១១ខែ ឆ្នាំ២០២៣ កម្ពុជា-ហុងគ្រី សម្រេចទំហំពាណិជ្ជកម្មបានជិត ៨លានដុល្លារ

រយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបានប្រមាណ ៧,៧លានដុល្លារ កើនឡើង ៩,៥% ធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រីនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ មានប្រមាណ៨៤% ធៀបនឹងឆ្នាំ២០២១ ខណៈដែលរយៈពេល ១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី បានសម្រេចបានប្រមាណ ៧,៧លានដុល្លារអាម៉េរិក ដែលកើនឡើង ៩,៥% ធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។

បន្ថែមពីនេះ ក្នុងទំហំពាណិជ្ជកម្មនេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅទីផ្សារហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើង។

រីឯទំនិញនាំចូលពីហុងគ្រីវិញរួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើពីទឹកដោះជាដើម។

ក្រៅពីនេះ អំពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះផងដែរ កម្ពុជា និងហុងគ្រី បានឯកភាពពង្រឹងបន្ថែមលើវិស័យសំខាន់ៗជាអាទិភាពរួមមាន៖ ១.វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ២.កិច្ចសហប្រតិបត្តិការលើគម្រោងឥណទាន ៣.កិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន ៤.កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ​៥.កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ ៦.កិច្ចសហប្រតិបត្តិការលើមូលនិធិហិរញ្ញវត្ថុដែលគ្រប់គ្រងដោយគណៈកម្មការអឺរ៉ុប ៧.វិស័យអប់រំ យុវជន និងកីឡា ៨.វិស័យវប្បធម៌ និង ៩.វិស័យអាកាសចរស៊ីវិល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]