កូរ៉េផ្តល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង

គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង។ នេះបើតាមពិធីប្រគល់-ទទួល នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

រថយន្តទាំងអស់នេះ ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកទៅគ្រប់គ្រង និងប្រើប្រាស់ដើម្បីបម្រើដល់ការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តផងដែរ។

គួរបញ្ជាក់ថា រថយន្តក្រុងទាំង ៣៥គ្រឿង ខាងលើនេះ ត្រូវបានក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ធ្វើការប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែងជាបីដំណាក់កាល ដែលដំណាក់កាលទី១ ត្រូវបានប្រគល់ជូននៅថ្ងៃទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន១០គ្រឿង, ដំណាក់កាលទី២ ត្រូវបានប្រគល់ជូននៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣ មានចំនួន១០គ្រឿង និង ដំណាក់កាលទី៣ ត្រូវបានប្រគល់ជូននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មានចំនួន១៥គ្រឿង។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]