Agriculture and Aquaculture Project
ក្រុមហ៊ុនអូស្រ្តាលី ចង់មកបង្កើតរោងចក្រ និងនាំពូជស្រូវ Japonica មកកម្ពុជា
SunRice Group គឺជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេនៅប្រទេសអូស្រ្តាលី បង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងបានណែនាំពូជស្រូវពិសេសគឺ Japonica ទៅកាន់ទីផ្សារកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៥ ខែសីហា ឆ...
អានបន្ថែមកម្ពុជា និងក្រុមហ៊ុន COFCO រួមគ្នាជំរុញការនាំចេញដំឡូងមីស្ងួត ៥០ម៉ឺតោន ទៅកាន់ប្រទេសចិន
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន COFCO Biotechnology Co., Ltd. រួមគ្នាជំរុញការនាំចេញដំឡូងមីស្ងួតចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារចិន បន្ទាប់ពីភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទីទី២១ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វ...
អានបន្ថែមខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង
ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញរហូតដល់ប្រមាណ ២០ដង មានប្រជាជនប្រមាណ ៩០ម៉ឺននាក់ ខណៈភាគីពាក់ព័ន្ធក៏បានជំរុញឱ្យមានកំណើនវិនិយោគនៅក្នុងខេត្តមួយនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបន្ថែមទៀតផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ...
អានបន្ថែមក្រុមហ៊ុនធំៗ៣នៅកម្ពុជា ប្រកាសទិញកសិកផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ផលិតកម្មចំណីសត្វរបស់ខ្លួន
ក្រុមហ៊ុនផលិតចំណីសត្វចំនួន ៣ ប្រកាសប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុបជាង ១០ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ ក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២...
អានបន្ថែមរយៈពេល៧ខែ ក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង $៣០០លាន ពីការនាំចេញអង្ករជាង ៤០ម៉ឺនតោន
ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៤២០.៥៧២តោន បើគិតជាទឹកប្រាក់បានចំនួន ៣០៩,២លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ប្រភពដដែល បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០.៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ ប...
អានបន្ថែមក្រុមហ៊ុន Divelopment មកពីចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា
ប្រតិភូក្រុមហ៊ុន Divelopment Co,Ltd មកពីទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន បានមកស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយលោក កៅ គូគ័ង (Gao Gu Guang ) អនុប្រធានក្រុមហ៊ុនចិន នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក កៅ គូគ័ង បានថ្លែងថា ដំណើរមកកាន់កម្ពុជានេះ គឺដើម្បីទស...
អានបន្ថែមរដ្ឋកំណត់យកឃុំចំនួន៥ ក្នុងស្រុកបសេដ្ឋ ដាក់ជាគោលដៅអនុវត្តគម្រោងកសិកម្មបែបទំនើបថ្មី
អាជ្ញាធរខេត្តកំពង់ស្ពឺបានកំណត់យក ឃុំចំនួន៥ ស្ថិតក្នុងស្រុកបសេដ្ឋ ដាក់ជាគោលដៅសម្រាប់អនុវត្តគម្រោងកសិកម្មស្ងួត-សើម(AWD) ដែលនេះគឺជាប្រព័ន្ធកសិកម្មប្រើបច្ចេកវិទ្យាទំនើបថ្មីរបស់ក្រុមហ៊ុនThanks Carbon Inc និងអង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័ន្ធភាពCPDD)។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីចុះអនុស្សារណ:នៃការយោគយល់គ្នា(MOU) រវាងក្រុមហ...
អានបន្ថែមកម្ពុជា-ចិន ឯកភាពគ្នាពង្រីកវិស័យកសិ-ពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន
គណៈប្រតិភូខេត្តយូណាន នៃប្រទេសចិន បានឯកភាពលើសំណើរបស់ក្រសួងកសិកម្ម ដែលនឹងអាចពង្រីកកសិ-ពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណានឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Wang Xiangang អនុលេខានៃក្រុមថ្នាក់ដឹកនាំបក្សនៃរដ្ឋាភិបាលខេត្តយូណាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Wang Xiangang បានឱ...
អានបន្ថែមក្រុមហ៊ុនវៀតណាមប្រកាសពង្រីកការវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជា ៣ម៉ឺនហិកតា បន្ថែមទៀត
ក្រុមហ៊ុន កៅស៊ូវៀតណាម (Vietnam Rubber Group) បានប្រកាសថា ក្រុមហ៊ុននឹងវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជាប្រមាណ ៣ម៉ឺនហិកតា បន្ថែមទៀត។ បើតាមការរំពឹងទុកការពង្រីកនេះ នឹងអាចបង្កើតការងារបានប្រមាណ១០.០០០កន្លែង សម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀតនូវឱកាសការងារក្នុងតំបន់។ នេះបើយោងតាមដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធ...
អានបន្ថែមប្រតិភូម៉ាឡេស៊ី កំពុងសិក្សាពីសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដើម្បីនាំចេញទៅទីផ្សាររបស់ខ្លួនដែលកំពុងខ្វះខាត
ក្រុមគណៈប្រតិភូ មកពីខេត្ត Kedah របស់ប្រទេសម៉ាឡេស៊ី បានមកជួបពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្ហាញពីបំណងសិក្សាស្វែងយល់ពីវិស័យកសិកម្មកម្ពុជា ជាពិសេសផ្តោតសំខាន់ទៅលើវិស័យស្រូវអង្ករ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ជាមួយ ឯកឧត្តម YB Haji Dzowahir bin haji an Ghani តំណាងរាស្រ្តខេត្ត Kedah ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រ...
អានបន្ថែម