ខែមីនាខាងមុខនេះ ថៃគ្រោងមកសិក្សាគម្រោងសំខាន់៣ តម្លៃ១ពាន់លាន នៅកម្ពុជា

នៅដើមខែមីនាខាងមុខនេះ អ្នកវិនិយោគិនថៃ គ្រោងនឹងមកសិក្សាគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅអគារ CW Tower ទីក្រុងបាងកក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានបង្ហាញជូនអ្នកវិនិយោគិនថៃអំពីស្ថានភាពវិនិយោគនៅកម្ពុជា ដែលមានកិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសមស្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកល ពិសេសសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិន។

ក្រៅពីនេះ ក្នុងវេទិកានេះផងដែរ ក៏មានបទបង្ហាញប្រធានបទ ០៤សំខាន់បន្ថែមទៀត ជូនវិនិយោគិនថៃដូចជា ១. ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស ២. ឱកាសធុរកិច្ចនៅកម្ពុជា ៣. ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា? និង ៤. នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)។

ដោយមើលឃើញនូវសក្តានុពលរបស់កម្ពុជាបែបនេះ វិនិយោគិនថៃដែលធ្លាប់បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ទស្សនកិច្ចផ្លូវការនាពេលនោះ ក៏គ្រោងនឹងមកកម្ពុជានាដើមខែមីនាខាងមុខដើម្បីសិក្សាលើគម្រោងចំនួន៣ ដែលមានទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]

ប្រទេសចំនួន៣ មានចំណាប់អារម្មណ៍ជំរុញទំនាក់ទំនងលើវិស័យថាមពល ពាណិជ្ជកម្ម ជាមួយកម្ពុជា

ជំនួបការទូតដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រី កែវ […]

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]