កំពង់ស្ពឺមានអាជីវកម្មរ៉ែ ២៥៦ទីតាំង ខណៈ១៥៧ទីតាំងកំពុងដំណើរការ
រដ្ឋបាលខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែចំនួន ២៥៦ ទីតាំង ខណៈអាជីវកម្មកំពុងដំណើរការមានចំនួន ១៥៧ ទីតាំង។នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ អាជីវកម្មទាំងនោះ រួមមានថ្មសំណង់មាន ៣៣ទីតាំង ថ្មអារ-១៣ទីតាំង ខ្សាច់-៧ទីតាំង ខ្សាច់បក-៤ទីតាំង ជីករណ្តៅដី-៣ទីតាំង។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺ មានសិប...
អានបន្ថែមក្រុង៥ របស់កម្ពុជា និងប្រទេស ៥ទៀតនៅអាស៊ី ចុះហត្ថលេខាលើ Indore 3R ដើម្បីទឹក ដី ខ្យល់ស្អាត
ក្រុងចំនួន ៥នៃប្រទេសកម្ពុជា និងប្រទេសចំនួន ៥ទៀត នៅអាស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ នេះបើតាមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុងទាំង ៥នៃកម្ពុជា រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែ...
អានបន្ថែមជប៉ុន ចង់បង្កើតរោងចក្រច្នៃគ្រាប់ និងសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជា
ថ្មីៗនេះ ក្រុមហ៊ុនជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan Co., LTD នៅថ្ងៃទី០៧ ខែកុម្ភៈ ២០២៣។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដ៏ធ...
អានបន្ថែមអង់គ្លេសចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិសេសថាមពល នៅកម្ពុជា
វិនិយោគិនអង់គ្លេស ចង់ជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពល។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (UK Infrastructure and Projects Authority- IPA) និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) បានបញ្ជា...
អានបន្ថែមខេត្តក្រចេះទទួលបានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ ខណៈមានក្រុមហ៊ុនរ៉ែមាសតែ ១គត់
ខេត្តក្រចេះ មានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ក្រុមហ៊ុន ស្មើនឹង ៦៥ អាជ្ញាបណ្ណ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែលោហៈ ៥ក្រុមហ៊ុន ស្មើនឹង ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ស្មើនឹង ១អាជ្ញាប...
អានបន្ថែមអាជ្ញាធររៀបចំផែនការគ្រប់គ្រងកាកសំណល់សមុទ្រក្នុងខេត្តជាប់សមុទ្រទាំង ៤
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តជាប់សមុទ្រទាំង ៤ រួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង កំពុងរៀបចំផែនការពង្រឹងលើការគ្រប់គ្រងសំណល់សមុទ្រ។ នេះបើតាមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានបំណងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹងការគ្រប់គ្រងសំណល់ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង់សំណល់...
អានបន្ថែមរដ្ឋជំរុញអនុវត្តគម្រោងគ្រប់គ្រងសំរាម ដើម្បរៀបចំខេត្តនេះឱ្យសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ពិភពលោក
រដ្ឋបាលខេត្តសៀមរាប កំពុងជំរុញអនុវត្តគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងនៅតាមទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ដែលនេះជាផែនការមួយជួយជំរុញនិងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យសក្កិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ នេះបើតាមសិក្ខាសាលារៀបចំផែនការសម្រាប់គម្រោងនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្ត...
អានបន្ថែមកម្ពុជា ចម្រាញ់រ៉ែមាសបានជាង ៥តោន និងទទួលបានចំណូលពន្ធជិត ១០លានដុល្លារ
រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់រ៉ែមាសបានសរុប ៥,៣ តោន គិតត្រឹមឆ្នាំ ២០២២ ដោយក្រុមហ៊ុនបានបង់ចំណូលសួយសារចូលថវិកាជាតិ មានជាង ៨លានដុល្លារ និងចំណូលពន្ធដារបានប្រមាណ ១,៥លានដុល្លារ ។ តួលេខនេះ ត្រូវបានបង្ហាញដោយមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣។ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស មានចំនួន ៧ក្រុមហ៊ុន ដោយបច្ចុប្បន្ន ...
អានបន្ថែមគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”
គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលជាការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកឧត្តម ផៃ ស៊...
អានបន្ថែមកម្ពុជា-ជប៉ុន ប្តេជ្ញានឹងចាប់ផ្តើមអនុវត្តគម្រោងថាមពលស្អាត នាខែមីនា ឆ្នាំនេះ
កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន តាមរយៈគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន ខណៈគម្រោងនេះត្រូវបានភាគីទាំងពីរអះអាងថា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៣នេះផងដែរ។ នេះបើតាមការឱ្យដឹងពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលថ្ងៃទី១២ ខែមករា ។ ទីភ្នាក់ងារជប៉ុន JICA បានបញ្ជាក់ថា គម្រោងនេះគឺផ្តោតសំខាន់ល...
អានបន្ថែម
