រដ្ឋាភិបាលសម្រេចកាត់ដីគម្របព្រៃឈើជាង ៦០០ហិកតា នៅខេត្តព្រះសីហនុឱ្យឯកជនធ្វើកម្មសិទ្ធ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្រយោគឆ្វៀលដីទំហំ ៦០០ហិកតា ចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ ២០០២ នៅខេត្តព្រះសីហនុ ឱ្យទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា សេង ញ៉ក និងលោកជំទាវ លី អាផណ ដែលជាប្រធានក្រុមហ៊ុន ដឺព្រេមៀ លែន (The Premiere Land Co Ltd) ដើម្បីធ្វើការអភិវឌ្ឍ។ យោងតាមអនុក្រិត្យ លេខ ៨២អនក្រ.បក ចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដីរដ្ឋជាង ៦០០ ហិកតា នេះ មានទីតាំងស្ថិតនៅ ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផែនទីបង្ហាញក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យ ក៏បានបង្ហាញថា ទីតាំងដីដែលត្រូវបានឆ្វៀលនេះ គឺស្ថិតនៅជាប់នឹងទីតាំងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ ភាគខាងត្បូង។ ដោយឡែក ក្រុមហ៊ុន ដឹព្រេមៀ លែន ឯ.ក មិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយទេ ថានឹងអភិវឌ្ឍដី ៦០០ ហិកតានេះទៅជាគម្រោងអ្វី។ ឧកញ៉ា […]

អាន​បន្ថែម

សម្ដេច ទៀ បាញ់ ៖ការវាយកម្ទេចអគារកងទ័ពរាមដែលជាជំនួយពីអាមេរិកមិនដើម្បីផ្គាប់ចិត្តនរណាទេ

សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានអះអាងថា ការដែលកម្ពុជាវាយចោលអគារមូលដ្ឋានកងទ័ពរាមដែលជាអគារជំនួយពីអាមេរិកនៅឆ្នេររាម គឺដើម្បីអភិវឌ្ឍកំពង់ផែយោធាឱ្យទំនើបជាងមុន ហើយគ្មានចេតនាផ្គាប់ចិត្តប្រទេសណាមួយឡើយ។ នេះបើសារព័ត៌មាន AFP កាលពីថ្ងៃទី ០៤ តុលា នេះ។ សម្ដេចឧបនាយករដ្ឋមន្ត្រី បានបកស្រាយដូច្នេះ ក្រោយមានមតិមួយចំនួនលើកឡើងថា ការវាយចោលអគារមូលដ្ឋានកងទ័ពរាមដែលជាជំនួយពីអាមេរិកនៅរាមកាលពី ខែកញ្ញា កន្លងមកនេះ គឺជាការបើកដៃឱ្យចិនចូលមកអភិវឌ្ឍយ៉ាងពេញសិទ្ធិ។ ការវាយប្រហារនេះគឺដោយសារតែការវាយកម្ទេចចោលអគារមួយនេះ ធ្វើឡើងស្របពេលដែលប្រទេសមហាអំណាចចិន និងអាមេរិកកំពុងមានបញ្ហាក្ដៅគគុកជុំវិញគម្រោងតារាសាគររបស់ UDG ដែលនាំឱ្យមានការចោទប្រកាន់ថាកម្ពុជាមានទំនោរទៅប្រទេសចិនជាង។ (អានបន្ថែម) ជាការឆ្លើយតប សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានឱ្យដឹងក្នុងសារព័ត៌មាន AFP ថា៖ «ការវាយកម្ទេចអគារនេះធ្វើឡើងមិនមែនដោយសារកាន់ជើងប្រទេសណាមួយឡើយ ពោលគឺដោយសារត្រូវអភិវឌ្ឍន៍ទីតាំងថ្មី។ ដោយសារតែយើងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី ដូច្នេះហើយយើងមិនអាចទុកវាបានទៀតទេ ព្រោះអគារនេះចាស់ហើយ»។ សម្រាប់ទីតាំងថ្មីនឹងត្រូវសាងសង់ឱ្យទំនើបជាងមុន ដែលនឹងមានទីតាំងស្ថិតនៅចំងាយប្រមាណ ៣០ គីឡូម៉ែត្រពីតំបន់រាម។ គួរបញ្ជាក់ផងដែរថា មូលដ្ឋានកងទ័ពរាមនេះ មិនមែនជាបញ្ហាថ្មីទេ ពោលគឺជាបញ្ហាចម្រូងចម្រាស់ជាយូរមកហើយ។ បើយោងតាមកាសែត Wall Street Journal ចុះផ្សាយកាលពីឆ្នាំមុន កម្ពុជាបានចុះកិច្ចព្រមព្រៀងសំងាត់ជាមួយប្រទេសចិន ដែលអនុញ្ញាតឱ្យមូលដ្ឋានកងទ័ពប្រទេសចិនតាំងទីនៅលើតំបន់រាមនេះ។ ប៉ុន្តែខាងភាគីកម្ពុជាក៏បានបដិសេធបញ្ហានេះផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី […]

អាន​បន្ថែម

គណៈរដ្ឋមន្រ្តីសម្រេចកាត់ដីបឹងតាមោក ១៥ហិកតា សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទថ្មី

ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រមជាគោលការណ៍កាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ នេះបើយោងតាមលិខិត ៧៩០ សជណ. មយ ចុះថ្ងៃទី ១ កញ្ញា កន្លងមកនេះ។ លិខិតមួយច្បាប់នេះ ត្រូវផ្ញើទៅស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការសំណើជាបន្ត។ លិខិតបានចែងថា៖ រដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់យកទីតាំងផ្ទៃដីបឹងតាមោកបឹង (កប់ស្រូវ)ទំហំ ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ សម្រាប់រៀបចំសាងសង់ អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ លើសពីនេះ លិខិតនេះក៏បានសម្រេចធ្វើប្រទានកម្មផ្ទៃដីបឹងតាមោកជាង ៨ ហិកតា នៅក្នុងសង្កាត់គោករកា ជូនលោក សេង វុទ្ធី គ្រប់គ្រងជាកម្មសិទ្ធិ ផងដែរ។ គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ ដែលកំណត់ផ្ទៃបឹងមានទំហំជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ […]

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៤២៖ ទម្រង់អភិវឌ្ឍដី និងលិខិតអនុញ្ញាត

ដី ជាអចលនទ្រព្យមួយប្រភេទ ដែលកំពុងមានសក្តានុពលខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយការអភិវដ្ឍដីក៏មានច្រើនទម្រង់ផងដែរ និងគ្រប់គ្រងដោយច្បាប់ និងបទបញ្ញតិផ្សេងៗគ្នា។តើការអភិវឌ្ឍដីក្រោមទម្រង់ណាខ្លះ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន?

អាន​បន្ថែម