រដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដំណាច់ឆ្នាំ២០២៤

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យទិញលក់តម្លៃក្រោម ៧០.០០០ដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤។ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “បន្តការលើកលែងពន្ធប្រថាប់ត្រា​ លើការផ្ទេរសិទ្ធ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារ​ រហូតដល់ដំណាច់ឆ្នាំ២០២៤”។​ សម្តេចបានថ្លែងថា សម្រាប់លំនៅឋានមានតម្លៃលើស៧ម៉ឺនដុល្លារ ត្រូវបានអនុញ្ញាតឱ្យដកតម្លៃ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋាននៃការគិតពន្ធប្រដាប់ត្រា សម្រាប់ការទិញលំនៅដ្ឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី​ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនទ្រព្យ និងបានចុះបញ្ជីត្រឹមត្រូវរហូតដល់ដំណាច់ឆ្នាំ២០២៤។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការយកពន្ធលើអចលនទ្រព្យ អនុវត្តន៍តែនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ និងក្រុងទាំង២៧ នៅទូទាំងប្រទេស។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល សម្រេចលើកលែងពន្ធចំណេញមូលធនចំនួន៦ប្រភេទ ពន្ធលើចំណេញអចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។​

អាន​បន្ថែម

រដ្ឋសម្រេចធ្វើរឿងសំខាន់២ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានសន្ទុះរិតតែខ្លាំងក្នុងឆ្នាំ២០២៤

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យធ្វើការសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍភ្នំគូលែននៅខេត្តសៀមរាបទៅជាគោលដៅទេសចរណ៍ធម្មជាតិ ជាពិសេសបានចេញវិធានការដោយផ្តល់ការលើកលែងពន្ធមួយចំនួនដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះថែមទៀតផង។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានមានប្រសាសន៍ថា យើងត្រូវធ្វើការសិក្សាពីលទ្ធភាពបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជួយជំរុញការផ្គត់ផ្គង់បន្លែ ត្រី សាច់ របស់ប្រជាកសិករនៅតាមតំបន់មូលដ្ឋានដែលកំពុងប្រកបអាជីវកម្មទេសចរណ៍ ពិសេសគឺនៅតំបន់ភ្នំគូលែន ក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា ភ្នំគូលែនជាតំបន់មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងសម្បូរធនធានជីវៈចម្រុះដែលមានចំនួនសរុប ៧៧៩ប្រភេទ ក្នុងនោះប្រភេទសត្វជិតផុតពូជមាន ២៨ប្រភេទ និងរុក្ខជាតិដែលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN មាន ១០ប្រភេទ។ នេះបើយោងតាមទិន្នន័យពីសាព័ត៌មាន Freshnews។ លើសពីនេះទៀតនោះគឺ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យរិតតែមានសក្ដានុពលថែមទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុជាបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធន រយៈពេល ១២ខែ។ សម្រាប់ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏នឹងរៀបចំជាកម្មវិធីផ្ដល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតផងដែរ។ ចំពោះវិធានការផ្នែកពន្ធដារវិញ រាជរដ្ឋាភិបាល […]

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យបរទេសមានសិទ្ធិជួលអចលនទ្រព្យនៅកម្ពុជា បានរហូតដល់៥០ឆ្នាំ នឹងអាចបន្ត…

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលអចលនទ្រព្យនៅកម្ពុជារយៈពេលវែងបាន គឺរហូតដល់ ៥០ឆ្នាំ បើទោះបីជាជនបរទេសទាំងនោះមិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក៏ដោយ។ សម្តេចបានលើកឡើងយ៉ាងដូច្នេះក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ រៀបចំឡើងនៅវិមានសន្តិភាព​កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣។​ សម្តេចបានបញ្ចាក់ថា៖​ “ទោះបីជាជនបរទេសមិនមានសិទ្ធក្នុងការទិញដី ភូមិគ្រឹះ ឬផ្ទះនៅជាន់ផ្ទាល់ដីជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែពួកគេ (ជនបរទេស) អាចចុះកិច្ចសន្យាជួលអចលនទ្រព្យទាំងនោះរយៈពេលវែងបាន ដោយគិតចាប់ពី១៥ឆ្នាំ រហូតដល់៥០ឆ្នាំ”។ ជាមួយគ្នានេះដែរ ជនបរទេស ​អាចក៏ទទួលបានសិទ្ធិក្នុងការជួលបន្ត ក្រោយបញ្ចប់កិច្ចសន្យាជួល ៥០ឆ្នាំដំបូង និងទទួលបានសិទ្ធិនានាដូចជា សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ ការទិញ-លក់ និងការជួលបន្តជាដើម។ សម្តេចបន្ថែមទៀតថា នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ​ ប៉ុន្តែសាធារណៈជន នៅមិនទាន់បានជ្រាបច្បាស់អំពីយន្តការនេះនៅឡើយទេ ។​ សម្តេចបានសង្កត់ធ្ងន់ទៀតថា៖ “យន្តការនេះ គឺជាការផ្តល់លំនឹងរយៈពេលវែងមួយ ដោយយើងមិនចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញានោះទេ”។​

អាន​បន្ថែម

ដីមិនប្រើប្រាស់ចាប់ពី ៥ហិកតាឡើង នឹងតម្រូវឱ្យបង់ពន្ធ ដើម្បីបញ្ចៀសការទិញដីទុកចោល

សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២៥ ដីមិនប្រើប្រាស់ចាប់ពី៥ហិកតាឡើងទៅ នឹងត្រូវកំណត់ឱ្យជាប់ពន្ធ ចំណែកដីដែលមានទំហំក្រោម៥ហិកតា នឹងមិនត្រូវកំណត់ឱ្យជាប់ពន្ធនោះទេ។​ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។​ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “គោលដៅនៃការដាក់កំណត់ពន្ធនេះគឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេក ព្រោះរដ្ឋចង់ឱ្យទិញដីយកទៅធ្វើសកម្មភាព បង្កើតចំណូលផ្សេងៗ ជាជាងទិញទុកចោល”។​ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា គោលដៅថ្មីនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥ ទៅ ដើម្បីទុករយៈពេលឱ្យអ្នកដែលមានដីធំៗ ចាប់ផ្តើមធ្វើសកម្មភាពប្រើប្រាស់។​ បើតាមសម្តេចនាយករដ្ឋមន្រ្តី រដ្ឋលើកលែងពន្ធសម្រាប់ដីមានទំហំចាប់ពី ៥ហិកតាឡើងទៅ ​មានដូចជា ដីកំពុងបង្កបង្កើនផល ដែលមានការទទួលស្គាល់ពីអាជ្ញាធរវាយតម្លៃ ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារ ដីមានសំណង់ ឬគ្មានសំណង់ស្ថិតនៅក្រោមកិច្ចសន្យាជួល ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍ និងដីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។​

អាន​បន្ថែម

ក្រសួងរ៉ែរិតបន្តឹងការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មជីករ៉ែថ្ម ដោយឈរលើគោលការណ៍អភិរក្ស និងអភិវឌ្ឍ

រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល ​អះអាងថា ក្រសួងនឹងមិនចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ ដោយឈរលើគោលការណ៍អភិរក្ស។ ក្នុងជំនួបជាមួយវិស័យឯកជន ក្នុងវិស័យរ៉ែ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម​ កែវ រតនៈ លើកឡើងថា ការដែលមិនមាន​​ចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំនេះ គឺដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ។ ឯកឧត្តមបន្តទៀតថា ត្បិតកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីក៏ពិតមែន ប៉ុន្តែការធ្វើអាជីវកម្មជីករ៉ែថ្មក៏ត្រូវតែគោរពតាមលក្ខខណ្ឌបរិស្ថាន សួយសារ និងពន្ធដារឱ្យបានត្រឹមត្រូវផងដែរ ។ ឯកឧត្តមសង្កត់ធ្ងន់ថា៖​ « ខ្ញុំមិនចង់ឃើញភ្នំទាំងអស់កញ្ឆេតកញ្ឆតទាំងអស់នោះទេ ពីព្រោះ ភ្នំខ្លះមានតម្លៃជាប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ និងភ្នំខ្លះទៀតមានតម្លៃជាតំបន់អេកូទេសចរណ៍”។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងរ៉ែ បានចាត់អគ្គនាយកដ្ឋានរ៉ែ ឱ្យធ្វើការងារជាមួយមន្ទីររ៉ែ និងថាមពលគ្រប់រាជធានី-ខេត្ត រួមទាំង ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ​លើការងារអភិរក្សភ្នំនានានៅទូទាំងប្រទេសកម្ពុជាថែមទៀតផង។

អាន​បន្ថែម

មកស្វែងយល់ពីអ្វីទៅជាទ្រព្យសម្បត្តិឯនជន ​និងទ្រព្យសម្បត្តិរដ្ឋ​?

រស់នៅក្នុងសហគមន៍មួយ ឬក្នុងប្រទេសមួយ ប្រជាជន ត្រូវបានផ្តល់នូវកម្មសិទ្ធជាម្ចាស់នូវវត្ថុដែលខ្លួនកាន់កាប់ និងអាស្រ័យផល ដែលគេហៅថា ទ្រព្យសម្បត្តិ​ឯកជន។ ទន្ទឹមនឹងនេះ ប្រជាជនខ្លះ ក៏កំពុងតែបានអាស្រ័យផលលើវត្ថុដែលមិនមែនជាទ្រព្យផ្ទាល់ខ្លួន ដែលវត្ថុនេះ ត្រូវបានបម្រើ​ឱ្យជាប្រយោជន៍សាធារណៈ ដែលគេហៅថា ទ្រព្យសម្បត្តិរដ្ឋ។ អ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ? តើប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់លើទ្រព្យសម្បត្តិរដ្ឋបានដែរឬទេ? ទ្រព្យសម្បត្តិ​ឯកជន គឺសំដៅដល់ទ្រព្យទាំងឡាយ ដែលអាចជាចលនវត្ថុ ឬអចលនវត្ថុ ដែលមនុស្ស ឬក្រុមមនុស្សកាន់កាប់ជាកម្មសិទ្ធិតាមរយៈលិខិតស្នាម ឬបណ្ណសម្គាល់សិទ្ធិ អាចបែងចែក​ លក់ដូរស្របតាមច្បាប់។ ម្ចាស់កម្មសិទ្ធិករនៃទ្រព្យ មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង តាមការកំណត់របស់ច្បាប់ជាធរមាន។ (អានបន្ថែម) ដោយឡែក ទ្រព្យសម្បត្តិរដ្ឋ សំដៅលើទ្រព្យទាំងឡាយ​​ ដែលកើតឡើងតាមធម្មជាតិ ឬបង្កើតឡើងដោយមនុស្សជាតិ ក្រោមទម្រង់ជាចលនទ្រព្យ ឬអចលនទ្រព្យ រូបី ឬអរូបី ដែលមិនមែនជាកម្មសិទ្ធិឯកជន។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ទ្រព្យទាំងនេះ អាចជា ដីធ្លី ទឹក ខ្យល់ អាកាស កោះ សមុទ្រ ភ្នំ ព្រៃឈើ […]

អាន​បន្ថែម

រដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ Project UTM Zone ៤៨N Datum WGA 1984 ដូចខាងក្រោម៖ ១_ផ្ទៃដីចំនួន ២០ភាគរយ ស្មើនិងទំហំ ១៥៩ហិកតា ៨០អា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។ ២_ផ្ទៃដីចំនួន ៨០ភាគរយ ស្មើនិងទំហំ ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី […]

អាន​បន្ថែម

រដ្ឋចេញគោលនយោបាយ ១៥ចំណុច ដើម្បីរៀបចំដែនដី ទីក្រុង និងសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរអាណត្តិទី៧ថ្មីនេះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពសំខាន់ៗចំនួន ១៥ចំណុច ដើម្បីធ្វើឱ្យការរៀបចំដែនដី ទីក្រុង និងសំណង់ កាន់តែប្រសើរឡើង នៅក្នុងអាណត្តិទី៧ថ្មីនេះ។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលនយោបាយទាំងនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបង្ហាញអំពីទិសដៅការងារជាអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ គោលនយោបាយសំខាន់ៗទាំងនេះ រួមមាន៖ 1- ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង។ 2- ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី។ 3- ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព។ 4- ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។ 5- ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន […]

អាន​បន្ថែម

ពេលវេលាអនុវត្តពន្ធ២០% លើចំណេញមូលធន ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយថានឹងត្រូវអនុវត្តពន្ធលើចំណេញមូលធន ឬត្រូវកែសម្រួលយ៉ាងណានៅឡើយទេ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេច នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣។ សម្តេចបន្ថែមថា ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មីមក នៅមិនទាន់មានការបង្កើតមូលដ្ឋានគិតពន្ធថ្មីអ្វីនោះទេ ដូច្នេះ ក្នុងខែវិច្ឆិកាខាងមុខនេះ រដ្ឋាភិបាលក៏គ្រោងនឹងរៀបចំវេទិការាជរដ្ឋាភិបាល-​ឯកជន ដើម្បីពិនិត្យមើលលើកញ្ចប់វិធានការមួយចំនួន ដើម្បីជួយដល់វិស័យឯកជនមុននឹងអនុវត្តច្បាប់នេះផងដែរ។ គួររំម្លឹកថា កាលពីថ្ងៃទី២៦ កញ្ញា ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ពន្យល់បន្ថែមជាថ្មីអំពីការអនុវត្ត ពន្ធលើចំណេញមូលធនពីការទិញ-លក់អចលនទ្រព្យចំនួ​ន​​២០% ដែលនឹងត្រូវពន្យារការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដោយលើកលែងតែទ្រព្យមូលធន ៥ផ្នែកផ្សេងទៀតប៉ុណ្ណោះ ដែលនឹ​ង​អនុវត្តនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ ការឆ្លើយបំភ្លឺនេះ ត្រូវបានធ្វើឡើង ខណៈដែលមានប្រជាពលរដ្ឋមួយចំនួនធំបានសំដែងការមិនពេញចិត្តចំពោះការយកពន្ធនេះ។ ប្រភេទពន្ធនេះដែរ គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ រាជរដ្ឋាភិបាល បានបង្កើតពន្ធថ្មីនេះ តាំងតែពីឆ្នាំ១៩៩៧ មកម្ល៉េះ។ អគ្គនាយកដ្ឋានពន្ធដារ បានបំភ្លឺទៀតថា ក្រោយបានពន្យារពេលអនុវត្តអស់រយៈពេល ០៣លើក មកហើយនោះ រាជរដ្ឋាភិបាល បានសម្រេចថានឹងចាប់ផ្តើមអនុវត្តវិញចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់តែទ្រព្យជាមូលធន ៥ផ្នែក រួមមាន៖ ភតិសន្យា, […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជារៀបចំធ្វើច្បាប់ថ្មី ដើម្បីសម្រួលការរកស៊ីរវាងរដ្ឋ និងឯកជន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំព្រាងច្បាប់ថ្មីស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ដែលសំដៅដល់ការធ្វើអាជីវកម្ម ការដាក់ទុនវិនិយោគរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ បើតាម ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានឱ្យដឹងថា សហគ្រាសសាធារណៈ គឺជាសហគ្រាសដែលមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋ។ ត្រឹមដំណាច់ឆ្នាំ២០២២ សហគ្រាសសាធារណៈនៅកម្ពុជា មានចំនួន ១៧ និងមានសហគ្រាសសាធារណៈថ្មីចំនួន ៩ ទើបតែបង្កើតក្នុងឆ្នាំ២០២៣ ដែលមានលក្ខណៈជាក្រុមហ៊ុន ដែលរដ្ឋមានដើមទុន ១០០%។ ឯកឧត្តមបានបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីសម្របសម្រួលទៅតាមបរិការណ៍ជាក់ស្តែង ក្នុងប្រទេស និងពិភពលោក និងបំពេញភាពខ្វះចន្លោះ ដែលរួមមាន៖ សិទ្ធិអំណាចរបស់ក្រសួង ស្ថា​ប័ន អាណាព្យាបាល ការគ្រប់គ្រងដើមទុន ភាគហ៊ុនរបស់រដ្ឋ និងអភិបាលកិច្ចនៃការគ្រប់គ្រងសហគ្រាសសាធារណៈ​ជាដើម។ បន្ថែមពីនេះ ការរៀបចំសេចក្តីព្រាងច្បាប់នេះ ដើម្បីជំរុញផលិតភាពសេដ្ឋកិច្ច បង្កើតការងារដល់ប្រជាពលរដ្ឋ ការទាក់ទាញកម្លាំងដែលមានវិជ្ជាជីវៈ ការចូលរួមក្នុងទីផ្សារពលកម្ម ក្នុងការស្វែងរកប្រាក់ចំណេញ និងពង្រឹងសេវាសាធារណៈ។ សេចក្តីព្រាងច្បាប់នេះដែរ ត្រូវបានតាក់តែងមាន […]

អាន​បន្ថែម