កម្ពុជា សហការនឹងកូរ៉េ អភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា​ និងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈសហការគ្នាក្នុងការអភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ។

អនុស្សរណៈនេះ បានចុះហត្ថលេខាដោយរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ថែមពីនេះ អនុស្សារណៈ នេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។

ក្រៅពីការជួសជុលរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេ របស់ប្រទេសកម្ពុជា ក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]