WWF៖ ត្រីទន្លេមេគង្គ១ភាគ៥ ប្រឈមនឹងការផុតពូជដោយសារ​គម្រោងវារីអគ្គិសនីចិន

ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ភាគខាងលើនៃដងទន្លេមេគង្គនៅក្នុងប្រទេសចិន  បានគម្រាមកំហែងដល់ប្រព័ន្ធជីវចម្រុះនៅផ្នែកខាងក្រោមដងទន្លេ ក្នុងនោះមច្ឆជាតិ១ភាគ៥ (២០%) នៃប្រភេទត្រីដែលរស់នៅតាមដងទន្លេមេគង្គ ប្រឈមនឹងហានិភ័យនៃការផុតពូជ។ ទំនប់ទាំងនេះបង្អាក់លំហូរធម្មជាតិនៃទឹកទន្លេ ដែលបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់ចំនួនត្រីចម្រុះ ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីធម្មជាតិសម្រាប់ការរស់រានមានជីវិត។ របាយការណ៍អំពីហានិភ័យនេះ ត្រូវបានចេញផ្សាយដោយមូលនិធិសត្វព្រៃពិភពលោក (WWF) និងអង្គការអភិរក្សសត្វសមុទ្រ និងសត្វព្រៃចំនួន ២៥ ផ្សេងទៀតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ ធ្វើបច្ចុប្បន្នភាពដោយ SCMP កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។​ របាយការណ៍របស់អ្នកអភិរក្សដែលមានចំណងជើងថា “ត្រីទន្លេមេគង្គដែលត្រូវបានគេបំភ្លេច” បានបង្ហាញស្ថិតិគួរឱ្យព្រួយបារម្ភអំពីស្ថានភាពនៃប្រភេទត្រីនៅក្នុងតំបន់។ របាយការណ៍នេះ បានរកឃើញថា ១៩% នៃប្រភេទត្រីទាំងអស់ ១១៤៨ ប្រភេទ  ឬអាចថាច្រើនជាងនេះ ដោយសារតែ ៣៨% នៃប្រភេទសត្វត្រីទាំងនេះ នៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីអាចដឹងអំពីស្ថានភាពប្រឈមរបស់វានៅឡើយ។ ក្នុងចំណោមប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ មានសត្វមួយចំនួនត្រូវបានចុះបញ្ជីថាជាប្រភេទសត្វ “ជិតផុតពូជ” ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ  (IUCN) រួមទាំងត្រីតំណាងជាតិដូចជា ត្រីឆ្មាទន្លេមេគង្គ និងត្រីឆ្លាមទឹកសាបយក្សជាដើម។ ការថយចុះបរិមាណត្រីនៅក្នុងទន្លេមេគង្គ ដែលរួមចំណែកដល់ទៅជាង ១៥% នៃការផ្គត់ផ្គង់ត្រីក្នុងពិភពលោក និងរកចំណូលបានជាង […]

អាន​បន្ថែម

កម្ពុជា និងUNIDO សហការគ្នាជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង

អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការ​អភិវឌ្ឍឧស្សាហកម្មប្រកប​ដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​គណៈប្រតិ​ភូ​ ដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។ UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីស​សម្រាប់​ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។ បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមាន​មូល​ដ្ឋាន​នៅប្រទេស​ឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ​ ដើម្បីវាយតម្លៃតំបន់​សេដ្ឋកិច្ច​ពិសេស​ដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។ ទីប្រឹក្សានឹងសិក្សាតំបន់​សេដ្ឋកិច្ច​ពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់​សេដ្ឋកិច្ច​ពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈ​ពេល​មួយ​ឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ លោកសុខ ណារិនបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និង​ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់​ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និង​ឥណ្ឌូនេ​​ស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបាន​ស្វាគមន៍ចំពោះវិនិយោគិន […]

អាន​បន្ថែម

អនុស្ថានីយចែកចាយអគ្គិសនីក្រោមដីដំបូងបំផុត ប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ Bentley ដើម្បីសិក្សានិងសាងសង់

