ឥណ្ឌាប្រកាសពីផែនការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ​ សម្រាប់នាំចេញ

អាជ្ញាធរ​អភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម​ និងអាហារកែច្នៃ(APEDA)​ របស់ប្រទេសឥណ្ឌា  បានប្រកាសពីផែនការរបស់ខ្លួន ដោយចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ នៃប្រទេសកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារឥណ្ឌា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងសម្រួលដល់ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារឥណ្ឌា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំ។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាង​ ឯកឧត្តម​ តូច​ ប៊ុនហួរ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ​ជាមួយ លោកបណ្ឌិត​ Sudhanshu លេខាធិការនៃអាជ្ញាធរ​អភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម​ និងអាហារកែច្នៃ(APEDA)​ នៅថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២៥។

បើតាមក្រសួងកសិកម្មកម្ពុជាបានឱ្យដឹងទៀតថា គណៈប្រតិភូឥណ្ឌា​បានបង្ហាញពីបំណងរបស់ខ្លួនដោយចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី​ និងស្វែងរកឱកាសវិនិយោគលើផលិតផលសក្តានុពលកម្ពុជា​ ជាពិសេស​ចង់បង្កើនការនាំយកគ្រាប់ស្វាយចន្ទីស្រស់របស់កម្ពុជាទៅកាន់ទីផ្សារឥណ្ឌា។

​ដោយមើលឃើញពីសក្ដានុពលដំណាំស្វាយចន្ទីកម្ពុជា នៅក្នុងខេត្តកំពង់ធំ ប្រតិភូឥណ្ឌា ក៏បានបង្ហាញបំណង់ចង់ពង្រីកការវិនិយោគរបស់ខ្លួនលើដំណាំមួយប្រភេទនេះ តាមរយៈបង្កើតរោងចក្រកែច្នៃគ្រប់ស្វាយចន្ទី សម្រាប់នាំចេញទៅទីផ្សារឥណ្ឌា។ គំនិតផ្ដួចផ្តើមនេះ នឹងជួយពង្រីកទំហំកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងកើនឡើងបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនគណ:ប្រតិភូធុរកិច្ចឥណ្ឌាថា ប្រទេសកម្ពុជា​បើកទូលាយស្វាគមន៍ដល់អ្នកវិនិយោគទាំងឡាយណា ដែលមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី​ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ​ ខណៈកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយច្រើន ដែលមានប្រភេទពូជល្អ គុណភាពខ្ពស់ នឹងរសជាតិឆ្ងាញ់ ដូចជាប្រភេទពូជ៖ M23 M10 H09 និង IM4។

គួរបញ្ជាក់ថា ក្រោយជំនួបពិភាក្សាជាមួយក្រសួងកសិកម្មរួចរាល់ គណៈប្រតិភូឥណ្ឌា​ ក៏បន្តជួបជាមួយវិស័យឯកជន​កម្ពុជា​ និងធ្វើទស្សនកិច្ចឆ្ពោះទៅខេត្តកំពង់ធំ​ ដែលជាតំបន់សក្តានុពលស្វាយចន្ទី​ សំដៅបង្កើនការវិនិយោគលើកែច្នៃគ្រាប់ស្វាយចន្ទី​កម្ពុជាថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]

កម្ពុជា-កូរ៉េ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ៦

ជំនួបកម្រិតខ្ពស់រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា […]

សមាគមអ្នកសាងសង់កម្ពុជា និង EuroCham ចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យសំណង់

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបប […]