានបន្ថែមថា បន្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបានត្រៀមឯកសាររួចរាល់ជាស្រេច សម្រាប់ដាក់ស្នើជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាសម្តេចនាយករដ្ឋមន្រ្តី បវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើការស្នើសុំវិនិយោគ និងក្រសួងសាម៉ី ក៏ដូចជាដើម្បីឆ្លើយតបតាមបទបញ្ញត្តិទាំងឡាយនៃប្រទេសកម្ពុជា និងច្បាប់អន្តរជាតិជាអាទិ៍។      

អាន​បន្ថែម

​តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង សម្ពោធបើកជាផ្លូវការហើយ

ISI GROUP និងក្រុមហ៊ុនអឺបេនលែន មាន​សេចក្តី​សោមនស្សរីករាយ​ក្នុង​ការ​សម្ពោធ​ប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយនៅក្នុង​តំបន់ ISI PARK វេង ស្រេង។ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និង​គម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុង​ទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង​ ស្រេង​។ បន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប​ ២ ឆ្នាំនៃផ្សារទំនើប​ ខេ​​ ម៉ល វេង​ ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួម​របស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ […]

អាន​បន្ថែម

បុរី ប៉េង ហួត សហការនឹងធនាគារចំនួន១១ ដើម្បីផ្តល់កម្ចីមានអត្រាការប្រាក់ដ៏អស្ចារ្យ

លែងបារម្មណ៍ទៀតហើយ ចំពោះបញ្ហាហិរញ្ញវត្ថុ ក្នុងការទិញផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក ព្រោះបុរី ប៉េង ហួត បានសហការជាមួយធនាគារដៃគូ ទាំង១១ ដែលរួមមានធនាគារ ជេ ត្រាស់ រ៉ូយាល់ (J Trust Royal Bank) ធនាគារ ស្ថាបនា (Sathapana Bank) ធនាគារចិន (Bank of China) ធនាគារ មេយ ប៊ែង (May Bank) ធនាគារ ប្រេដ ប៊ែង  Bred Bank ធនាគារ ប៊ីអាយឌីស៊ី (BIDC Bank) ធនាគារ ស៊ិនហាន (Shinhan Bank) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារ ហុង លីអុង (Hong Leong Bank) ធនាគារ អ៊ឹមប៊ី (MB Bank […]

អាន​បន្ថែម

ប្រទីបនាំសំណាងរបស់ បុរី ប៉េង ហួត ចំណេញកាន់តែខ្លាំងមិនធ្លាប់មាន!

ដើម្បីជាការអបអរក្នុងឱកាសពិធីបុណ្យអ៊ុំទូក សំពះព្រះខែ និងអកអំបុកខាងមុខនេះ បុរី ប៉េង ហួត សូមផ្ដល់ជូន​ឱកាសដ៏ចំណេញ​ជូនដល់អតិថិជនអាចសម្រេចផ្ទះក្នុងក្តីស្រមៃបាន ជាមួយប្រ៉ូម៉ូសិនប្រទីបនាំសំណាងធំៗ រួមមាន៖ * ប្រទីបទី១៖ ទទួលបានការបញ្ចុះតម្លៃ​ 1% ភ្លាមៗសម្រាប់គ្រប់ប្រភេទផ្ទះ * ប្រទីបទី២៖ អតិថិជននឹងទទួលបាន ទូរស័ព្ទ iPhone15 Pro ឬ iPhone15 Pro Max មួយគ្រឿងភ្លាមៗ​ សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទ * ប្រទីបទី៣៖ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01 ឆ្នាំ *​ ប្រទីបទី៤៖ ទទួលបាន Voucher ទឹកប្រាក់រហូតដល់ ៥.០០០ដុល្លារ ពី PH Grand Hall សម្រាប់ការរៀបចំកម្មវិធី ឬប្រើប្រាស់សេវាកម្មរបស់ PH Grand Hall អ្វីដែលកាន់តែពិសេស គឺអតិថិជននឹងទទួលបានការបង់រំលស់ឥតការប្រាក់ និង ប្រាក់ដើម ០% រហូតដល់ 12ខែជាមួយធនាគារ MB Bank […]

អាន​បន្ថែម

ផ្ទះអាជីវកម្ម “ហ្សបហោស៍ ម៉ាជេស្ទីក” បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក អោយក្លាយជាការពិត

បច្ចុប្បន្ននេះ ហ្សបហោស៍ គឺជាលំនៅឋាន ដែលកំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផង ហើយស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលថែមទៀតផង។ យើងខ្ញុំសូមណែនាំហ្សបហោស៍មួយប្រភេទ គឺហ្សបហោស៍ម៉ាជេស្ទីក របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប ជាពិសេសត្រូវបានសាងសង់ឡើងដោយផ្តោតលើគុណភាព សោភ័ណភាព ដើម្បីឱ្យស័ក្តិសមសម្រាប់ការប្រកបអាជីវកម្ម ឬបើកជាការិយាល័យដ៏ទំនើប។  ហ្សបហោស៍ម៉ាជេស្ទីកមានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ ៤.៥ម x ១៤m បែងចែកជា ៤បន្ទប់គេង និង ៥បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ចំណែកឯការរចនាខាងក្រៅមានភាពច្នៃប្រតិដ្ឋបែបក្លាសស៊ិកដែលនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ គឺនៅតំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។ សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះមួយ […]

