CDCស្នើចិន វិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីបញ្ចៀសការនាំចូលពីបរទេស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញលើកទឹកចិត្តទៅកាន់គណៈប្រតិភូ និងក្រុមហ៊ុនដែលមកពីខេត្ត Zhejiang របស់ប្រទេសចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស។ ការជំរុញនេះ ធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រត...

អាន​បន្ថែម

កម្ពុជានិងស្ថាប័នអន្តរជាតិ៣ កំពុងរួមគ្នាស្វែងរកវិធីសាស្រ្តសង់អគារដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់តិចបំផុត

ក្រសួងស្ថាប័នសំខាន់មួយចំនួននៅកម្ពុជា កំពុងសហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ រកវិធីសាស្ត្រសាងសង់អគារដែលអាចកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យបានតិចបំផុត ដើម្បីជាផ្នែកមួយជួយកាត់បន្ថយការកើនឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ក្រុមការងារនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជ...

អាន​បន្ថែម

ក្រុមហ៊ុនកូរ៉េ គ្រោងយកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកច្នៃសំរាមនៅកម្ពុជា ទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ចង់យកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកវិនយោគកែច្នៃកាកសំណល់(សំរាម)នៅកម្ពុជា ដើម្បីផលិតទៅជាថាមពលអគ្គិសនី ខណៈក្រុមហ៊ុនអះអាងថាតាមរយៈគម្រោងនេះអាចផលិតថាមពលអគ្គិសនីបានយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJ...

អាន​បន្ថែម

ចិនគ្រោងបន្ថែមទុន ១០០លានដុល្លារ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាចម្រោះទឹកនៅកម្ពុជា

ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ចិន គ្រោងបោះទុនប្រមាណ ៥០-១០០ លាន​ដុល្លារ ពង្រីកការវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេល ៣-៥ ឆ្នាំ ខាងមុខ ដោយផ្តោតលើផលិតផលចម្រោះទឹកដែលប្រើបច្ចេកវិទ្យា UF membrane។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ...

អាន​បន្ថែម

១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣​ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤...

អាន​បន្ថែម

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗ ដើម្បីពង្រឹងវិស័យអាទិភាព៣នៅកម្ពុជា

កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣ ដើម្បីពង្រឹងបន្ថែមនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម វ៉ាង យី ជារដ្ឋមន្ត្រីការ​បរទេស នៃសាធារណរដ្ឋប្រជាមានិតចិនមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃ (ពីថ្ងៃទី២១ ដល់២៣ ខែមេសា)។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិកា...

អាន​បន្ថែម

កម្ពុជាសម្រេចដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានអនុម័តដាក់ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre - RTC AP។ ការអនុម័តនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋបាលគយកម្ពុជា នៅក្នុងសន្និសីទ អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលមានការ...

អាន​បន្ថែម

កម្ពុជាពន្លឿនចរចាកិច្ចព្រមព្រៀង(DTA) ជាមួយប្រទេស៧ ដើម្បីទាក់ទាញវិនិយោគពីបរទេស

ប្រទេសកម្ពុជា​ កំពុងចរចាកិច្ចព្រមព្រៀងស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ៧ទៀត ខណៈបានចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយ ១១ប្រទេស រួចមកហើយ ដើម្បីជំរុញការវិនិយោគផ្ទាល់ពីបរទេស។ នេះបើតាមបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា ប្រទេសទាំង ០៧នោះរួមមាន៖ ​ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាត់អា...

អាន​បន្ថែម

រយៈពេល៣០ឆ្នាំ អូស្ត្រាលីបានជួយកម្ពុជាជាង $១ពាន់លាន អភិវឌ្ឍវិស័យសំខាន់ៗ៩

ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជា​ង​ ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រ​សួ​ង​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនិយាយអំពី “កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើ​ក​ទី៤ ជាមួយអូស្រ្តាលី។ បើតាមប្រភពខាងលើ ជំនួយផ្លូវការទាំងនេះ បានគាំទ្រលើវិស័យអប់រំ ពាណិជ្ជកម្...

អាន​បន្ថែម

ក្រុមហ៊ុនហុងកុង ចង់វិនិយោគវិស័យសំខាន់ៗ៥បន្ថែមទៀត នៅកម្ពុជា

ក្រុមហ៊ុន Sunwah Group មកពីហុងកុង គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានរោងចក្រកែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅទីផ្សារបរទេសតាំងពីឆ្នាំ១៩៩៤។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានដឹកនាំប្រតិភូ​ប្រមាណជាង ៧០ក្រុ...

អាន​បន្ថែម