នាយករដ្ឋមន្ត្រីជប៉ុនថានឹងបន្តជួយកម្ពុជាពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងបច្ចេកវិទ្យា

នាយករដ្ឋមន្ត្រីជប៉ុន KISHIDA Fumio បានឱ្យដឹងថា ជប៉ុននឹងបន្តជួយកម្ពុជាពង្រីក និងពង្រឹកវិស័យអាទិភាពនានា ពិសេសហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម បច្ចេកវិទ្យា និងការធ្វើពិពិធកម្មខ្សែរសង្វាក់ផ្គត់ផ្គង់ ។ ឯកឧត្តមបានឱ្យដឹងដូច្នេះ ក្នុងជំនួបផ្លូវការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ២០ មីនា កន្លងទៅ។ ភាគីទាំង ២ បានឯកភាពគ្នាសហការយ៉ាងពេញទំហឹងដើម្បីធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បង ដែលមិនមែនសម្រាប់តែកម្ពុជា ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោក។ ជប៉ុនក៏នឹងបន្ដ រិះរកនូវកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនដោយចីរភាពរបស់កម្ពុជា ជាពិសេសគឺការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ។ ក្រោមគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីការវិនិយោគសម្រាប់អនាគតនៅអាស៊ី នាយករដ្ឋមន្រ្តីទាំង ២ ក៏បានឯកភាពពង្រឹងការអភិវឌ្ឈន៍ធនធានមនុស្សផ្នែកឧស្សាហកម្ម ដែលមានជំនាញជាពិសេសនៅលើថ្នាលនៃកម្មន្តសាលនិង បច្ចេកវិទ្យាឌីជីថល។ លើសពីនេះ ឯកឧត្តម KISHIDA Fumio ក៏បានបង្ហាញអំពីបំណងចង់គាំទ្រាការធ្វើអន្តរកាលថាមពលប្រកបដោយភាពប្រាកដប្រជានៅកម្ពុជា និងជួយបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅរកអព្យាក្រឹតកាបូនផងដែរ។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន ជំរុញចិនឱ្យបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែម នៅកម្ពុជា

មេដឹកនាំកម្ពុជា និងចិន បានប្ដេជ្ញារួមគ្នាថានឹងបន្តសហការជំរុញការអភិវឌ្ឍ និង កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា បន្ថែមទៀត នៅកម្ពុជា តាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានពិភាក្សាលើកិច្ចសហប្រតិបត្តិការនេះ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ ក្នុងជំនួបនេះ ភាគីទាំង ២ បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដោយជំរុញការកសាងគម្រោងធំៗ ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស និងការពង្រឺងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត មានដូចជាវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថល។ យោងតាមសារព័ត៌មាន Xinhua សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ចិន និងដំណើរការរលូននៃគម្រោងធំៗក្នុងក្របខណ្ឌ ខ្សែក្រវាត់ និងផ្លូវ បានបង្ហាញពីសមិទ្ធិផលយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងការកសាងសហគមន៍កម្ពុជា-ចិន អនាគតរួមគ្នា។ ជាការឆ្លើយតប ឯកឧត្តម Xi Jinping មានប្រសាសន៍ថា ភាគីចិន នឹងនាំអនុវត្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាល […]

អាន​បន្ថែម