អាន​បន្ថែម

ក្រុមហ៊ុន អឺបេនលែន ប្រកាសបើកការដ្ឋានសាងសង់បុរីចន្ទគីរី​ គម្រោងទី​២ ជាផ្លូវការ

ក្រុមហ៊ុន អឺបេនលែន បានប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការរបស់ បុរីចន្ទគីរី គម្រោងទី2 កាលពីថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ។ ពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនេះ គឺជាកិច្ចអបអបរពីការចាប់ផ្តើមនៃចក្ខុវិស័យ​ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការអភិវឌ្ឃគម្រោងបុរីលំនៅឋានថ្មីមួយទៀតរបស់ខ្លួន ដើម្បីផ្តល់ជូននូវការរស់នៅប្រសើរជាងមុនដល់អតិថិជននៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត។ ក្នុងឱកាសដ៏ពិសេសនេះ មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និងលោក កាំង​ ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP​ ព្រមទាំងសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន ជាច្រើនរូបផងដែរ។ លោក កាំង​ ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP​​ និង​លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំំងក្រុមគ្រួសារ បុរីចន្ទគីរី គម្រោងទី២គឺជាគម្រោងបុរីលំនៅឋានជាប់មាត់ទឹកសាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧,៥ ហិកតា ដែលត្រូវបានរចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលចង់រស់នៅក្នុងទីក្រុងតាមបែបសហគមន៍ជិតស្និទ្ធិ […]

អាន​បន្ថែម

ក្រុមហ៊ុនអន្តរជាតិដ៏ល្បីERA ប្រកាសពង្រីកវិសាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូកម្ពុជាក្នុងឆ្នាំ២០២៤

ក្រុមហ៊ុន ERA Cambodia គឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវា​ ទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះ​លំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយនឹងភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុនបានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Business Conference) ខួបលើកទី៥ ដើម្បីអបអរសាទរវត្តមានប្រតិបត្តិការលក់របស់ក្រុមហ៊ុន​ដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗ​ជាច្រើនក្នុងវិស័យអចលនទ្រព្យលើសេវាកម្មលក់ខុនដូ ដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាវិជ្ជមានឡើងច្រើនជាលំដាប់។ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនាថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី Hyatt Regency Phnom Penh ។ លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា៖ « ERA Cambodia ប្រារព្ធកម្មវិធី ANNUAL BUSINESS CONFERENCE ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ១១ ក្នុងគោលបំណងដើម្បីអបអរសាទរដល់ភ្នាក់ងារឆ្នើមរបស់ពួកយើង ក៏ដូចថ្លែងអំណរគុណដល់អតិថិជនដែលបានប្រើប្រាស់សេវាកម្ម […]

អាន​បន្ថែម

ផ្លូវរត់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ

គិតត្រឹមថ្ងៃ៤ វិច្ឆិកា ២០២៣ ផ្លូវរត់(Runway) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG ដែលជាអ្នកទទួលបន្ទុកម៉ៅការសាងសង់ផ្លូវរត់ (Runway) និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងអាកាសយានដ្ឋានថ្មី នៅថ្ងៃទី៥ វិច្ឆិកា ២០២៣។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក(LSCG) និងដៃគូសហការ(MCC) ព្រមទាំងក្រុមការងារទាំងអស់ បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនបញ្ជប់ការងារនេះ ឱ្យទាន់តាមផែនការដែលបានគ្រោងទុក ដោយប្រើរយៈពេលអស់ជាង ៣ឆ្នាំ។ លោកបន្ថែមថា ដើម្បីសាងសង់ផ្លូវរត់(Runway) ប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីនេះឱ្យស្របតាមស្តង់ដារសហរដ្ឋអាមេរិក យើងត្រូវការចំណាយអស់ជាង ១៧៥លានដុល្លារ ឯណោះ។ លោកបន្ត ជាលទ្ធផល ក្រុមហ៊ុនរបស់លោកក៏បានបញ្ចប់ការងារដ៏ធំមួយនេះ ដោយជោគជ័យ បន្ទាប់ពីការខំប្រឹងទាំងថ្ងៃ ទាំងយប់ ទោះបីយើងជួបប្រទះវិបិត្តកូវិតក៏ដោយ! ថ្ងៃនេះដែរ ជាមោទនភាពបំផុត ចំពោះការអញ្ជើញចូលរួមចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ព្រមទាំងសហការី […]

អាន​បន្ថែម

ត្រឡប់មកវិញហើយ…កម្មវិធី Halloween Town ដ៏ធំអស្ចារ្យរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត

កម្មវិធី Halloween Town ដ៏ធំអស្ចារ្យនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត នៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ។ ជារៀងរាល់ឆ្នាំបុរី ប៉េង ហួត តែងតែនាំមកនូវកម្មវិធីសប្បាយៗជាច្រើន សម្រាប់សាធារណៈជន ដើម្បីអាចចូលរួមលេងកម្សាន្តដោយឥតគិតថ្លៃ។ ជាពិសេស កម្មវិធី Halloween Town ក្នុងឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា​ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមរីករាយសប្បាយជាមួយនឹងការតុបតែងខ្លួនជាខ្មោចប្លែកៗ ហើយក៏មានជាស្តង់លក់ទំនិញ អាហារ និងភេសជ្ជៈសម្រាប់បងប្អូនទាំងអស់គ្នាអាចទិញញ៉ាំបាន ក្នុងអំឡុងដំណើរកំសាន្តក្នុងព្រឹត្តិការណ៍ Halloween Town នេះផងដែរ។ លើសពីនេះក៏នឹងមានកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន ដូចជានឹងមានក្រុមតន្រ្តី ដែលមានការតុបតែងខ្លួនជាខ្មោចគ្រប់ជាតិសាសន៍ និងទីតាំងកំសាន្តសម្រាប់ក្មេងៗ ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណ សួនអឺរ៉ុប ភីអេច យូរ៉ូផាក ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១ ។ FB Link : […]

អាន​បន្ថែម