រដ្ឋហាមនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ

រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់មិនឱ្យធ្វើការនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនី ដែលកប់ក្រោមបា​តសមុទ្រ តាមភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត ណែនាំម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ដែលខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល តាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រឆ្លងកាត់ កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ពិសេសហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតឱ្យបានយ៉ាងតិច ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រនេះ។ ហេតុនេះ​ ដើម្បីចៀសវាងផលប៉ះពាល់លើខ្សែបណ្តាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ មុននឹងធ្វើការនេ​សាទ និងចតនាវា ពលរដ្ឋទាំងអស់ត្រូវពិនិត្យគំនូសប្លង់ដែលហាមឃាត់នេះឱ្យបានច្បាស់​លាស់​មុននឹងបោះយុ​ថ្កា​។ គួរបញ្ជាក់ថា គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស នៅលើកោះមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីអំឡុងខែមិថុនា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅលើកោះ ទទួលបានអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់ មានតម្លៃសមរម្យ និងបម្រើដល់ការវិនិយោគនានានៅលើកោះ។​ […]

អាន​បន្ថែម

គួធ្វើបែបណា​ ទើបដឹងថា ដី ឬផ្ទះ ដែលយើងកំពុងកាន់កាប់ ត្រូវជាប់ពន្ធអចលនទ្រព្យ ឬអត់?

រាល់អចលនទ្រព្យដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើ អចលនទ្រព្យ ប៉ុន្តែពន្ធប្រភេទនេះ ត្រូវបានគិតតែចំពោះអចលនទ្រព្យណាដែលមានតម្លៃលើសពី ១០០លានរៀល តែប៉ុណោះ។ លើសពីនេះ អ្នកជាប់ពន្ធ (ម្ចាស់អចលនទ្រព្យ) ដែលមានអចលនទ្រព្យមានតម្លៃលើសពី ១០០.០០០.០០០រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជី ដាក់លិខិតប្រកាស និងបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យទាំងនោះស្ថិតនៅ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ តើម្ចាស់អចលនទ្រព្យអាចដឹងបានយ៉ាងដូចម្តេច ថាតើដី ឬផ្ទះរបស់ខ្លួនជាប់ពន្ធលើអចលនទ្រព្យឬអត់? បើតាមមាត្រា ១៣ នៃច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០ អចលនទ្រព្យ សំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នៅនឹង​ដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល​ ឬប្រមាណជា ២ម៉ឺន ៥ពាន់ដុល្លារ និងស្ថិតក្នុងចំណោមប្រភេទដូចខាងក្រោម៖ ១​. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់ ២.​ ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ ៣. អគារ ឬសំណង់ផ្សេងៗ៖ […]

អាន​បន្ថែម

រដ្ឋចេញច្បាប់ថ្មី គ្រប់គ្រងការប្រើប្រាស់បរិក្ខាអគ្គិសនីឱ្យប្រសិទ្ធភាពខ្ពស់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចចេញអនុក្រឹត្យសម្រាប់គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ បើតាមអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានកំណត់នូវបទប្បញ្ញត្តិសម្រាប់គ្រប់គ្រង ការទទួលខុសត្រូវរបស់រដ្ឋ តាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល។ អនុក្រឹត្យនេះ ក៏បានកំណត់នូវនិយមន័យនៃពាក្យ បរិក្ខាប្រើប្រាស់អគ្គិសនី ដែលសំដៅដល់ឧបករណ៍ ឬគ្រឿងប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ ឬគ្រឿងម៉ាស៊ីន ឬសម្ភារទាំងឡាយណា ដែលប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ធ្វើការងារ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ បន្ថែមពីនេះ ក្រសួងរ៉ែ និងថាមពល ជាស្ថាប័នបង្គោលទទួលខុសត្រូវរួមលើការងារគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ជាពិសេសចេញសេចក្តីណែនាំអំពីការប្រើប្រាស់ស្លាកសញ្ញាប្រសិទ្ធភាពថាមពល។ អនុក្រឹត្យនេះ បានកំណត់បន្ថែមទៀតថា អ្នកនាំចូល ឬក្រុមហ៊ុនផលិត ជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវចុះបញ្ជីបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញ ជាមួយក្រសួងរ៉ែនិងថាមពល ដើម្បីទទួលបានស្លាកប្រសិទ្ធភាពថាមពល មុនពេលនាំចូល ឬផលិតសម្រាប់លក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា ដែលត្រូវផលិត នាំចូល និងលក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានស្លាកសញ្ញាប្រសិទ្ធភាពថាមពល ដែលចេញដោយក្រសួងរ៉ែ និងថាមពល។

