១១ខែ ឆ្នាំ២០២៣ កម្ពុជា-ហុងគ្រី សម្រេចទំហំពាណិជ្ជកម្មបានជិត ៨លានដុល្លារ

រយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបានប្រមាណ ៧,៧លានដុល្លារ កើនឡើង ៩,៥% ធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រីនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ...

អាន​បន្ថែម

OCIC សម្រេចជ្រើសក្រុមហ៊ុនលំដាប់ពិភពលោក ឱ្យមកគ្រប់គ្រងសេវាលក់រាយនៅព្រលានថ្មីនៅភ្នំពេញ

ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការត្រួសត្រាយផ្លូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា បានប្រកាសពីកិច្ចសហការដ៏សំខាន់ជាមួយក្រុមហ៊ុន Lagardère Travel Retail និង HSC Group សម្រាប់ការគ្រប់គ្រងសេវាកម្មលក់រាយមិនជាប់ពន្ធ (Duty Free Services) នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនាពេលខាងមុខ។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រ ដែលមានគោលបំណងកំណត់ឡើងវិញនូវបទពិសោធន៍គ្រប់គ្រងហាងលក់រាយនៅតាមព្រលានយន្តហោះ...

អាន​បន្ថែម

កម្ពុជា-បារាំង សម្រេចចុះអនុស្សរណៈសំខាន់ៗ៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

កម្ពុជា និងបារាំង រួមគ្នាចុះអនុស្សរណៈសំខាន់ៗចំនួន៦ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅប្រទេសកម្ពុជា។ អនុស្សរណៈសំខាន់ទាំង៦នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ អនុស្សរណៈសំខាន់ៗទាំងនេះ រួមមាន៖ ១-អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធ...

អាន​បន្ថែម

អឺរ៉ុបគ្រោងផ្តល់ជំនួយជិត ៩៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ ៤

សហភាពអឺរ៉ុប (EU) តាមរយៈក្របខណ្ឌ Global Gateway គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ស្មើនឹងជិត ៩៤លានដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ៗចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...

អាន​បន្ថែម

សមាគមជប៉ុនចង់បង្កើតការិយាល័យនៅកម្ពុជា ដើម្បីជួយទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានយ៉ាងហោច…

សមាគមជប៉ុន-កម្ពុជា គ្រោងបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា​ ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាម​រយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួនប្រមាណ ៤លានក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសំដែងការគួរសមក្នុងពិធីពិ...

អាន​បន្ថែម

ថៃស្នើជួបកម្ពុជាដើម្បីពិភាក្សាបញ្ហាធនធានធម្មជាតិនៅតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នា នៅដើមខែកុម្ភៈ

ភាគីប្រទេសថៃ គ្រោងនឹងចាប់ផ្តើមការពិភាក្សាគ្នាជាមួយកម្ពុជា នៅថ្ងៃទី ០៧ ខែកុម្ភៈនេះ ដើម្បីដោះស្រាយការទាមទារតំបន់ព្រំដែនត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ តំបន់ព្រំដែនត្រួតស៊ីគ្នា ដែលមានទំហំ ២៦.000 គីឡូម៉ែត្រការ៉េនេះ ត្រូវបានគេដឹងថាសម្បូរធនធានថាមពលដ៏ច្រើនសន្ធឹកសន្ទាប់ និងជាចំណុចនៃជម្លោះព្រំដែនទឹកមិនដាច់ស្រេចរវាងប្រទេសទាំងពីរអស់កាលជាយូរមកហើយ។ សម្តេច ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា​គ្រោង​នឹង​ទៅ​បំពេញ​ទស្ស...

អាន​បន្ថែម

កម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីទទួលកំណើនទេសចរចិន

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង Chongqing របស់ប្រទេសនៅថ្ងៃទី ០៦ ខែមករា។ ជើងហោះហើរត្រង់ថ្មីនេះ នឹងប្រតិបត្តិការទៅមកពីរដងក្នុងមួយសប្តាហ៍ ដែលដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងជំរុញទេសចរណ៍ ជាពិសេសដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិសាកល នេះបើយោងតាម Tin Media ធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០...

អាន​បន្ថែម

ចិនគ្រោងវិនិយោគ $១ពាន់លាន លើវិស័យបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងកង់រថយន្តនៅកម្ពុជា

មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NER​CR​AT) គ្រោងវិនិយោគ ១ពាន់លានដុល្លារអាមេរិក លើគម្រោងអាទិភាពសំខាន់ៗនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCR...

អាន​បន្ថែម

កូរ៉េផ្តល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង

គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង។ នេះបើតាមពិធីប្រគល់-ទទួល នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រថយន្តទាំងអស់នេះ ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកទៅគ្រប់គ្រង និងប្រើប្រាស់ដើម្បីបម្រើដល់ការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តផងដែរ។ គួរបញ្ជាក...

អាន​បន្ថែម

កម្ពុជា ទាក់ទាញចិនឱ្យវិនិយោគលើដីបម្រុង១ពាន់ហិកតាក្បែរព្រលានសៀមរាបថ្មី ទៅជាតំបន់…

មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា ​មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេស​ដ៏មានសក្តានុពលបំផុតក្នុងតំបន់។​ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបសម្តែ...

អាន​បន្ថែម