គម្រោងស្ថានីយក្រោមដីថ្មីស៊ូតុង Xudong កំពុងបង្ហាញវត្តមានចេញជាគម្រោងដ៏សំខាន់មួយនៅក្នុងផែនការប្រាំឆ្នាំទី ១៣ នៃបណ្តាញអគ្គិសនីនៅខេត្តហឺប៉ី Hubei របស់ចិន។ ស្ថានីយបញ្ជូនរងប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ដែលជាប្រភេទស្ថានីយចែកចាយថាមពលថ្មីដំបូងគេ កំពុងក្លាយជាគម្រោងបដិវត្តន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីដ៏លេចធ្លោមួយនៅភូមិភាគកណ្តាលប្រទេសចិន ដោយដំណើរការនៅកម្រិតថាមពល ២២០ គីឡូវ៉ុល និងបម្រើជាគម្រោងសាកល្បងប្រកបដោយមហិច្ឆតារបស់ទីក្រុងវូហាន Wuhan ក្នុងការបង្កើតបណ្តាញអគ្គិសនីកម្រិតកំពូលរបស់ប្រទេស ដោយមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់អ្នកស្រុកដល់ទៅចំនួន ២០០ ០០០គ្រួសារ នៅភាគខាងជើងតំបន់យូឆាង Wuchang។ គម្រោងដ៏ធំនេះ បង្ហាញពីការបោះជំហានលោតផ្លោះដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងសមត្ថភាពថាមពលក្នុងតំបន់ នេះបើយោងការចុះផ្សាយរបស់ Bentley Systems កាលពី ០២ ខែមីនា ឆ្នាំ ២០២៤។ ចំពេលបញ្ហាប្រឈមដែលបង្កឡើងដោយសារទីតាំងក្រោមដីរបស់គម្រោងស្ថិតនៅជិតទន្លេ យ៉ង់សេ (Yangtze)  ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន គម្រោងស្ថានីយក្រោមដី Xudong នេះ ជួបផលលំបាកនឹងបញ្ហាទីតាំងដ៏ស្មុគស្មាញ និងឧបសគ្គភូមិសាស្ត្រច្រើន ក្នុងដំណាក់កាលនៃការសាងសង់។ ក្នុងកាលៈទេសៈមិនអំណោយផលបែបនេះ ទាមទារឱ្យមានគំរូប្លង់ និងការសម្របសម្រួលយ៉ាងស្មុគ្រស្មាញ ក្នុងដំណាក់កាលនៃការរៀបចំកាលវិភាគសាងសង់ ដែលត្រូវធ្វើឱ្យទាន់តាមកាលកំណត់យ៉ាងតឹងរឹង។ ដោយការជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាភ្លោះឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley Systems ក្រុមហ៊ុនគ្រប់គ្រងគម្រោងរបស់ចិនឈ្មោះ Powerchina Hubei Electric Engineering Co., […]

អាន​បន្ថែម

អ្នកជំនាញអូស្ត្រាលីចង់វិនិយោគបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងថាមពលអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប​ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy នាឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី​។ ក្នុងជំនួបខាងលើ លោក Mario Vecchio បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ដែលកំពុងប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម។ លោក បានបន្ថែមថា ក្រុមហ៊ុន បានកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដែលមានគុណភាពខ្ពស់ និងសន្សំសំចៃ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា […]

អាន​បន្ថែម

បច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២

មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]

អាន​បន្ថែម

ភាពជាដៃគូកម្ពុជាថៃទប់ស្កាត់ភ្លើងឆេះព្រៃបោះជំហានមួយកម្រិតទៀត ក្រោយរៀបចំបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍ Hotline

កម្ពុជានិងថៃបានចាប់ដៃគ្នាបង្កើតក្រុមការងារពិសេសមួយ ដើម្បីអនុវត្តបេសកកម្មទប់ស្កាត់ភ្លើងឆេះព្រៃរួមគ្នា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយជាពិសេសនៅតាមតំបន់ជាប់ព្រំដែន។ គំនិតផ្តួចផ្តើមនេះ ជាការឆ្លើយតបទៅនឹងបញ្ហាភ្លើងឆេះព្រៃជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងជាសញ្ញាណបញ្ជាក់ពីតម្រូវការបន្ទាន់ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានបែបនេះ នេះបើយោងតាមបច្ចុប្បន្នភាពដោយសារព័ត៌មាន pattayamail ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៤។ ការ​ប្រកាសបង្កើតក្រុមការងារពិសេសអន្តរប្រទេស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​សំខាន់​មួយ​ ដែល​កាលណោះប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ បានសម្រេចកំណត់បង្កើតក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត​នេះឡើង ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​លើការបំពុលខ្យល់ដែលកើតចេញពីបាតុភូត​ភ្លើង​ឆេះ​ព្រៃ។ ជាលទ្ធផលនៃការបន្តកិច្ចសហការនេះ ឥឡូវនេះភាគីទាំងពីរបានសម្រេចបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍សង្គ្រោះបន្ទាន់ (Emergency Hotline) សម្រាប់ដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលសម្របសម្រួលដោយតំណាងរដ្ឋាភិបាលកម្ពុជានិងក្រសួងការបរទេសរបស់ថៃ ដើម្បីឱ្យមានការទំនាក់ទំនង និងការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងគ្រាមានវិបត្តិកើតឡើង។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំត្រៀមសហការជាមួយក្រុមការងារពីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ថៃ ដើម្បីដឹកនាំប្រតិបត្តិការភ្លាមៗទៅកាន់ទីតាំង ក្រោយទទួលបានដំណឹងពីប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ (Emergency Hotline) ខាងលើ។ គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន បាន​ប្រកាសចង់បើក​កិច្ច​សហការ​​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការ​បំពុល​អ័ព្ទនៅតំបន់ឆ្លង​ដែន និងបានលើកឡើងអំពីយុទ្ធសាស្ត្រដោះស្រាយបញ្ហានេះនៅក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ។ ជាការឆ្លើយតប កម្ពុជាបានប្រកាសជំហរបើកចំហ និងឥរិយាបថវិជ្ជមានចំពោះកិច្ចសហការឆ្លើយតបលើបញ្ហារួមនេះទាំងក្នុងក្របខណ្ឌទ្វេភាគីនិងថ្នាក់តំបន់។ (អានបន្ថែម) […]

