រដ្ឋលើកលែងប្រាក់ពិន័យ និងទណ្ឌកម្មលើពន្ធអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ត្រូវរួសរាន់ចុះបញ្ជី និងបង់ពន្ធអចលនទ្រព្យទាំង ០២ប្រភេទនេះ ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។ ដោយឡែក ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ ត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ យ៉ាងណាមិញ ចំពោះការបង់ពន្ធអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដែលបានធ្វើរួចរាល់ហើយនោះ មិនទទួលបានការអនុគ្រោះនេះទេ។    

អាន​បន្ថែម

រដ្ឋព្រមានចាត់វិធានច្បាប់លើពលរដ្ឋដែលរំលោភដីទួលសុវត្ថិភាពនៅខេត្តក្រចេះ

អាជ្ញាធរខេត្តក្រចេះ បានដាក់ឱសានវាទត្រឹមដំណាច់ខែកញ្ញានេះ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ ដែលកំពុងរំលោភកាន់កាប់លើដីទួលសុវត្ថិភាពទួលតាឃីនស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដីទួលសុវត្ថិភាពទួលតាឃីន (ទួលថ្មដា ទួលជំរុំគោ និងទួលទ្រុងទា) ស្ថិតក្នុងឃុំបុសលាវ ប្រើប្រាស់ជាសាធារណៈ ក្នុងពេលមានទឹកជំនន់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន ជម្លៀសសត្វពាហនៈ គោ ក្របី និងសម្ភារផ្សេងៗ ដោយមិនអនុញ្ញាតឱ្យមានការកាន់កាប់ជាកម្មសិទ្ធិឯកជនឡើយ។ អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត បានទុកពេលឱ្យប្រជាពលរដ្ឋដែលកំពុងទន្ទ្រានកាន់កាប់ និងរស់នៅលើដីទួលសុវត្ថិភាពទួលតាឃីន ត្រូវបញ្ឈប់ការចូលទន្ទ្រាន កាន់កាប់ ដាំដុះបន្ថែម និងរុះរើខ្ទម របង ពូជដំណាំ និងសម្ភារផ្សេងៗ រួចចាកចេញពីទីទួលសុវត្ថិភាពនេះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញានេះ។ បើពុំនោះទេ ផុតរយៈពេលកំណត់នេះ អាជ្ញាធរខេត្ត នឹងដាក់គ្រឿងចក្រចូលសម្អាត និងកាយក្រវ៉ាត់ព្រំដីទួលសុវត្ថិភាពខាងលើ នឹងអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានលក្ខខណ្ឌចំពោះជនណាដែលមិនព្រមសហការ។ ដោយឡែក ប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលយូរឆ្នាំ រស់នៅជាអចិន្ត្រៃយ៍ និងកាន់កាប់អាស្រ័យផលតាមបណ្តោយផ្លូវក្នុងភូមិព្រែកកូវ ចាប់ពីចំណីផ្លូវទៅក្រោយ ៥០ម៉ែត្រ និងមានការបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត អនុញ្ញាតឱ្យបន្តការអាស្រ័យផល និងរស់នៅជាបណ្តោះអាសន្នសិន។

អាន​បន្ថែម

រដ្ឋប្រកាសពន្យារពេលបង់ពន្ធអចលនទ្រព្យឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣១ ខែតុលា

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៣ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វិញ។ តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ  ដូច្នេះអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ តុលា ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារបន្តអំពាវនាវដល់ម្ចាស់អចនទ្រព្យទាំងអស់មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ តុលា ២០២៣នេះ តាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬអាចបង់ប្រាក់ពន្ធតាម Online តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅ GDT Call Center (១២៧៧) ឬ GDT Live Chat រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ។