អាន​បន្ថែម

រដ្ឋក្រើនរំលឹកជាលើកទី២ ឱ្យពលរដ្ឋទៅបង់ពន្ធអចលនទ្រព្យ ឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញានេះ

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសរំលឹកជាលើកទី២ ឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អាន​បន្ថែម

ក្រសួងសំខាន់៣ សហការនិងឯកជន ដើម្បីជំរុញការអនុវត្តប្រតិបត្តិការនៅកំពង់ផែទេសចរណ៍កំពត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance-O&M) ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨: ៣០ ព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។ សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង, ព័ត៌មានទីផ្សារ, តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ, […]

អាន​បន្ថែម

រដ្ឋប្រកាសទទួលស្គាល់សគមន៍តំបន់ការពារធម្មជាតិ “តាតៃក្រោម” ទំហំជាង ៩០ហិកតា នៅកោះកុង

ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ដែលមានទំហំសរុប ៩៧.៣ ហិតា ជាផ្លូវការហើយ។  សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ សហគមន៍នេះ ត្រូវបានទទួលស្គាល់តាមរយៈប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ ក្រោមការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»។ ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នឹងត្រូវរៀបចំឱ្យស្របតាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ គួរបញ្ចាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង […]

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​ នេះហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាកាសយាន្តដ្ឋានថ្មីនេះ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ បន្ថែមពីនេះ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ (Siem Reap Airport-REP) នឹងត្រូវធ្វើការផ្ទេរទាំងស្រុកទៅអាកាសយានដ្ឋានថ្មី ចាប់ពីម៉ោងសូន្យ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ។ សេចក្តីជូនដំណឹង បានបន្ថែមឱ្យដឹងទៀតថា អាកាសយានដ្ឋានថ្មីនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។ ហេតុនេះ ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជួនអ្នកដំណើរ និងទំនិញតាមផ្លូវអា​កា​ស​ និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap_Angkor International […]

អាន​បន្ថែម

ក្រសួងចាប់គិតលុយលើការបញ្ជូលថាមពលយានយន្តអគ្គិសនីចាប់ពីខែសីហាខាងមុខនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់គិតកម្រៃលើសេវាបញ្ជូលថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយដែលស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួង ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ។ នេះបើតាមលិខិតលេខ ០៣២ សជណ.សក.ដជគ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រាល់ការប្រើប្រាស់ស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីទាំងអស់នេះ ត្រូវគិតតម្លៃ ១.៦០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង។ គួរបញ្ជាក់ថា  គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន ៣ទីតាំងហើយ ក្នុងនោះ៖ ទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ ស្ថិតនៅក្នុងក្រុងសៀមរាប។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យឆាប់រុះរើសំណង់ខុសច្បាប់លើទំនប់តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាបន្ទាន់!

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានជូនដំណឹងឱ្យម្ចាស់សំណង់ដែលបានសាងសង់ខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ផ្ទៃអាងទឹកទំនប់តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋ ដែលកំពុងរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ខុសច្បាប់លើទំនប់តាសាល ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីនៅតែមានការបន្តរំលោភបំពាន និងសាងសង់បន្តទៀត មន្ទីរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៦ពាន់ហិកតា នៅឧទ្យានជាតិបទុមសាគរ ជួលឱ្យឯកជនវិនិយោគ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើអនុប្បយោគលើផ្ទៃដីទំហំ ៦២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសគរ ភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង ជួលឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ធ្វើការវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ដីនេះ ត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យក្រុមហ៊ុន ដើម្បីវិនិយោគ។ បន្ថែមពីនេះ ការជួលដីនេះ ស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិ​រដ្ឋ និងមានកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។

អាន​បន្ថែម