ទីលានកប់សំរាមស្ដង់ដាទំនើបទំហំ ២១ហិកតា នៅបាត់ដំបងសម្រេចបានជិត ១០%ហើយ
ទីលានកប់សំរាមស្ដង់ដា ដែលកំពុងសាងសង់លើដី ២១ហិកតានៅខេត្តបាត់ដំបង កំពុងលេចចេញរូបរាងបណ្ដើរៗហើយ ដោយបច្ចុប្បន្នសម្រេចបានប្រមាណ៧%។ នេះបើតាមក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ទីលានកប់សំរាមនេះ សាងសង់ឡើងតាមស្ដង់ដា ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសការបំពុលដី ទឹក និងខ្យល់អាកាស។ លោកស្រី បន្តថា៖ «នៅពេលគេចាក់សំរាមហើយ គ...
អានបន្ថែមគម្រោងអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្នុងការចរចាតម្លៃលក់ថាមពល
ក្រុមហ៊ុនសិង្ហបូរី The Blue Circle កាលពីថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងចរចាជាមួយអគ្គិសនីកម្ពុជា ទាក់ទិននឹងថ្លៃលក់ថាមពល ដែលនឹងផលិតចេញពីរោងចក្រអគ្គិសនីដើរដោយខ្យល់របស់ខ្លួននៅបូកគោកំពត។ ក្រុមហ៊ុនរំពឹងទៀតថា ការចរចាអាចនឹងជោគជ័យក្នុងពេលឆាប់ៗ ព្រោះក្រុមហ៊ុនបានផ្ដល់តម្លៃលក់មួយដែលទាបបំផុតទៅដល់អគ្គិសនីកម្ពុជា ខណៈការសាងសង់ក៏គ្រោងនឹងចាប់ផ្ដើម ក្រោយការព្រមព្រៀងផងដែរ។ លោក ជា សោភ័ណ នាយកគ្រប់គ្រងក្រុមហ៊ុ...
អានបន្ថែមផលិតកម្មរ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា បើកដំណើរជាផ្លូវការថ្ងៃនេះ
ក្រុមហ៊ុន Renaissance Minerals (Cambodia) ចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី ជាផ្លូវការការពីព្រឹកថ្ងៃចន្ទ ទី២១ មិថុនា នេះហើយ ដែលនេះជាការសឱ្យឃើញពីសមិទ្ធិផលដ៏ធំធេងមួយទៀតរបស់ប្រទេសកម្ពុជា។ ពិធីបើកដំណើរការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ ការចាប់ដំណើរការចម្រាញ់មាសនេះ ធ្វើឡើងដោយក្រុមហ៊ុន Renaissance Minerals Cambodia ដែលជាក្រុម...
អានបន្ថែមគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ ថ្មីមួយទៀត នៅបាត់ដំបង នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំនេះ
ក្រុងបាត់ដំបងប៉ែកខាងលិច នឹងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំថ្មីមួយទៀត ដែលមានសមត្ថភាពចម្រោះទឹកដល់ទៅ ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយការដ្ឋានគ្រោងនឹងចាប់ផ្តើមដំណើរការអនុវត្តក្នុងឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅត្រើយខាងកើត ដែលបច្ចុប្បន្នកំពុងសាងសង់ មកទល់ពេលនេះ សម្រេចបានប្រមាណ ៥% ហើយ។ នេះបើយោងតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាល...
អានបន្ថែមKrisEnergy នឹងឡើងតុលាការនៅខែក្រោយ ខណៈស្ថានភាពបូមប្រេងនៅមិនច្បាស់លាស់
ក្រុមហ៊ុន KrisEnergy ប្រកាសថា សំណុំរឿងស្នើរំលាយក្រុមហ៊ុន នឹងឡើងសាវនាការសម្រេចក្តី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ ខណៈប្រតិបត្តិការបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) នៅកម្ពុជា បានផ្អាកបណ្តោះអាសន្ន។ កាលបរិច្ឆេទសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមេ បានប្រកាសរំលាយក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមក ក្រោមហេតុផលជាប់បំណុលធ្ងន់ធ្ងរ មិនមានលទ្ធភាពសងត្រឡប់។ (អានបន្ថ...
អានបន្ថែមជប៉ុនគ្រោងផ្ដល់ជំនួយ ១០ពាន់លានដុល្លារ លើគម្រោងកាត់បន្ថយឧស្ម័នពុលនៅអាស៊ាន
ប្រទេសជប៉ុនកំពុងរៀបចំផែនការបោះទុនទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសនានាក្នុងអាស៊ានកាត់បន្ថយការបំភាយឧស្ម័នពុល។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei Asia កាលថ្មីៗនេះ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រទេសជប៉ុននឹងជាអ្នករៀបចំផែនការមេបង្ហាញផ្លូវ ក៏ដូចជាអ្នកប្រមូលទុកពីវិស័យរដ្ឋនិងឯកជន ដើម្បីត្រៀមផ្ដល់ឱ្យប្រទេសអាស៊ានទាំង១០។ បើយោងតាមប្រភពដដែល ទឹកប្រាក់១០ពាន់លាន់ដុល្លារនេះ នឹងត្រូវប្រើប្រាស់អនុវ...
អានបន្ថែមកម្ពុជាចង់រៀនសូត្រពីបរទេសដើម្បីអនុវត្តគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង
ក្រសួងសារធារណការ និងដឹកជញ្ជូន ប្ដេជ្ញារៀនសូត្របទពិសោធន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីជំរុញការអនុវត្តគោលនយោបាយការដឹកជញ្ជូនបៃតង ពិសេសលើការលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តដើរដោយអគ្គិសនីឱ្យបានច្រើន ខណៈសព្វថ្ងៃនេះ កម្ពុជានៅទន់ខ្សោយណាស់លើវិស័យនេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូ...
អានបន្ថែមក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។ បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ...
អានបន្ថែមឧស្សាហកម្មចម្រាញ់រ៉ែមាសដំបូងរបស់កម្ពុជាគ្រោងផលិតបានមាស ៣តោនក្នុងមួយឆ្នាំ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ក្រោយពីសិក្សារុករកអស់រយៈពេលជាង ១៤ឆ្នាំ រោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី នឹងចាប់បើកដំណើរការជាផ្លូវការពីថ្ងៃទី២១ ខែមិថុនា ហើយ ដែលសបញ្ជាក់ឱ្យឃើញពីសមិទ្ធិផលសំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ជាតិ។ រោងចក្រចម្រាញ់រ៉ែមាសនេះ មានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលកំពុងប្រតិបត្តិដោយក្រុមហ៊...
អានបន្ថែមអូស្រ្តាលីផ្តល់ជំនួយជាង៩០ម៉ឺនដុល្លារដើម្បីតភ្ជាប់អគ្គិសនីតាមជនបទដាច់ស្រយាល
រដ្ឋាភិបាលអូស្រ្តាលី សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ៩២ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅតាមភូមិជនបទ ដែលមិនទាន់មានការផ្គត់ផ្គង់ទៅដល់។ កំណត់ហេតុនៃការផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ដោយមានចូលរួមដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Luke Arnold ភារៈធារី នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងរបស់អូស្រ្តាលីនេ...
អានបន្ថែម
