សមាគមជប៉ុនចង់បង្កើតការិយាល័យនៅកម្ពុជា ដើម្បីជួយទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានយ៉ាងហោច…

សមាគមជប៉ុន-កម្ពុជា គ្រោងបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា​ ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាម​រយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួនប្រមាណ ៤លានក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាចជាមួយ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ក្នុងជំ​នួនខាងលើ ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី បានមានប្រសាសន៍ថា បច្ចុប្បន្ននៅក្នុងប្រទេសជប៉ុនមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួនប្រមាណ ៤លានក្រុមហ៊ុន ប្រសិនយើងបើអាចទាក់ទាញបានត្រឹមតែ ០.១% នោះក៏មានប្រហែល ៤.០០០ក្រុមហ៊ុន នៃSMEs ទាំងអស់របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។

ជាមួយនឹងគម្រោងនេះដែរ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។

ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន។

ក្រៅពីនេះ នៅក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បាន បង្ហាញឆន្ទៈក្នុងការបើកសាលា បណ្ដុះបណ្ដាល ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាល អំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]