គោលនយោបាយ និងការអភិវឌ្ឍដីធ្លី
ក្រសួងដែនដីកម្ពុជា គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋានដើម្បីវិភាគការផ្គត់ផ្គង់លំនៅឋានជូនពលរដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២។ ឯកឧត្តម បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោលបំណងឆ្លុះបញ្ជាំងអំពីវឌ្ឍនភាពការងារលំនៅឋាន ជាពិសេសពិនិត្យលើទិន្នន័យបឋមនៃគម្រោងអភិវឌ្ឍន៍និងផ្គត់ផ្គង់លំនៅឋាន ដែលធ្លាប់បានប្រមូលនិងចងក្រងពីទីតាំងអភិវឌ្ឍន៍នានា និងទិន្នន័យលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្តចំនួន១២ ដែលរួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ បន្ថែមពីនេះ ក្រសួងបានរៀបចំគោលនយោបាយអាទិភាពចំនួន ១៥ចំណុច ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបានការគ្របដណ្តប់ គ្រប់ជ្រុងជ្រោយ លើការងាររៀបចំលិខិតបទដ្ឋាន […]
អានបន្ថែមក្រសួងដែនដី ប្រកាសបង្កើតកម្មវិធីប្រកួតរចនាគម្រោងប្លង់តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និង…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារពិសេសរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលធ្វើឡើងក្រោមប្រធានបទ “ កម្ពុជា មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និងទាក់ទាញការវិនិយោគនៅតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា។ យោងតាមសេចក្តីសម្រេច ដែលចុះថ្ងៃទី១៩ កញ្ញា ២០២៤ ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រុមការងារនេះ គឺមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក ចំនួន៤២នាក់ ហើយត្រូវបំពេញភារកិច្ចមួយចំនួនដូចខាងក្រោម៖ ១. ត្រូវដឹកនាំ គ្រប់គ្រង ចាត់ចែង រៀបចំការប្រកួតប្រជែង ព្រមទាំងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ សម្រាប់រៀបចំការប្រកួតប្រជែងនេះ។២. តម្រង់ទិសខ្លឹមសារ បច្ចេកទេស កំណត់គោលការណ៍វាយតម្លៃ និងដាក់ពិន្ទុសម្រាប់រៀបចំការប្រកួតប្រជែង និងកំណត់គោលការណ៍ផ្សព្វផ្សាយ និងស្វែងរកការឧបត្ថម្ភ (Sponsor) សម្រាប់គាំទ្រការរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជានេះផងដែរ។ ៣. តម្រង់ទិសខ្លឹមសារ និងកំណត់គោលការណ៍ផ្សព្វផ្សាយ អំពីការប្រកួតប្រជែង លើផែនការសកម្មភាពនិងគម្រោងថវិកា សម្រាប់ការអនុវត្តគម្រោងប្រកួតប្រជែងស្នាដៃ ក៏ដូចជារចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើរបាយការណ៍ជាប្រចាំជូន គ.អ.ឆ.ក. […]
អានបន្ថែមក្រសួងមហាផ្ទៃ ចេញវិធានការពន្លឿនការងារធ្វើប្លង់ដី និងគ្រប់គ្រងដីរដ្ឋតាមបណ្តារាជធានី-ខេត្ត
ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ពន្លឿនការងារធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការគ្រប់គ្រងដីរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងបានរកឃើញថា មានភាពយឺតយ៉ាវក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការកត់ត្រាដីធ្លីបញ្ចូលក្នុងបញ្ជីសារពើភណ្ឌ ការជំរុញធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយបញ្ហាដី ដែលមានការជាប់ពាក់ព័ន្ធ និងភាពខ្វះចន្លោះក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាដីធ្លីមកក្រសួងមហាផ្ទៃ។ ក្នុងគោលបំណងជំរុញការងារទាំងអស់នេះ ក្រសួងមហាផ្ទៃបានណែនាំនូវវិធានការមួយចំនួនដូចខាងក្រោម៖ ជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងកត់ត្រាបន្ថែមនូវទីតាំងដីឯកជនរបស់រដ្ឋ ដែលត្រូវកត់ត្រាបញ្ចូលទៅក្នុង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការទុកនៅក្រៅបញ្ជី ដែលអាចប្រឈមនឹងការរំលោភទន្ទ្រានកាន់កាប់ និងការបាត់បង់ដោយប្រការណាមួយ។ ជំរុញការដោះស្រាយបញ្ហាដីធ្លី ដែលមានការជាប់ពាក់ព័ន្ធ ឬមានទំនាស់ជាមួយប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ភាគីឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យបានរួចរាល់ ឆាប់រហ័ស ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន ចៀសវាងការអូសបន្លាយពេលវេលា ទុកបញ្ហាឱ្យកាន់តែរ៉ាំរ៉ៃ ដោយគ្មានដំណោះស្រាយត្រឹមត្រូវ បង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ចំពោះការតាំងទីលំនៅ ការរំលោភបំពាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ទាំងលើដីសាធារណៈរបស់រដ្ឋ និងឯកជនរបស់រដ្ឋ យកចិត្តទុកដាក់អនុវត្តឱ្យបានពេញលេញតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ […]
អានបន្ថែមក្រសួងដែនដី ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីនៅកម្ពុជាឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លានទៀត។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងបែបនេះនៅក្នុងពិធីបើកពិព័រណ៍សំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្ត្រី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម ការចុះបញ្ជីដីធ្លី តាំងពីឆ្នាំ ១៩៨៩ ហើយឆ្នាំ២០២៩ ខាងមុខនឹងត្រូវខួបទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “នៅពីរបីឆ្នាំខាងមុខនេះ គឺខួបលើកទី៤០នៃការចុះបញ្ជីដីធ្លី។ ក្នុងខួបទី៤០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន ចំពោះមុខរាជរដ្ឋាភិបាល ចំពោះគណបក្ស គឺនឹងចុះបញ្ជីដីឱ្យបានចប់ ប្រហែលជាខែ១២ ឆ្នាំ២០២៨”។ គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋ។ (អានបន្ថែម) […]
អានបន្ថែមរដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ
ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដោយដកយកឃុំចំនួន ៥ ចេញពីស្រុកព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងអនុក្រឹត្យលេខ២០១អនក្រ.បក ថា ទីតាំងរដ្ឋបាលក្រុងកំពង់សោម នឹងត្រូវស្ថិតក្នុងសង្កាត់រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។ ជាងនេះទៅទៀត រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឲ្យអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ គួរជម្រាបជូនថា ខេត្តព្រះសីហនុបច្ចុប្បន្នត្រូវបានបែងចែកជាពីរក្រុង និងស្រុកចំនួនបី។ ក្រុងទាំងពីរគឺក្រុងព្រះសីហនុ និងកោះរ៉ុង ចំណែកស្រុកចំនួនបី គឺស្រុកព្រៃនប់ កំពង់សិលា និងស្ទឹងហាវ។ ជាមួយនឹងការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយបន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ។
អានបន្ថែមរដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីថ្មីផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់ការទន្ទ្រានព្រៃ និងដីរដ្ឋ
រដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញនូវកម្មវិធីថ្មី ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតពិតប្រាកដ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់។ នេះបើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីថ្មីនេះ មានឈ្មោះថា កម្មវិធីផ្ដល់ដី-ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព សំដៅដល់ការផ្តល់ដីសម្បទានជូនពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទាំងនោះអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ និងព្រៃឈើ។ សម្តេចបានពន្យល់បន្ថែមថា ក្នុងកម្មវិធីនេះ រដ្ឋត្រូវរៀបចំការផ្តល់ដីសម្បទានក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ ហើយនឹងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់តែម្តង ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះឱ្យបានល្អប្រសើរ។ ជាងនេះទៅទៀត សម្តេចក៏បានសង្កត់ធ្ងន់ពី អត្ថប្រយោជន៍ដែលនឹងទទួលបាន ក្រោយអនុវត្តកម្មវិធីថ្មីនេះថា ប្រជាពលរដ្ឋទាំងនោះ ក៏នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីរដ្ឋខុសច្បាប់នៅជុំវិញកន្លែងដែលពួកគាត់កំពុងរស់នៅបានថែមទៀតផង។ សម្តេចបន្ត តាមរយៈកម្មវិធីថ្មីនេះដែរ វានឹងអាចជួយរំលត់បញ្ហាពីរក្នុងពេលតែមួយ ក្នុងនោះគឺអាចជួយប្រជាពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ និងការពារការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីរដ្ឋខុសច្បាប់។ គួរបញ្ជាក់ទៀតថា កម្មវិធីនេះនឹងផ្តោតជាសំខាន់ដល់ប្រជាពលរដ្ឋរស់នៅភាគឥសាននៃប្រទេស និងតំបន់មួយចំនួនទៀតក្នុងការការពារតំបន់ធនធានធម្មជាតិ ដែលនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤ នេះ។
អានបន្ថែមកែបក្លាយជាខេត្តដំបូងគេបានចុះបញ្ជីដីរួចរាល់ ១០០% ខណៈអាជ្ញាធរប្តេជាប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យបានរួចរាល់នៅចុងឆ្នាំនេះ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ រួចរាល់ ១០០ភាគរយហើយ ខណៈអាជ្ញាធរប្តេជ្ញាប្រគល់ប័ណ្ណកម្មសិទ្ធិដែលនៅសល់ជាង ១ម៉ឺនក្បាលដីទៀត ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបបានឱ្យដឹងថា បើគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានដីចំនួនជាង ៥ម៉ឺនក្បាលដី។ ក្រុមការងារជំនាញរបស់មន្ទីរបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួចរាល់១០០ភាគរយហើយនៅទូទាំងខេត្ត។ លោកបានបន្តថា ក្រុមការងារ បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១៤ភូមិ ខណៈនៅសល់ចំនួន ៤ភូមិទៀត ស្មើនឹងជាង ១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវប្រគល់ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា ប័ណ្ណកម្មសិទ្ធិនេះ ជាភស្តុតាងបញ្ជាក់ពីភាពស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ និងធានាដោយរដ្ឋ ពោលគឺប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះ បណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសម្រាប់ជាការសម្អាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថា ខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។
អានបន្ថែមឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ
យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្តថា ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបញ្ជាក់ដែរថា តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ […]
អានបន្ថែមអាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសដកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលកាន់កាប់ខុសច្បាប់មកវិញ
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រកាសដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ខាងមន្ទីរ បានដាក់ចេញនូវវិធានការបន្ថែម ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានយកដីទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដូចខាងក្រោម៖ ១.មោឃៈភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ២.ការកាប់គាស់ ឬរុករានដីព្រៃ ឫឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិគឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងជំពូកទី៣ មាត្រា៨៥១ (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ៣.បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដែលកៀរគរឱ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំង កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។ ៤.អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងអន្តរាគមន៍រាល់សកម្មភាពល្មើសច្បាប់ ការចូលកាប់ទន្ទ្រានដីព្រៃ ដាំដំណាំ […]
អានបន្ថែម