ច្បាប់ និងបញ្ញាត្តិ
រដ្ឋកំពុងពន្លឿនដោះស្រាយគម្រោងជាប់គាំងចំនួន ១៤បន្ថែមទៀត នៅខេត្តព្រះសីហនុ
ក្រុមការងារកំពុងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយបន្តផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងជាប់គាំងចំនួន ១៤បន្ថែមទៀត ដែលមានតម្លៃប្រមាណ ៧៣៧លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ គម្រោងទាំង ១៤នោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៧ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៦ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ និង គម្រោងពង្រីកចំនួន ១ ។ បន្ថែមពីនេះ គម្រោងទាំង ១៤នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ ៧៣៣ លានដុល្លារអាមេរិក ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាកំពុងរៀបផែនការយុទ្ធសាស្រ្តថវិការ ដើម្បីពង្រឹងប្រសិទ្ធិភាពចំណាយ-ចំណូល ឆ្នាំ២០២៥
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំចេញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាឆ្នាំ២០២៥ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តាសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធិភាពថិកា ខណៈកម្ពុជាកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមផ្សេងៗទៀត ។ នេះបើតាមសារចរលេខ.០៦.ស.រ ស្តីពី ការរៀបចំយុទ្ធសាស្រ្តថវិកា២០២៥-២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៥ ចេញថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងស្ថិត ក្នុងស្ថានភាពមួយដែលត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់, ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងចិន, ការបន្តរិតបន្តឹងគោលនយោបាយរូបិយវត្ថុសកល ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ប្រចវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ ការបែកខ្ញែកភូមិសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផងដែរ។ ដូច្នេះរាជារដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ចេញ នូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងវិធានការចាំបាច់ និងបន្ទាន់នានាក្នុងការគ្រប់គ្រងអាទិភាពចំណាយឱ្យចំទិសដៅ ពិសេសគ្រប់គ្រង់ចំណូល ដោយសង្កត់ធ្ងន់លើការអនុវត្តយ៉ាងម៉ឺងម៉ាត់ និង មុតស្រួច ក្នុងការប្រមូលចំណូលក្នុងផ្នែកពន្ធគយនិងរដ្ឋាករ ផ្នែកពន្ធដារ និង ផ្នែកចំណូលមិនមែនសារពន្ធ។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ឱ្យថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងមន្រ្តីគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវខិតខំប្រកបដោយឆន្ទៈប្តូរផ្តាច់ ជាពិសេសត្រូវតែផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតក្នុងការរៀបចំថាវិកា ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌ ព្រមទាំងគោលការណ៍ និងបច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងចំណាយដែលបានកំណត់ដោយសារាចរខាងលើនេះ។
អានបន្ថែមរដ្ឋាភិបាលកម្ពុជាចេញសារាចរឱ្យពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់ថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២៤