អាន​បន្ថែម

កម្ពុជាសម្រេចដំឡើងថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មអ្នកដំណើរតាមផ្លូវអាកាស និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន ដោយត្រូវអនុវត្តការដំឡើងថ្លៃ នេះ​រយៈពេល៥ឆ្នាំ។​ សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈ សជណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីករណីសុំដំឡើថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធរួមមាន (ថ្លៃចុះចត ថ្លៃចំណត និងថ្លៃប្រើប្រាស់ភ្លើង និងស្ពានតភ្ជាប់មកយន្តហោះ) របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA។​ សេចក្តីសម្រេច សជណ នេះ លើកឡើងថា៖ “រាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មចាំបាច់មួយចំនួនរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៨”។​ នៅក្រោម សជណ នេះ ថ្លៃសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់មនុស្សពេញវ័យជនជាតិកម្ពុជា ២៣ដុល្លារ កើនឡើងពី ១៨ដុល្លារ និងជនជាតិបរទេស ៣០ដុល្លារ កើនឡើងពី២៥ដុល្លារ។​ ចំណែកសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់កូនក្មេងអាយុក្រោម១២ឆ្នាំជនជាតិកម្ពុជា ១៥ដុល្លារ កើនឡើងពី១០ ដុល្លារ និងជនជាតិបរទេស ១៨ដុល្លារ កើនពី១៣ដុល្លារ។​ ដោយឡែក​អ្នកដំណើរក្នុងស្រុក (អ្នកដំណើរទាំងអស់) […]

អាន​បន្ថែម

រដ្ឋដូរដីជិត ៤ពាន់ហិកតា ក្នុងខេត្តកណ្តាល ឱ្យឯកជនជាថ្នូរនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដោះដូរដីរដ្ឋចំនួន៤កន្លែង ដែលមានទំហំសរុបជាង ៣.៧៥៦ហិកតា នៅក្នុងស្រុកកោះធំ ស្រុកលើកដែក និងក្រុងសំពៅពូន នៃខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុនឯកជនមួយ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងអគាររដ្ឋបាល មានតម្លៃសរុបចំនួន ៤៥លានដុល្លារ។ នេះបើយោងតាមលិខិតមួយច្បាប់ចុះលេខ៧៨៥ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ លិខិតនេះបានបញ្ជាក់ឱ្យដឹងពីសំណើសុំលក់ផ្តាច់នូវទីតាំងដីរដ្ឋចំនួន៤កន្លែង នៃរដ្ឋបាលខេត្តកណ្តាល ដែលមានទំហំសរុបចំនួន ៣៧.៥៦៩.០៧២ម៉ែត្រការ៉េ ស្មើនិងជាង ៣.៧៥៦ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនមួយគឺក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្រ្គីនស៊ីធី អ៊ិនវេសម៉ិន ឯ.ក ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងអគាររដ្ឋបាលរបស់ក្រុងសំពៅពួន ខេត្តកណ្តាល សរុបជាទឹកប្រាក់មានតម្លៃជាង ៤៥លានដុល្លារ។ ទីតាំងដីរដ្ឋទាំង ៤កន្លែងនោះ រួមមាន ទីតាំងដីមួយផ្នែកនៃអាងទឹកក្របីកូន អាងទឹកម្លេច អាងទឹកបឹងធំ និងអាងទឹកស្រះ៨ ស្ថិតនៅស្រុកកោះធំ និងក្រុងសំពៅពូន ដោយត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖ ១. ស្ថាបនាផ្លូវដី “ស” ចំនួន […]

អាន​បន្ថែម

រដ្ឋបានបញ្ឈប់បន្ទាន់នូវសកម្មភាពទិញ-លក់ដីនៅតំបន់មេទឹកខេត្តកំពង់ចាម ដើម្បីទុកអភិវឌ្ឍកសិកម្ម

