មកទល់ពេលនេះ ក្រសួងសម្រេចការវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ បានជាង៤៦ម៉ឺនក្បាលដី

មកទល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដីសម្រេចការងារវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ​ បាន ៤៦៥.៩១៩ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបចំនួន ៤៧៧​.២៩៩ក្បាលដី។

នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុតាមគោលការណ៍ ប្រទានកម្មរបស់រាជរដ្ឋាភិបាល ជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងពលរដ្ឋ ៥១គ្រួសារ ក្នុងសហគមន៍ព្រែកខ្វិត ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥​ ក្រោមវត្តមានឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយមក្ម និងសំណង់។

នាឱកាសនោះ ឯកឧត្តម សាយ សំអាល បានថ្លែងអំណរគុណដល់ពលរដ្ឋ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរដែនដី ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។

ឯកឧត្តមបានបន្តថា ទាំងនេះគឺជាដីដែលនៅសេសសល់ត្រូវចុះបញ្ជី និងជាដីដែលមានភាពមិនច្បាស់លាស់រវាងស្ថាប័នរដ្ឋ និងបងប្អូនប្រជាជន ហើយនេះគឺជាឧទាហរណ៍មួយដ៏ថ្លៃថ្លាដែលយើងនឹងអនុវត្តនៅតាមបណ្តាអង្គភាពផ្សេងៗទៀតដែលមានបញ្ហា។

គួរបញ្ជាក់ថា តាមរយៈកម្មពិធីខាងលើ បានបង្ហាញឱ្យដឹងថា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ​ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៤៧៧​.២៩៩ក្បាលដី ហើយក្នុងនោះទទួលបានការវាស់វែងរួច មានចំនួន ៤៦៥.៩១៩ក្បាលដី, បានបញ្ជូន និងគូសក្បាលដីរួចចំនួន ៤៦២.៤៣៤ក្បាលដី, និងបានចេញបណ្ណរួចបានចំនួន ៣០៤.៩៩៣បណ្ណ នៃបណ្ណសរុប ៣៣៧.១៨៤បណ្ណ។

ជាលទ្ធផលក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ មានខណ្ឌចំនួន១៣ បានវាស់វែង និងចែកបណ្ណចប់សព្វគ្រប់ លើកលែងតែខណ្ឌ៧មករា មិនទាន់មានការចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចរាល់នៅឡើយ មានតែការចុះបញ្ជីដាច់ដោយដុំ និងកម្មសិទ្ធផ្ទះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]