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រើប្រាស់ថវិកាចំណាយរបស់ខ្លួន ឱ្យបានហ្មត់ចត់ និងប្រុងប្រយ័ត្នបំផុត ជាពិសេសកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់។ នេះបើតាមសារាចរ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ សារាចរនេះ បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវកាត់ព្យួរទាំងស្រុងរាល់ការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលតម្រូវឱ្យរដ្ឋបាលទាំងនេះ ត្រូវផ្អាករាល់គ្រោងដែលប្រើប្រាស់ចំណូលដែលបានពីការបែងចែកចំណូលសារពើពន្ធនេះ។ បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានកាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ និងបានណែនាំត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងផ្ញើរមកក្រសួងយ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ដោយឡែក រដ្ឋបាលខេត្តដទៃទៀត ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។ ចំពោះរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ក៏ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញផងដែរ។ រីឯ រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់
ច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័ត និងចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។ រៀបចំដោយធ្វើបទបង្ហាញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលបានគាំទ្រយ៉ាងកក់ក្តៅបំផុត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់ និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជន និងស្ថាប័នរដ្ឋ។ ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម លាង មុនីរិទ្ធ បានកត់សម្គាល់ឃើញថា កម្មវិធីសិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ដល់យើងគ្រប់គ្នា មិនថាឡើយអ្នកមានវិជ្ជាជីវៈជាអ្នកសាងសង់ សិក្សាគម្រោងប្លង់ ជាអ្នកធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យ […]
អានបន្ថែមរដ្ឋាភិបាលថៃដំឡើងកម្រិតតម្លៃជាប់ពន្ធអប្បបរមា ដើម្បជំរុញទីផ្សារអចលនទ្រព្យរបស់ខ្លួនរស់ឡើងវិញ
រដ្ឋាភិបាលប្រទេសថៃបានបង្ហាញវិធានការថ្មីមួយចំនួន រួមមានការកាត់បន្ថយសេវាចុះបញ្ជីអចលនទ្រព្យ និងពន្ធលើប្រតិបត្តិការផ្ទេរប្រាក់ទិញលក់ ដើម្បីធ្វើឲ្យទីផ្សារអចលនទ្រព្យលំនៅឋានរបស់ប្រទេសខ្លួនរស់ឡើងវិញឱ្យបានឆាប់រហ័ស។ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសំណើដើម្បីបង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់ផ្ទះ និងខុនដូ រហូតដល់តម្លៃ ៧លានបាត ឬប្រហែល $១៩ម៉ឺនដុល្លារ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃទី០៩ មេសាកន្លងទៅ និងធ្វើបច្ចុប្បន្នភាពដោយ Businesstimes កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។ គួរបញ្ជាក់មុននឹងចេញវិធានការថ្មីនេះ កាលពីមុន មានតែអចលនទ្រព្យលំនៅឋានដែលមានតម្លៃចាប់ពី ៣លានបាត ឬ ៨ម៉ឺនដុល្លារ ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធលើថ្លៃចុះបញ្ជី ពី ២% មកត្រឹម ០,០១% ដែលវិធានការចាស់នេះ ត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០២២។ ប៉ុន្តែតាមរយៈវិធានការថ្មីនេះ រដ្ឋាភិបាលនឹងបន្តកាត់បន្ថយថ្លៃសេវាចុះបញ្ជីអចលនទ្រព្យ និងពន្ធលើប្រតិបត្តិការផ្ទេរប្រាក់ទិញលក់អចលនទ្រព្យ ចំពោះតែអចលនទ្រព្យណាដែលមានតម្លៃចាប់ពី ៧លានបាត ឬ ១៩ម៉ឺនដុល្លារ ឡើងទៅតែប៉ុណ្ណោះ។ ជាមួយគ្នានោះ គណៈរដ្ឋមន្ត្រីថៃ ក៏បានអនុម័តការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលដែលសាងសង់ផ្ទះផ្ទាល់ខ្លួន និង បង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់អចលនទ្រព្យ សម្រាប់ក្រុមហ៊ុន ដែលមានសិទ្ធិទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររបស់ក្រុមប្រឹក្សាវិនិយោគពី ១លានបាត (២៧.៤៩១ដុល្លារ) ដល់ ១,៥ លានបាត (៤១.២៣៦ដុល្លារ) […]
អានបន្ថែមក្រសួងដែនដី៖ បន្តិចទៀត ការកាត់ឈ្មោះទិញលក់អចលនទ្រព្យនៅកម្ពុជា នឹងធ្វើតាមប្រព័ន្ធឌីជីថល ប្រើពេលតែ២ម៉ោង
