ក្រុមហ៊ុនអ៊ីអន ម៉ល បញ្ជាក់ច្បាស់ហើយ មិនទាន់មានគម្រោងសង់ផ្សារទំនើបអ៊ីអនទី៤នោះទេ!

ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានធ្វើសេចក្តីប្រកាសបញ្ជាក់ជាផ្លូវការមួយថាមិនទាន់មានដំណើរការបង្កើតគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេសគឺ អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជានោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AEON MALL (Cambodia) Co., Ltdនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក្រុមហ៊ុនអ៊ីអន ម៉ល បានជម្រាបសាធារណជនឱ្យដឹងថា មានព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ និងមានគណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់ខ្លួន ដោយផ្តល់ព័​ត៌មា​នត្រឹមត្រូវ និងផ្ទៀងផ្ទាត់ តាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនដែលធ្លាប់មានកន្លងមក​។ ក្នុងន័យនេះ បើមានការប្រកាសណាមួយពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន នឹងត្រូវធ្វើឡើងតាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនតែមួយគត់។ គួរបញ្ជាក់ថា ព័ត៌មានចចាមអារ៉ាមអំពីគម្រោងបើកដំណើរការផ្សារទំនើបអ៊ីអនទី៤ នេះ ទទួលបានការចាប់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម​​ ខណៈដែលក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ […]

អាន​បន្ថែម

២ខែនេះ ទំហំពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន $៦២៨លាន កើន៣៨%

ក្នុងរយៈពេល ០២ខែដំបូង ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបបានចំនួន ៦២៨លានដុល្លារ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចុះផ្សាយកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ទំហំពាណិជ្ជកម្មនេះ មានការកើនឡើង ៣៨.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ជាមួយគ្នានេះដែរ សម្រាប់រយៈពេល ០២ខែ ដើមឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសថ្មីបន្ថែមចំនួន ៨សហគ្រាស ខណៈសហគ្រាសកំពុងវិនិយោគសរុបមានចំនួន ១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននឹងបន្តលើកកម្ពស់នូវការប្រកួតប្រជែងផ្នែកឧស្សាហកម្ម   ផ្តោតសំខាន់ទៅលើការទាក់ទាញគម្រោងវិនិយោគដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាររថយន្ត  សំបកកង់រថយន្ត និងNew photovoltaic materials ជាដើម។ គួរបញ្ជាក់ថា បើគិតពីទំហំពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាជាមួយប្រទេសសំខាន់ៗ សម្រាប់រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

Bentley Systems ប្រកាសរៀបចំកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល 2024

អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅវ៉ាងគូវើរ ប្រទេសកាណាដា ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ផ្តោតលើកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសរៀបចំពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅរកឌីជីថលសម្រាប់ឆ្នាំ 2024 (Going Digital Awards in Infrastructure) ជាពានរង្វាន់ដ៏ធំមួយដែលរៀបចំឡើងដោយមានគណៈវិនិច្ឆ័យឯករាជ្យមកពីជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីវិនិច្ឆ័យ និងទទួលស្គាល់ភាពជឿនលឿនផ្នែកឌីជីថលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានដាក់ប្រកួត ដោយកាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យប្រកួតគឺ ថ្ងៃទី 15 ខែមេសាឆ្នាំ 2024 ខាងមុខនេះ។ អ្នកប្រើប្រាស់កម្មវិធីសូហ្វវែរ Bentley សម្រាប់គម្រោងរបស់គេ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនៅក្នុងកម្មវិធី Going Digital Awards in Infrastructure ក្នុងឆ្នាំ 2024 នេះ មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – ដូចជាមុនការសាងសង់ ឬក្នុងដំណាក់កាលរៀបចំគំនិតសិក្សា ឬរចនាប្លង់ ដំណាក់កាលសាងសង់ ឬប្រតិបត្តិការ សុទ្ធតែអាចដាក់ពាក្យចូលរួមប្រកួតបាន។ សម្រាប់ប្រភេទពានរង្វាន់នីមួយៗ នឹងត្រូវបានជម្រុះអ្នកជាប់ចុងក្រោយចំនួនបី ដើម្បីទៅប្រកួតផ្តាច់ព្រាត់យកឈ្នះក្នុងកម្មវិធីដែលនឹងរៀបចំនៅទីក្រុង Vancouver ក្នុងព្រឹត្តិការណ៍ The Year in […]

អាន​បន្ថែម

២ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង $៨ពាន់លាន កើនជិត ២០%

រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បណ្តោះអាសន្ន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍នេះ បានរំលេចបន្ថែមថា ចាប់ពីខែមករា ដល់កុម្ភៈ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសំខាន់ៗមានប្រមាណជាង ៣,៩ពាន់លានដុល្លារ កើនឡើងជាង ២២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈទំហំពាណិជ្ជកម្មនាំចូលមានប្រមាណជាង ៤,១ពាន់លានដុល្លារ កើន ១៦,១%។ ក្នុងនោះ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដោយឡែក ទំនិញដែលបាននាំចេញមានទំហំទឹកប្រាក់ច្រើនជាងសម្រាប់រយៈពេល ០២ខែនេះ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ មានរហូតដល់ ៨៤២.៤១១ដុល្លារ កើនឡើង ២៤,៥% ធៀបនឹងឆ្នាំ២០២៣។

