គម្រោងសំណង់កសិកម្ម និងវារីវប្បកម្ម
សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ
ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀត។ ដោយទទួលស្គាល់ពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការវិនិយោគដែលកំពុងបន្ត ហើយក៏បានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យកសិកម្ម។ […]
អានបន្ថែមមហាសំណង់ Mukaab ដែលជាអគារធំនិងខ្ពស់បំផុតលើលោក បើកដំណើរការសាងសង់នៅអារ៉ាប៊ីសាអ៊ូឌីត
មហាសំណង់អគារ Mukaab កម្ពស់ ៤០០ ម៉ែត្រក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងក្លាយជាអគារធំជាងគេលើលោក ពេលនេះ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ខណៈការងារជីកកកាយគ្រឹះបានបញ្ចប់ ៨៦ភាគរយ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New Murabba គាំទ្រដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) និងធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន dezeen.comចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ រចនាប្លង់ដោយក្រុមហ៊ុន AtkinsRealis មហាវិមាន Mukaab នេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងអភិវឌ្ឍន៍ New Murabba ដែលមានទំហំផ្ទៃដីសរុប ១៩គីឡូម៉ែត្រការ៉េ អគារ Mukaab នេះ នឹងត្រូវបានស្ថាបនាឡើងជាមួយនឹងវិមាត្ររាងជាគូប ដែលមានគែមប្រវែង ៤០០ម៉ែត្រ និងឈរជានិម្មិតរូបនៃចំណុចកណ្តាលនៃរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួច អគារនេះ មិនត្រឹមតែក្លាយជាសំណង់ធំជាងគេក្នុងទីក្រុង Riyadh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធំលើសរោងចក្រ Boeing Everett នៅសហរដ្ឋអាមេរិក ដែលនឹងដណ្តើមតំណែងជារចនាសម្ព័ន្ធសាងសង់ដ៏ធំនិងស្កឹមស្កៃបំផុតរបស់ពិភពលោកថែមទៀតផង។ ក្រៅពីកម្ពស់និងទំហំគ្មានពីរលើលោក លក្ខណៈពិសេសនៃអគារនេះ គឺរចនាប័ទ្មបែបស្ថាបត្យកម្មអារ៉ាប់ឥស្លាម។ ការរចនាផ្នែកខាងក្នុងដ៏ធំល្វឹងល្វើយរបស់អគារនេះ នឹងទុកចន្លោះសម្រាប់សង់ប៉មកណ្តាលរាងជារង្វង់ […]
អានបន្ថែមក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើការដាំដុះកែច្នៃទុរេននៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ
ក្នុងការឈានទៅរកសក្តានុពលកសិកម្មរបស់កម្ពុជា ក្រុមហ៊ុន Zhengzhou Chen’s Sun មកពីប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការដាំដុះទុរេន និងបង្កើតរោងចក្រកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។ គំនិតផ្តួចផ្តើមដ៏មានសុទិដ្ឋិនិយមនេះត្រូវបានគូសបញ្ជាក់ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកស្រី Xuemei Chen ជាប្រធានក្រុមហ៊ុន Zhengzhou Chen’s Sun នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Kunming ខេត្ត Yunnan សាធារណៈរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកស្រី Chen បានលើកឡើងថា កម្ពុជាមានសក្ដានុពលធំធេងណាស់ក្នុងវិស័យកសិកម្ម ជាពិសេសឧស្សាហកម្មផ្លែឈើ តួយ៉ាងមានដូចជា ទុរេន ដែលត្រូវបានគេស្គាល់ថាជា “ស្តេចនៃផ្លែឈើ” ដែលអាចធ្វើការដំាដុះ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ យ៉ាងណាមិញលោកស្រីក៏បានបង្ហាញពីចក្ខុវិស័យចង់វិនិយោគដាំដុះទុរេន និងបង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតផងដែរ។ លោកស្រី Chen ជឿជាក់យ៉ាងមុតមាំថា ផែនការវិនិយោគរបស់លោកស្រីនឹងជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនថែមទៀត។ នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកការជំរុញការនាំចេញកសិផលរបស់ខ្លួនដូច្នេះ ការចូលរួមរបស់អ្នកវិនិយោគបរទេសដូចជា Zhengzhou Chen’s Sun ត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍ដ៏វិជ្ជមាន។ ជាការឆ្លើយតប […]
អានបន្ថែមក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា
ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា មានបណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានមកទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជាចំនួន ០៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាថានឹងបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ លើសពីនេះ លោកប្រធានក៏បានជម្រាបបន្ថែមនូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន Guoxing នាពេលកន្លងមក នៅកម្ពុជា និងបានបង្ហាញពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈ ៥ឆ្នាំខាងមុខ ដែលនឹងបង្កើតសួនឧស្សាហកម្មមួយផងដែរ។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្មនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន និងលើកឡើងថា នេះជាចំណុចដ៏ល្អមួយ […]
អានបន្ថែមរដ្ឋគ្រោងរៀបចំប្រព័ន្ធស្តុកទឹកនៅជ្រលងភ្នំចំនួន ៣ ដើម្បីបម្រើវិស័យកសិកម្ម និងទេសចរណ៍
ក្រសួងធនធានទឹក និងឧតុនិយម គ្រោងរៀបចំប្រព័ន្ធស្តុកទឹកទុកឱ្យបានច្រើនជាអតិបរមានូវបរិមាណទឹកភ្លៀងជាប្រព័ន្ធដំណាក់បន្ត (Cascade Systems) នៅក្នុងតំបន់ជ្រលងភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីបម្រើវិស័យកសិកម្ម និងទេសចរណ៍។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីគម្រោងនេះ នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីវាយតម្លៃធ្វើការរៀបចំយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង បញ្ជា និងប្រើប្រាស់ទឹកប្រកបដោយស័ក្តិសិទ្ធិភាព ក្នុងរដូវវស្សា។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា គម្រោងនេះ នឹងរៀបចំជាយុទ្ធសាស្ត្រក្នុងការស្តុកទឹកជាប្រព័ន្ធដំណាក់បន្តឱ្យបានច្រើន កាត់បន្ថយធារទឹកស្ទឹងព្រែកត្នោតផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ទឹកដែលបានស្ដុកទុកនឹងបញ្ចេញមកវិញនៅរដូវប្រាំង ដើម្បីជួយដោះស្រាយនូវបញ្ហាគ្រោះរាំងស្ងួត ព្រមទាំងជាប្រភពទឹកដ៏ល្អសម្រាប់បម្រើវិស័យគមនាគមន៍ផ្លូវទឹក អេកូទេសចរណ៍ កសិកម្ម និងសម្រាប់បម្រើឱ្យការចញ្ចឹមសត្វគ្រប់ប្រភេទ ហើយផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងឧស្សាហកម្ម។
អានបន្ថែមអូស្ត្រាលី-កម្ពុជា សហការគ្នាបើកដំណើរការមន្ទីរពិសោធន៍វិភាគគុណភាពចំណីអាហារនៅកម្ពុជា
អូស្ត្រាលី និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការគ្នាបើកដំណើរការជាផ្លូវការនូវសេវាកម្មធ្វើតេស្តវិភាគគុណភាពចំណីអាហារនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ កិច្ចសហប្រតិបតិ្តការនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាកម្មធ្វើតេស្តវិភាគដោយមានការទទួលស្គាល់ (ដែលអនុលោមតាមស្តង់ដារ ISO 17025) សម្រាប់វិភាគរកកាកសំណល់ថ្នាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។ ជាងនេះទៅទៀត កិច្ចសហការនេះ ត្រូវបានផ្តល់ឱ្យតាមរយៈជំនួយក្នុងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ការផ្តល់ជំនួយខាងលើនេះ គឺជាការឆ្លើយតបចំពោះការប្រឈមមុខរបស់កម្ពុជា ដែលអាជីវកម្មប្រមាណ ៧០ភាគរយ បាននិងកំពុងជួបប្រទះនៅរាល់ពេលដែលពួកគេធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពផលិតផលកសិកម្ម។ ហេតុដូច្នេះហើយ ទើបមានតម្រូវការសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគដែលមានការទទួលស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ បើតាមសាស្ត្រាចារ្យ André Spiegel នាយកនៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា៖ «សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះ មិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ” ៕
អានបន្ថែមបច្ចុប្បន្ន កម្ពុជាមានខេត្ត១០ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈសៀមរាបក្លាយជាខេត្តទី១០
គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានខេត្តចំនួន ១០ ត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមានសៀមរាបជាខេត្តទី១០ និងខេត្តចំនួន ៩ផ្សេងទៀតរួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម, និង ខេត្តរតនគីរី។ សៀមរាប បានក្លាយជាខេត្តទី១០ ដែលបញ្ចប់ទាំងស្រុងលើការបន្ទោរបង់ពាសវាលពាសកាល ( ODF )ជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធបានចូលរួមប្រមាណជាង ២០០០នាក់។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃថា ការសម្រេចនេះ មានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមក៏បានបង្ហាញពីការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និង មានរបៀបរស់នៅដែលមានភាពស៊ីវិល័យផងដែរ។ នាឱកាសនោះដែរ […]
អានបន្ថែមកម្ពុជា-ចិន ចុះអនុស្សរណៈ ដើម្បីជំរុញការនាំចេញផលិតផលសំខាន់៣មុខទៅទីផ្សារចិនដោយផ្ទាល់
សមាគមកម្ពុជាធំៗចំនួនបី រួមមានស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីជំរុញដំណើការនាំចេញដោយផ្ទាល់លើផលិតផលសំខាន់ៗចំនួន៣មុខ រួមមាន៖ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែឆាប់រហ័ស និងរលូនជាងមុន។។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានលើកឡើងថា ផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ហើយលោកក៏រំពឹងថា តាមរយៈអនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចឡើងថ្លៃ ដោយសារតែអាចនាំចេញទៅប្រទេសចិនបានដោយផ្ទាល់មិនបាច់ឆ្លងកាត់ប្រទេសទី៣ ខណៈទីផ្សារបច្ចុប្បន្ន សម្រាប់សំបុកត្រចៀកកាំដែលមិនទាន់កែច្នៃភាគច្រើននាំចេញទៅដោយផ្ទាល់ទៅកាន់ប្រទេសវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។ តាមការកត់សម្គាល់របស់ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ភាគច្រើននៅមានភាពស៊ាំញាំ និងស្មុគ្រស្មាញច្រើន ដែលធ្វើឱ្យកសិផលមួយចំនួនត្រូវបង្ខំចិត្តឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូលទៅទីផ្សារប្រទេសចិនបាន។ ដូច្នេះតាមរយៈការចុះអនុស្សរណៈនេះ ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា អាចនឹងនាំចូលក្នុងខេត្តគ័ងស៊ី ប្រទេសចិនបានដោយផ្ទាល់ ដែលជំរុញឱ្យកសិករដែលជាអ្នកផលិតទទួលបានចំណូលច្រើនជាងមុន៕
អានបន្ថែមត្រឹមរយៈពេល១០ថ្ងៃនេះ សន្ទុះទឹកជំនន់បានបំផ្លាញដំណាំស្រូវនៅកម្ពុជាអស់ជាង១ម៉ឺនហិកតា
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ កញ្ញា រហូតដល់ ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន៧ ជាអាថិ៍៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ នេះបើតាមការឱ្យដឹងរបស់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះបីមិនទាន់បានបញ្ជាក់ពីទំហំថវិកា ដែលបានបង្កដោយគ្រោះទឹកជំនន់ក្នុងខេត្តទាំង៧ នៅឡើយក្តី ប៉ុន្តែលោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្ក ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២.០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា។ ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នេះដែរ យោងតាមព្រឹត្តបត្រព័ត៌មានកម្ពស់ទឹករបស់ក្រសួងធនធានទឹក និង ឧតុនិយមផ្សព្វផ្សាយកាលព្រឹកថ្ងៃទី២៧ ខែកញ្ញាបានឱ្យដឹងថា ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅតាមបណ្ដាស្ថានីយជលសាស្ត្រមាន៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង […]
អានបន្ថែមកម្ពុជាប្រកាសជោគជ័យលើកដំបូងក្នុងការនាំចេញគ្រាប់ស្វាយចន្ទីតាមផ្លូវអាកាស ទៅទីផ្សារហឺណាន ប្រទេសចិន
កម្ពុជា ប្រកាសជោគជ័យលើការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ២តោន លើកដំបូងតាមផ្លូវអាកាសទៅកាន់ទីផ្សារនៃខេត្តហឺណាន ប្រទេសចិន។ ក្នុងឱកាសដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទី កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០តោន ក្នុង១ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។ ឯកឧត្តមបន្តថា ការសម្រេចនាំចេញនេះ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំចំនួន២លើក នៅក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)។ សមិទ្ធិផលនេះ ឯកឧត្តមថា គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ដោយការដាក់ចេញគោលនយោបាយ ការណែនាំ និងការអនុវត្តដោយយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ […]
អានបន្ថែម