រយៈពេល៨ខែ ​ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%

​ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ ​កើន​ឡើង​ប្រមាណ ១៧​,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់​លាន​ដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្...

អាន​បន្ថែម

កម្ពុជា-កាណាដា សម្រេចចុះអនុស្សរណៈ ដើម្បីជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នា

​សមាគមឧកញ៉ាកម្ពុជា និងស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច នៃប្រទេសកាណាដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នា។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្នុងដំណើ...

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នសំខាន់ៗ២ទៀត កំពុងធ្វើការរួមគ្នា ដើម្បីពន្លឿនសកម្មភាពអភិវឌ្ឍប្រទេសកម្ពុជា

​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល  និងស្រា​វជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានសហការគ្នាបើកកិច្ចពិភាក្សាដំបូងសកម្មភាពអនុវត្ត នៃយុទ្ធសាស្ត្ររយៈពេល​​ប្រាំ​ឆ្នាំរបស់ ADB ក្នុងការអភិវឌ្ឍកម្ពុជា  ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ។ នេះបើតាមកិច្ចពិភាក្សា ដែល​ធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកញ្ញ...

អាន​បន្ថែម

ក្រសួងឧស្សាហកម្មប្រកាសឱ្យអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង $១៨០លាន នៅកម្ពុជា

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងរយៈពេល៥ឆ្នាំ មានតម្លៃ ១៨៤,៩លានដុល្លារអាមេរិក ជាផ្លូវការហើយ។ នេះបើតាមសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង...

អាន​បន្ថែម

ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧នៅកម្ពុជា

ធនាគារ​ពិភព​លោក បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក  ជួយលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប...

អាន​បន្ថែម

កម្ពុជា-ស្វីស សហការគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅកម្ពុជា

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយររបស់ប្រទេសស្វីស ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain និងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសគម្រោងទីក្រុងឆ្លាតវៃ។ កិច្ចសហការនេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខារួមគ្នាលើលិខិតបញ្ជាក់បំណងជាមួយក្រសួងឧស្សាហកម្ម ...

អាន​បន្ថែម

កម្ពុជា និងម៉ាឡេស៊ី ទទួលជោគជ័យលើកដំបូងក្នុងដំណើរការទូទាត់​ប្រាក់តាម QR កូដ ឆ្លង​ព្រំដែន

ធនាគារ Negara Malaysia (BNM) និងធនាគារជាតិនៃកម្ពុជា (NBC) ចាប់ផ្តើមដំណើរការដោយជោគជ័យនូវទំនាក់ទំនងទូទាត់ប្រាក់ឆ្លងព្រំដែនកម្ពុជាម៉ាឡេស៊ី ដោយប្រើ QR កូដ ក្នុងគោលបំណងភ្ជាប់ពាណិជ្ជករជាង ៥លាននាក់រវាងប្រទេសទាំងពីរ នេះបើយោងតាមសារៈព័ត៌មាន Asianbankingandfinance ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បានឈានដល់ការបញ្ចប់ដំណាក់កាលទី ១ របស់ខ្លួននៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលអនុញ្ញាត...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជាង $៥៤លាន ពង្រីកខ្សែបញ្ជូន និងចែកចាយ​អគ្គិសនីនៅរាជធានីភ្នំពេញ

ជប៉ុនបានផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និង​ចែកចាយ​អគ្គិសនីនៅ​រាជ​ធានី​ភ្នំពេញ​ជំហាន​ទី២ ជាកញ្ចប់ឥណទានទី៣ ដែលមានទំហំទឹកប្រាក់ជាង ៥៤លានដុល្លារ សម្រាប់​សាង​សង់​អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម SANUI Kazumas...

អាន​បន្ថែម

ក្រុមហ៊ុនហុងដាគ្រោងពង្រីកទុននៅកម្ពុជាបន្ថែមទៀត ខណៈកំពុងដំណើរការអាជីវកម្មនៅទីនេះជាង ២៥ឆ្នាំ

​ក្រុមហ៊ុន HONDA MOTOR CO., LTD. មានផែនការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ដែលកំពុងដំណើរការអាជីវកម្មនៅទីនេះអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ នេះបើតាមជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការ...

អាន​បន្ថែម

ឆមាសទី១-២០២៤ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍សរុបជាង $៣០០លាន

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភវិឌ្ឍន៍នានា សរុបចំនួន ៣១៣លានដុល្លារ ខណៈបំណុលសាធារណៈរបស់រដ្ឋ មានចំនួន ១១.២៧ពាន់លានដុល្លារ ហើយក្នុងនោះបំណុលជិត ២០០លានដុល្លារ ត្រូវបានទូទាត់រួច។ បើតាមរបាយការណ៍ស្តីពីស្ថានភាពបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កិច្ចព្រមព្រៀងឥណទានថ្មីសរុប ចំនួន ៣១១លានដុល្លារ ស្មើនឹង ១៤ភាគរយ នៃព...

អាន​បន្ថែម