អាន​បន្ថែម

កម្ពុជា-វៀតណាម គ្រោងបង្កើតក្រុមប្រឹក្សាធុរកិច្ចមួយ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម​ គ្រោងចាប់ដៃគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-វៀតណាម ដើម្បដោះស្រាយ និងសម្រួលពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសទាំងពីរ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អ្នកឧកញ៉ា​ លឹម​ ហេង​ ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា​ ទទួលបានជួបពិភាក្សាគ្នាជាមួយ​ សមាគមធុរកិច្ចកម្ពុជា​ វៀតណាម​ ដែលដឹកដោយ​ ឧកញ៉ា​ ឡេង​ ឬទ្ធី​ ប្រធានសមាគម​ធុរកិច្ចកម្ពុជា​ វៀតណាម​។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និតជាមួយ​គ្នា ក្នុងការពង្រីកធុរកិច្ច​ ចាប់ដៃគូ​រវាងសភាពាណិជ្ជកម្ម​ ជាមួយសមាគមធុរកិច្ចកម្ពុជា​-វៀតណាម​។ ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា​ លឹម​ ហេង​ បានឱ្យដឹងថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា​ បានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុន​វិនិយោគវៀតណាមដែលជួបបញ្ហាជាមួយស្ថាប័នរដ្ឋ​ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​នានា​។ អ្នកឧកញ៉ាបន្តថា​ សភាពាណិជ្ជកម្មកម្ពុជា​ និងសមាគមធុរកិច្ចកម្ពុជាវៀតណាម​ នឹងបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា​-វៀតណាម​  ដើម្បីដោះស្រាយការលំបាករបស់ពាណិជ្ជករ​ ក៏ដូចជាប្រជាជននៅតាមព្រំដែកម្ពុជាវៀតណាមអោយ​ទា​ន់​​ពេលវេលា​ រវា​ងវិស័យឯកជន​ និងឯកជន ដែលជាការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន​រវាងកម្ពុជា​ និងវៀត​ណាម​។ បើតាមសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ថាឲ្យ អ្នកវិនិយោគវៀតណាម កំពុងតែធ្វើធុរកិច្ចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា ខណៈដែលជំនួបខាងលើនេះ គេឃើញមានក្រុមហ៊ុនធំៗរបស់វៀតណាមជាច្រើន ​មកពីវិស័យ​ទូគមនាគម,​ […]

អាន​បន្ថែម

ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី ចង់បង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គនៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី មានបំណងចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោក Paul Serra បានឱ្យដឹងថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលីទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ លោកបានបន្ថែមថា កម្ពុជាមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម​ ជាពិសេសអង្ករកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក។ ក្រៅពីនេះ កម្ពុជាមានលក្ខណៈប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ដោយមើលឃើញនូវសក្តានុពលទាំងនេះ លោក Paul Serra បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។ ជាការឆ្លើយតប សម្ដេចធិបតី បានគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ […]

អាន​បន្ថែម

ក្រុមហ៊ុនSPC ចង់វិនិយោគបង្កើតរោងចក្រច្នៃអាហារ និងផ្លែឈើកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ

ក្រុមហ៊ុន SPC Group របស់អូស្ត្រាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ជាពិសេសផ្តោតលើរោងចក្រកែច្នៃអាហារ និងផ្លែឈើ សម្រាប់នាំចេញទៅពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នា​ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ  លោកប្រធានក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនលោក មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ានផងដែរ។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញពីបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។ ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបឱ្យក្រុមហ៊ុនបានដឹងនូវគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម ដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ […]

អាន​បន្ថែម

ក្រុមហ៊ុន​ FreshStart ដ៏ធំរបស់អូស្ត្រាលី​ ចង់វិនិយោគវិស័យសំខាន់ ០៣ នៅកម្ពុជា

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែល​ជា​បុត្រ​សម្ព័ន​របស់​ក្រុមហ៊ុន​ FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ០៣នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ លោក Daniel Phillips បានជម្រាបសម្តេចនៅក្នុងជំនួបខាងលើនេះថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ក៏ជា​បុត្រ​សម្ព័ន​មួយដែរ នៃក្រុមហ៊ុន Freshstart ដែលជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន​ បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ ជាមួយនឹងគោលបំណងនេះ […]

អាន​បន្ថែម

អូស្ត្រាលីចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រធុរកិច្ច នៅកម្ពុជា

ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី ចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក  Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោក Arj Samarakoon បានជម្រាបថា ក្រុមហ៊ុន Plus94 Fund កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥.០០០នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់  និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្ម។ នាឱកាសនោះដែរ លោកក៏បានបង្ហាញពីបំណងចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ចនៅកម្ពុជា​ផងដែរ ក្រោយពីក្រុមហ៊ុននេះ បានទស្សនកិច្ចកម្ពុជាកាលពីឆ្នាំ២០២៣ ហើយបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា  ដែលមានដូចជា ភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយនឹងកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រយ៉ាងពេញទំហឹងលើបំណងវិនិយោគខាងលើនេះ […]

អាន​បន្ថែម

រយៈពេល១ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន ៦២៦លានដុល្លារ កើនជិត៨%

ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ៧.៧៤% ដែលកើនពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា។ ក្នុងនោះ មានតំណាង ១៧ក្រុមហ៊ុន ដែលជាក្រុមហ៊ុនធំៗមានលក្ខណៈអន្តរជាតិរួមមាន៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express,  ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard,  ក្រុមហ៊ុន Meta, […]

អាន​បន្ថែម