កម្ពុជាសម្រេចដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានអនុម័តដាក់ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre – RTC AP។

ការអនុម័តនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋបាលគយកម្ពុជា នៅក្នុងសន្និសីទ អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលមានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ៣១ ប្រទេស។

ក្រៅពីនេះ ក្នុងឱកាសនៃសនិ្នសីទខាងលើ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយ៖ ១. គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើផ្នែកប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO), ២. គណៈប្រតិភូនៃរដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការជួយគ្នាទៅវិញទៅមកលើការងារគយ ដោយផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។

គួរបញ្ជាក់ថា សាលាជាតិគយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។

អគារនេះ ត្រូវបានសាងសង់ប្រើប្រាស់ថវិកាអស់ ១៤លានដុល្លារ មានកម្ពស់ ១២ជាន់ បណ្តោយប្រវែង ៤៩ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រ ទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]