អាជ្ញាធរខេត្តកំពង់ចាម បានបញ្ឈប់ការទិញ-លក់ និងផ្ទេរកម្មសិទ្ធិដីនៅតំបន់មេទឹកប្រាំងតាសុខ ដែលជាដីសាធារណៈ ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីទុកអភិវឌ្ឍលើវិស័យកសិកម្ម។ នេះបើតាមសចក្តីណែនាំលេខ ០០៥/២៣ ស.ណ.ន ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ឈប់នេះ ដោយសាររដ្ឋបាលខេត្តកំពង់ចាម បានកត់សម្គាល់ឃើញថា ដីនៅតំបន់មេទឹកប្រាំងតាសុខ ត្រូវបានឈូសឆាយ ទន្ទ្រានកាន់កាប់ ព្រមទាំងមានការទិញ-លក់ ការផ្ទេរកម្មសិទ្ធិ ដែលជាការរំលោភលើដីសាធារណៈរបស់រដ្ឋ។ បន្ថែមពីនេះ គោលបំណងនៃការបញ្ឈប់នេះ គឺដើម្បីទប់ស្កាត់ការរំលោភខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ ដោយទុកសម្រាប់បម្រើដល់ប្រយោជន៍របស់បងប្អូនសហគមន៍ ដើម្បីអភិវឌ្ឍវិស័យនានា ជាពិសេសវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពង់ចាម បានដាក់ចេញវិធានការទប់ស្កាត់នូវការលក់-ទិញដីនៅតំបន់នោះដូចខាងក្រោម៖ អាជ្ញាធរស្រុកបាធាយ ត្រូវទប់ស្កាត់អោយបាននូវការកាប់ទន្ទ្រាន ការឈូសឆាយ ការទិញ-លក់ ឬផ្ទេរកម្មសិទ្ធិដីតំបន់មេទឹកប្រាំងតាសុខ ចាប់ពីពេលនេះតទៅ និងសូមធ្វើការណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរភូមិ-ឃុំ ហា​​មចុះហត្ថលេខាទទួលស្គាល់ក្នុងការទិញ-លក់ដីនៅតំបន់នេះជាដាច់ខាត ហើយត្រូវផ្សព្វផ្សាយខ្លឹមសារនៃ​​​សេចក្ដីជូនដំណឹងនេះ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណៈជនទូទៅ ឱ្យបានដឹងទូលំទូលា​យ​​ផងដែរ រាល់សេចក្តីសម្រេច ឬរាល់ការចុះហត្ថលេខាទាំងឡាយណា ដែលពាក់ព័ន្ធដីធ្លីនៅតំបន់នេះ ដោយពុំបានឆ្លងកាត់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានចាត់ទុកជានិរាករណ៍ ក្នុងករណីមានលិខិតបទដ្ឋានគតិយុត្តិណាមួយរបស់រាជរដ្ឋាភិបាល ត្រូវអនុវត្តតាម។

អាន​បន្ថែម

រដ្ឋនឹងចេញនីតិវិធីថ្មី ដើម្បីផ្ទេរកម្មសិទ្ធអចនវត្ថុពីឳពុកម្តាយទៅកូន ត្រឹម ៥នាទីប៉ុណ្ណោះ

រដ្ឋ នឹងរៀបចំដាក់ចេញនូវនីតិវិធីថ្មី ក្នុងការកាត់ឈ្មោះផ្ទេរប្លង់កម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន ដោយប្រើរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ តាមប្រព័ន្ធឌីជីថល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម នឹងស្នើទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួលក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន (កាត់ឈ្មោះ) តាមប្រព័ន្ធឌីជីថល ដោយត្រូវចំណាយពេលវេលាត្រឹមតែ ៥នាទីតែប៉ុណ្ណោះ។ ឯកឧត្តមបានបន្ថែមថា នីតិវិធីផ្ទេរឈ្មោះកម្មសិទ្ធិនេះ មិនតម្រូវឱ្យចំណាយថវិកាអ្វីទាំងអស់ ដែលមកទល់ពេលនេះ មានការឯកភាពជារួមពីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីជំរុញការងារនេះឱ្យចេញជារូបរាងនាពេលឆាប់ៗនេះ។    

អាន​បន្ថែម

រដ្ឋហាមនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ

រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់មិនឱ្យធ្វើការនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនី ដែលកប់ក្រោមបា​តសមុទ្រ តាមភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត ណែនាំម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ដែលខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល តាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រឆ្លងកាត់ កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ពិសេសហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតឱ្យបានយ៉ាងតិច ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រនេះ។ ហេតុនេះ​ ដើម្បីចៀសវាងផលប៉ះពាល់លើខ្សែបណ្តាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ មុននឹងធ្វើការនេ​សាទ និងចតនាវា ពលរដ្ឋទាំងអស់ត្រូវពិនិត្យគំនូសប្លង់ដែលហាមឃាត់នេះឱ្យបានច្បាស់​លាស់​មុននឹងបោះយុ​ថ្កា​។ គួរបញ្ជាក់ថា គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស នៅលើកោះមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីអំឡុងខែមិថុនា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅលើកោះ ទទួលបានអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់ មានតម្លៃសមរម្យ និងបម្រើដល់ការវិនិយោគនានានៅលើកោះ។​ […]

