ក្រុមហ៊ុនធំៗ៣នៅកម្ពុជា ប្រកាសទិញកសិកផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ផលិតកម្មចំណីសត្វរបស់ខ្លួន

ក្រុមហ៊ុនផលិតចំណីសត្វចំនួន ៣  ប្រកាសប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុបជាង ១០ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា។

នេះបើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ ក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

ក្រុមហ៊ុនផលិតចំណីសត្វទាំង៣នោះ រួមមាន៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត(GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង។

តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ ប្រកាសថា នឹងប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុប៖ ពោតក្រហម ៥៤.០០០តោន/ឆ្នាំ,  ដំឡូងមី ១៣. ០០០តោន/ឆ្នាំ, កញ្ជុងអង្ករ ១២.៨០០តោន/ឆ្នាំ, និងកន្ទក់ ៣០.០០០តោន/ឆ្នាំ។

នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានចាត់ទុកការចូលរួមពីក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ នឹងជួយបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ។

សកម្មភាពយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឧស្សាហកម្មកសិកម្មក្នុងស្រុក ខណៈពេលដែលជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចដែលមាននិរន្តរភាព និងគ្រប់គ្រាន់ដោយខ្លួនឯងបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រកែច្នៃដំឡូងមីថ្មីមួយនៅកំពង់ស្ពឺ តម្លៃ២០លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

រោងចក្រផលិតម៉្សៅដំឡូងមី ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ […]

ខេត្តកំពង់ធំត្រៀមស្វាគមន៍រោងចក្រកសិ-ឧស្សាហកម្មថ្មីតម្លៃ ២៥ លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងមូលដ្ឋានកសិ […]

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក […]

រដ្ឋប្រកាសនាំចេញកសិផលកសិកម្មសំខាន់ៗរបស់កម្ពុជាជិត ១០មុខ​ ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា-ចិន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ […]

៩ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជិត ៥៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជា […]

គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ […]