គម្រោងវិនិយោគធំៗ៣ របស់ម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងធំៗចំនួនបីរបស់ខ្លួន ដែលគ្រោងមកបង្កើតតំបន់សេដ្ឋកិច្ច, គម្រោងអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា, និងគម្រោងឧស្សាហកម្មអាហារហាឡាល់ នៅកម្ពុជា។​ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងកូឡាឡាំពួរ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី Sri Dato' Soh Thian Lai បានគោរពជូន និងស្វែងរ...

អាន​បន្ថែម

កម្ពុជា សហការនឹងកូរ៉េ អភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា​ និងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈសហការគ្នាក្នុងការអភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ។ អនុស្សរណៈនេះ បានចុះហត្ថលេខាដោយរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ថែមពីនេះ អនុស្សារណៈ នេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។ ...

អាន​បន្ថែម

ឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ​ ដោយផ្តោតលើវិស័យបច្ចេកវិទ្យា

ឥណ្ឌាបានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្ដោតលើគម្រោ​ងវិនិយោគបច្ចេកវិទ្យាជាស្នូល ក្រោយឃើញជប៉ុន និងអង់គ្លេស កំពុងតែបង្កើតនៅកម្ពុជាយ៉ាងសស្រាក់សស្រាំ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត Devyani Uttam Khobra​ga​de ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាក្នុងឱកាសសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធា...

អាន​បន្ថែម

ខែមីនាខាងមុខនេះ ថៃគ្រោងមកសិក្សាគម្រោងសំខាន់៣ តម្លៃ១ពាន់លាន នៅកម្ពុជា

នៅដើមខែមីនាខាងមុខនេះ អ្នកវិនិយោគិនថៃ គ្រោងនឹងមកសិក្សាគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅអគារ CW Tower ទីក្រុងបាងកក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឯកឧត្តម សួន សុផល អគ្គ...

អាន​បន្ថែម

កាណាដាសម្រេចបើកការិយាល័យកុងស៊ុលថ្មី១នៅសៀមរាម ដើម្បីជំរុញកិច្ចសហការជាមួយកម្ពុជា

ស្ថានទូតកាណាដាប្រចាំកម្ពុជា បានបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដើម្បីជំរុញសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ការិយាល័យថ្មីនេះ បានសម្ពោធក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកជំទាវ Ping Kithikone ​ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ថ្លែងក្នុងពិធីសម្ពោធខាងលើ លោកអភិបាលរង ប...

អាន​បន្ថែម

អង់គ្លេសស្នើសហការជាមួយកម្ពុជា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចបៃតង

អង់គ្លេស​ បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Econo​mic​ Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុង...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជិត ២០ម៉ឺនដុល្លារ អភិវឌ្ឍវិស័យសុខាភិបាល នៅខេត្តសៀមរាប និងខេត្តព្រះវិហារ

ជប៉ុនផ្តល់ជំនួយចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន ០២ ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ នេះបើតាមពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុន កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់លើគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារ និងគម្រោងសាងសង់អគារមន្ទីរព...

អាន​បន្ថែម

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួងមហាផ្ទៃ សង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅលើផ្ទៃដី ៨ហិកតា ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមករា ឆ...

អាន​បន្ថែម

អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជ...

អាន​បន្ថែម

OCIC ចាប់​ដៃគូជាមួយ​បារាំង បង្កើត​សាលា​សរសេរ​កូដលំដាប់ពិភពលោកនៅ​កោះ​ពេជ្រ

ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Platform Impact ដើម្បីបង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ ដោយយកគំរូសិក្សាតាមប្រព័ន្ធរបស់សាលា​ School 42 ដែលជាស្ថាប័នអប់រំបច្ចេកវិទ្យាឈានមុខនៅអ៊ឺរ៉ុប។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊...

អាន​បន្ថែម