អាន​បន្ថែម

គួធ្វើបែបណា​ ទើបដឹងថា ដី ឬផ្ទះ ដែលយើងកំពុងកាន់កាប់ ត្រូវជាប់ពន្ធអចលនទ្រព្យ ឬអត់?

រាល់អចលនទ្រព្យដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើ អចលនទ្រព្យ ប៉ុន្តែពន្ធប្រភេទនេះ ត្រូវបានគិតតែចំពោះអចលនទ្រព្យណាដែលមានតម្លៃលើសពី ១០០លានរៀល តែប៉ុណោះ។ លើសពីនេះ អ្នកជាប់ពន្ធ (ម្ចាស់អចលនទ្រព្យ) ដែលមានអចលនទ្រព្យមានតម្លៃលើសពី ១០០.០០០.០០០រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជី ដាក់លិខិតប្រកាស និងបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យទាំងនោះស្ថិតនៅ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ តើម្ចាស់អចលនទ្រព្យអាចដឹងបានយ៉ាងដូចម្តេច ថាតើដី ឬផ្ទះរបស់ខ្លួនជាប់ពន្ធលើអចលនទ្រព្យឬអត់? បើតាមមាត្រា ១៣ នៃច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០ អចលនទ្រព្យ សំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នៅនឹង​ដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល​ ឬប្រមាណជា ២ម៉ឺន ៥ពាន់ដុល្លារ និងស្ថិតក្នុងចំណោមប្រភេទដូចខាងក្រោម៖ ១​. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់ ២.​ ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ ៣. អគារ ឬសំណង់ផ្សេងៗ៖ […]

អាន​បន្ថែម

រដ្ឋចេញច្បាប់ថ្មី គ្រប់គ្រងការប្រើប្រាស់បរិក្ខាអគ្គិសនីឱ្យប្រសិទ្ធភាពខ្ពស់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចចេញអនុក្រឹត្យសម្រាប់គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ បើតាមអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានកំណត់នូវបទប្បញ្ញត្តិសម្រាប់គ្រប់គ្រង ការទទួលខុសត្រូវរបស់រដ្ឋ តាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល។ អនុក្រឹត្យនេះ ក៏បានកំណត់នូវនិយមន័យនៃពាក្យ បរិក្ខាប្រើប្រាស់អគ្គិសនី ដែលសំដៅដល់ឧបករណ៍ ឬគ្រឿងប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ ឬគ្រឿងម៉ាស៊ីន ឬសម្ភារទាំងឡាយណា ដែលប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ធ្វើការងារ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ បន្ថែមពីនេះ ក្រសួងរ៉ែ និងថាមពល ជាស្ថាប័នបង្គោលទទួលខុសត្រូវរួមលើការងារគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ជាពិសេសចេញសេចក្តីណែនាំអំពីការប្រើប្រាស់ស្លាកសញ្ញាប្រសិទ្ធភាពថាមពល។ អនុក្រឹត្យនេះ បានកំណត់បន្ថែមទៀតថា អ្នកនាំចូល ឬក្រុមហ៊ុនផលិត ជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវចុះបញ្ជីបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញ ជាមួយក្រសួងរ៉ែនិងថាមពល ដើម្បីទទួលបានស្លាកប្រសិទ្ធភាពថាមពល មុនពេលនាំចូល ឬផលិតសម្រាប់លក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា ដែលត្រូវផលិត នាំចូល និងលក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានស្លាកសញ្ញាប្រសិទ្ធភាពថាមពល ដែលចេញដោយក្រសួងរ៉ែ និងថាមពល។

អាន​បន្ថែម