ក្នុងរវាង៥ឆ្នាំខាងមុខ ដោយសារបទពិសោធន៍របស់មន្ត្រីជំនាញនិងការរីកចម្រើននៃបច្ចេកវិទ្យា នឹងជំរុញឱ្យនិតិវិធីនៃការកាត់ឈ្មោះឬការផ្ទេរកម្មសិទ្ធិទិញលក់អចលនទ្រព្យនៅកម្ពុជា អាចនឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលដោយប្រើពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសំណង់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នៅសណ្ឋាគារអូឡាំពិក។ យោងតាម លោកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើឡើងដែរថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីស្វែងយល់លម្អិតបន្ថែមឱ្យបានច្បាស់អំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធសំណង់ថ្មីៗ ដែលរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញឱ្យអនុវត្ត ។ ក្នុងឱកាសនោះ លោកឧកញ៉ាបានមានប្រសាសន៍ថា “ការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបែបនេះ ទាមទារនូវស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិយ៉ាងទូលំទូលាយ ជាមូលដ្ឋានបច្ចេកទេសសម្រាប់ការសាងសង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើននៃវិស័យសំណង់”។ នាឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធិ បានបន្ថែមថា បច្ចុប្បន្នវិស័យសំណង់និងការងារគ្រប់គ្រងដីធ្លីនៅប្រទេសកម្ពុជា កំពុងមានការលូតលាស់ខ្លាំងមិនមែននៅតែក្នុងទីក្រុង ឬក្នុងរាជធានីប៉ុណ្ណោះទេ […]
អានបន្ថែមរដ្ឋលើទឹកចិត្តម្ចាស់អចលនទ្រព្យចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពមុនដំណាច់ខែមិថុនា នឹងទទួលបានការលើកលែងពន្ធ
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ម្ចាស់អលចនទ្រព្យដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព មានឪកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម និងការប្រាក់ ប្រសិនបើចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យ មុនដំណាច់ខែមិថុនាខាងមុខ។ យោងតាមព្រឹត្តិបត្រព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ម្ចាស់អលចនទ្រព្យត្រូវចុះបញ្ជី ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ។ ចំពោះអលនទ្រព្យ ដែលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់បន្តគ្នាច្រើនលើក ត្រូវបានអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយអនុញ្ញាតឱ្យគិតពន្ធចាប់ពីរយៈពេលដែលម្ចាស់កម្មសិទ្ធិចុងក្រោយបានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវរួសរាន់ចុះបញ្ជីអលចនទ្រព្យរបស់ខ្លួន ឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ពន្ធលើអចលនទ្រព្យ ជាប្រភេទប្រចាំឆ្នាំដែលត្រូវបានប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ពន្ធនេះ ត្រូវប្រមូលលើអចលនទ្រព្យ (ដី និង/ឬសំណង់) ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងនៃខេត្តទាំងអស់ ដែលមានតម្លៃចាប់ពី ១០០លានរៀល (សមមូលនឹង ២៥.០០០ដុល្លារ) ឡើងទៅ។
អានបន្ថែមបុគ្គលម្នាក់ប្រកាសចែកដីជូនពលរដ្ឋដោយឥតគិតថ្លៃនៅកំពង់ស្ពឺ តែរដ្ឋបដិសេធមិនទទួលស្គាល់ព្រោះ…
រដ្ឋបាលស្រុកឱរ៉ាល់ប្រកាសមិនទទួលស្គាល់ការចែកដីជូនពលរដ្ឋដោយលោក ជួន គន្ធា ខណៈដីនេះជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃនៅខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ ការប្រកាសភ្លាមៗនេះ ធ្វើឡើងក្រោយទំព័រហ្វេកប៊ុកផេកឈ្មោះ KH Plus News បានឡាយផ្ទាល់អំពីកិច្ចសម្ភាសន៍ជាមួយលោក ជួន គន្ធា ទាក់ទងនឹងការចែកដីនៅក្នុងស្រុកឱរ៉ាល់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែមេសានេះ ដែលក្នុងមួយឡូតិ៍មានទំហំ ១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ មានទីតាំងនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចសម្ភាសន៍ខាងលើនេះ លោក ជួន គន្ធា បានលើកឡើងថា ដីដែលគាត់ចែកនេះ ជាដីរបស់គាត់ស្របច្បាប់ ១០០% មានចំនួន ៦០០០ឡូតិ៍។ លោកបានបន្ថែមថា ក្នុងមួយគ្រួសារ អាចទទួលបានក្រោម ១០ឡូតិ៍ និងត្រូវបង់សេវារដ្ឋបាលចំនួន ៤៥០ដុល្លារតែប៉ុណ្ណោះ ដោយទទួលបានប្លង់ភ្លាមៗ និងដាំបង្គោលដីបានភ្លាមៗផងដែរ។ លោកបន្តទៀតថា លោកបានសាងសង់ផ្លូវចូលទីតាំងដីទំហំ ១៥ម៉ែត្រ មានប្រវែង ៤គីឡូម៉ែត្រ និងគ្រោងសង់ផ្លូវប្រវែង ៣គីឡូម៉ែត្រលើទីតាំងដីទំហំ ៤២០ហិកតា។ […]
អានបន្ថែមវៀតណាមចេញច្បាប់ថ្មី ដើម្បីពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យដល់ជនជាតិវៀតណាមនៅបរទេស
ច្បាប់ភូមិបាលថ្មីរបស់វៀតណាម ដែលទើបនឹងបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ បានពង្រីកសិទ្ធិកាន់កាប់ដីធ្លីដល់ជនជាតិវៀតណាមសញ្ជាតិបរទេសនិងពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងជួយផ្តល់កម្លាំងរុញច្រានយ៉ាងសំខាន់ដល់វិស័យអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាម Vietnamplus កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។ លោកស្រី Lieu Nguyen ឯកអគ្គរដ្ឋទូតនៃសមាគមអ្នកអចលនវត្ថុជាតិសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី បានសម្តែងសុទិដ្ឋិនិយមចំពោះកំណែទម្រង់ច្បាប់ថ្មីនេះ ដោយបញ្ជាក់ថា ច្បាប់នេះនឹងបង្កើនទំនុកចិត្តដល់ជនជាតិវៀតណាមសញ្ជាតិបរទេស និងអ្នកវិនិយោគបរទេសដែលទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅក្នុងទឹកដីវៀតណាម។ តាមការបញ្ជាក់របស់លោកស្រី Lieu ជនជាតិវៀតណាមវ័យចំណាស់ជាច្រើនដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រាថ្នាចង់ចូលនិវត្តន៍នៅស្រុកកំណើតរបស់ពួកគេ និងចង់វិនិយោគលើអចលនទ្រព្យនៅទីនោះ។ លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់វៀតណាមក្នុងការណែនាំគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋាន ដែលតម្រូវតាមទីផ្សារមិនត្រឹមតែសម្រាប់ ជនជាតិវៀតណាមសញ្ជាតិបរទេស ប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុគ្គលដែលចូលនិវត្តន៍ពីសហរដ្ឋអាមេរិក និងជប៉ុនដែលកំពុងស្វែងរកលំនៅឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោកស្រី Lieu បានបន្ថែមថា “គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋានបែបនេះ គួរតែមានរួមបញ្ចូលនូវសេវាបរិក្ខារដ៏ទូលំទូលាយ រួមទាំងសេវាវេជ្ជសាស្រ្ត និងសេវាផ្គត់ផ្គង់តម្រូវការរបស់មនុស្សចាស់ផងដែរ។” ចុងក្រោយលោកស្រី Lieu ក៏បានគូសបញ្ជាក់អំពីឥតទ្ធិពលដ៏ធំធេងនៃកំណែទម្រង់ច្បាប់ថ្មីនេះក្នុងចរន្តសេដ្ឋកិច្ច ដោយអះអាងថា វានឹងជួយជំរុញទីផ្សារអចលនទ្រព្យរបស់វៀតណាម ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។ ច្បាប់ភូមិបាលថ្មីវៀតណាមដែលបានកែប្រែ មាន ១៦ ជំពូក និង ២៦០ មាត្រា ត្រូវបានអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៥ នៃរដ្ឋសភា […]
អានបន្ថែមរដ្ឋប្រកាសឱ្យប្រើច្បាប់ជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ជាផ្លូវហើយ
ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥មាត្រា សំដៅជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ច្បាប់នេះ កំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាន នាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីនិងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃ ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ ដែលកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ លើសពីនេះទៀត ច្បាប់នេះ បានតម្រូវឱ្យនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដែលធ្វើនាវាចរណ៍តាមផ្លូវទឹកនៅក្នុងដែនដីប្រទេសកម្ពុជា ត្រូវធ្វើការចុះបញ្ជីនាវា លើកលែងតែប្រភេទនាវាដែលប្រើសម្រាប់ដឹកជញ្ជូនជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។
អានបន្ថែម