អាន​បន្ថែម

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាស្នើរៀបចំមជ្ឈមណ្ឌលសមាធិ នៅស្ទឹងពពក ស្រុកស្រែអំបិល

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើគម្រោងរៀបចំមជ្ឈមណ្ឌលស​មា​​​ធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយនឹងគម្រោងស្នើនេះ លោកប្រធានសមាគម បានជម្រាបពីគោលបំណងនៃគម្រោងខាងលើ ដែលនឹងជួយលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ  ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។ ជាការឆ្លើតបមកវិញ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្ថែមឱ្យសមាគមមានការគិតគូលើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មានសម្រស់ស្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចបន្ថែមថា គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លា​យ​ជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាក​ម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរណ៍។ លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់ចុងក្រោយថា ក្រសួងបរិស្ថាន មានបេសកកម្មធ្វើឱ្យកម្ពុជាមានភាពស្អាត […]

អាន​បន្ថែម

សូហ្វីតែល ភ្នំពេញ ភូគីត្រា ទទួលបានវិញ្ញាបនបត្រ Green Globe ជាប់ជាសណ្ឋាគារ ច្នៃប្រឌីតបរិស្ថានឈានមុខគេនៅកម្ពុជា

សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា បានក្លាយជាសណ្ឋាគារដំបូងគេនៅក្នុងរាជធានីភ្នំពេញ និងជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ ACCOR ដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របៃតងលំដាប់ពិភពលោក Green Globe Certification។ សមិទ្ធកម្មផ្នែកអគារបៃតងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការអនុវត្តប្រតិបត្តិការធុរកិច្ចរបស់ខ្លួនប្រកបដោយនិរន្តរភាព និងសេវាបដិសណ្ឋារកិច្ចទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន einnews.com នៅថ្ងៃទី ២៣​ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានទីតាំងស្ថិត​នៅ​ក្នុង​សង្កាត់​ប្រវត្តិសាស្ត្រ​លើបរិវេណ​សួន​ច្បារ​ដ៏​ខៀវ​ស្រងាត់ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែល​មាន​កម្ពស់ ១២ជាន់ ​ទទួល​បាន​វិញ្ញាបនបត្របៃតង Green Globe តាមរយៈការចាប់​ផ្តើម​គំនិត​ផ្ដួច​ផ្ដើម​ផ្នែក​បរិស្ថាន និង​សង្គម​ដ៏គួរឱ្យកោតសរសើររបស់ខ្លួន។ លោក Charles-Henri Chevet ដែលជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារបានចែករំលែកការយល់ដឹងអំពីគំនិតផ្តួចផ្តើមទាំងនេះថា “សណ្ឋាគារ Sofitel Phnom Penh Phokeethra មានមោទនភាពដែលបានឈានមុខគេក្នុងនាមជាសណ្ឋាគារដំបូងគេនៅភ្នំពេញ និងជាក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor Property នៅកម្ពុជា ដែលបានអភិវឌ្ឍគំរូអាជីវកម្មប្រភេទស្វ័យផលិតកម្ម ពោលគឺទាំងការផ្គត់ផ្គង់ផលិតកម្មនិងការប្រើប្រាស់មានភាពគ្រប់គ្រាន់ដោយខ្លួនឯង។​ កត្តានេះ ជួយកាត់បន្ថយផលប៉ះពាល់នានាដែលសណ្ឋាគារមានលើបរិស្ថានធម្មជាតិជុំវិញ និងក្នុងសហគមន៍មូលដ្ឋាន។” ក្នុងដំណើរឡើងកាន់ភាពជោគជ័យផ្នែកបរិស្ថានមេត្រីនេះ សណ្ឋាគារបានធ្វើកិច្ចសហការគួរឱ្យកត់សម្គាល់មួយ  ជាមួយក្រុមហ៊ុន Eco […]

អាន​បន្ថែម

រដ្ឋជំរុញឱ្យប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនំាចូល

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានាដែលប្រើប្រាស់ថវិការដ្ឋ គួរប្រើផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះជាគោលនយោបាយថ្មីមួយរបស់ក្រសួងទៅតាមសំណើរបស់សមាគមថ្មក្រានីតកម្ពុជា ក្នុងការលើកទឹកចិត្តដល់អាជីវកម្មថ្មអារនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈម។ ទន្ទឹមនឹងនេះ ការលើកទឹកចិត្តនេះ សំដៅលើកកម្ពស់ផលិតផលថ្មអារក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលថ្មអារពីក្រៅប្រទេស កាត់បន្ថយការគរចោលកាកសំណល់ថ្មនៅតាមតំបន់ការដ្ឋានអណ្តូងរ៉ែ តាមរយៈការកែច្នៃ និងការប្រើប្រាស់ឱ្យអស់លទ្ធភាព និងរួមចំណែកបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ថា ថ្មអារ សំដៅដល់ថ្មធម្មជាតិទាំងឡាយ ដែលកាត់យកចេញពីក្នុងដី មានដូចជាថ្មប្លុក ថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ផ្សេងៗ។ល។ ដែលប្រើប្រាស់ក្នុងការសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។

អាន​បន្ថែម

ក្រសួងរ៉ែ៖ កម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូប នោះទេ

អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាមពលលោក ​អ៊ឹង ឌីប៉ូឡា បាន​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​ចំពោះការ​ចុះផ្សាយ​របស់កាសែតវៀតណាម VNExpres ដែលបានចុះផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀង​ឲ្យ​ក្រុមហ៊ុនវៀតណាម​បូម​ខ្សាច់​រាប់រយ​លាន​ម៉ែត្រគូបនៅ​ផ្នែកមួយ​នៃ​ទន្លេ​មេគង្គ នេះបើតាមការបញ្ជាក់របស់លោក តាមរយៈសារៈព័ត៌មានបារាំង RFI ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការប្រតិកម្មតបនេះ ធ្វើឡើងក្រោយពីកាសែតវៀតណាម VN Express បានចុះ​ផ្សាយ​កាលពីថ្ងៃទី ០៧ ខែកុម្ភៈថា ​ក្រុមហ៊ុន​ឈ្មោះ TNT Group សុំ​សិទ្ធិនាំ​ចូល​ខ្សាច់​ពី​កម្ពុជា​ និងត្រូវបាន​ភាគី​កម្ពុជា​អនុម័ត​ឱ្យ​បូមខ្សាច់​នៅ​ផ្នែក​មួយ​នៃ​ទន្លេមេគង្គ​ក្នុង​បរិមាណ​រាប់​រយលាន​ម៉ែត្រ​គូប។​ ប្រភពដដែលបានរាយការណ៍ថា វៀតណាម​សម្លឹង​ឃើញ​ខ្សាច់ និង​គ្រួស​របស់​កម្ពុជា​ ដើម្បីយកទៅ​បំពេញ​កង្វះខាត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿនលឿននៅក្នុងប្រទេស​របស់​ខ្លួន។ ព័ត៌មាន​ស្តីពី​គម្រោង​ទិញ​ខ្សាច់ និងគ្រួស​ពី​កម្ពុជា​នេះបានផ្ទុះឡើង បន្ទាប់​ពី​ក្រុម​ហ៊ុន TNT Group បាន​ស្នើទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣។ បើតាមការបញ្ជាក់របស់លោកអ៊ឹង ឌីប៉ូឡា នីតិវិធី​នៃ​ការ​លក់​ខ្សាច់​ទៅ​ឲ្យ​បរទេសនេះ ​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​និង​ក្រុម​ហ៊ុន។ “បើមាន​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​កម្ពុជា ក្រុមហ៊ុននោះ​មាន​សិទ្ធិលក់​ខ្សាច់​ដែល​ខ្លួន​ប្រមូល​បាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណា ឬប្រទេស​ណា​ជា​សិទ្ធិ​របស់​គេ។​ ការលក់​ខ្សាច់ទៅ​បរទេស​តាមរយៈ​ក្រុម​ហ៊ុន និង​ក្រុមហ៊ុន​ធ្វើ​ឡើង​ដោយមិនមាន​ការ​រើសអើង ហើយ​អាជ្ញាធរ​ស្វាគមន៍​ប្រទេស​នានា​ដែល​ចាប់​អារម្មណ៍​ចង់​ទិញ​ខ្សាច់​ពី​កម្ពុជា។” ប្រសាសន៍លោក ឌីប៉ូឡា។ គួររម្លឹក​ថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុន​ចំនួន​៣​ទទួល​បាន​អាជ្ញាបណ្ណពី​ក្រសួង​រ៉ែនិង​ថាមពលពល​ដើម្បីធ្វើ​អាជីវកម្ម​ខ្សាច់។ ក្នុង​ឆ្នាំ​ ២០២៣ […]

អាន​បន្ថែម