២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%

ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣ និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានធ្វើការបែកចែកការនាំចូលប្លាស្ទិកជាពីរផ្នែកផ្សេងគ្នាគឺ ទី១)ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ មានបរិមាណសរុបចំនួន ១២.៣៣៦,៣៨ គីឡូក្រាម តាមរយៈក្រុមហ៊ុនចំនួន១។ ទី២) ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើដល់សង្វាក់ផលិតកម្ម ដែលធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន២ មានបរិមាណសរុបចំនួន ៩.១៥២,៤៤ គីឡូក្រាម។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺបង្ហាញថាការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ និងអាចបណ្តាលមកពីការផលិតក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិកមានការថយចុះ។ គួររំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា […]

អាន​បន្ថែម

២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកូរ៉េ $២៦,២១លាន កើន ២០៤៨%

សាធារណរដ្ឋកូរ៉េគឺជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា ខណៈក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំទឹកប្រាក់ ២៦,២១លានដុល្លារ កើនរហូតដល់ ២០៤៨ភារយ បើធៀបនឹងឆ្នាំ២០២២ មានទំហំទឹកប្រាក់ត្រឹមតែ ១,២២លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យបញ្ជាក់ដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបរវាងសម្តេចហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៨។ គួរបញ្ជាក់ទៀតថា សម្រាប់រយៈពេល២ខែដំបូង (មករា-កុម្ភៈ) ក្នុងឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារ ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ […]

អាន​បន្ថែម

រយៈពេល៦ខែក្នុងអាណត្តិរដ្ឋាភិបាលថ្មី, កម្ពុជាបានធ្វើការនាំចេញជិត ១២ពាន់លានដុល្លារ

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មលើការនាំចេញរបស់កម្ពុជាមានទំហំ ១១,៨ពាន់លានដុល្លារ កើនឡើង ១៦,៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាពេលកន្លងមក។ នេះបើតាមការថ្លែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងបន្ថែមថា ចំពោះរយៈពេលដូចគ្នាពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ ដែលប្រៀបធៀបនឹងរយៈពេល ៦ខែចុងក្រោយនេះ មានការកើនជាង ១៦០០លានដុល្លារ ស្មើនឹង ១៦,៥៧%។ ជាមួយគ្នានេះដែរ បើគិតតែរយៈពេល ០២ខែ ដើមឆ្នាំ២០២៤ វិញ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៨ពាន់លានដុល្លារ កើនជិត ២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះដែរ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩%។ (អានបន្ថែម) អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ រយៈពេល៦ខែនៃអាណត្តិទី៧នេះ រដ្ឋាភិបាលថ្មីបានទាក់ទាញ គម្រោងពង្រីកវិនិយោគ […]

អាន​បន្ថែម

រយៈពេលពីរខែដំបូង ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅចិនធ្លាក់ចុះ ៩%

នៅឆ្នាំ ២០២៤ នេះ ទីផ្សារលំនៅឋានដ៏ផុយស្រួយរបស់ប្រទេសចិន បានចាប់ផ្តើមដំណើរការជាមួយនឹងអត្រាវិនិយោគ និងការលក់អចលនទ្រព្យធ្លាក់ចុះ តែមានលក្ខណៈយឺតជាងមុនឆ្នាំមុន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះមានស្ថិរភាពក៏ដោយ អ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នក្នុងកាសន្និដ្ឋានពីពេលវេលាពិតប្រាកដដែលនិន្នាការធ្លាក់ចុះនេះនឹងឈានដល់ទីបញ្ចប់ហើយឬនៅ! នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ Finance.yahoo កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៩% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ធៀបនឹងការធ្លាក់ចុះ ២៤% នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ យោងតាមប្រភពទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)។ អត្រា​លក់​អចលន​ទ្រព្យប្រភេទអគារ ​បាន​ធ្លាក់​ចុះ ២០,៥%  ក្នុង​ខែ​មករា​ដល់​ខែ​កុម្ភៈ ធៀប​នឹង​ការ​ធ្លាក់​ចុះ ២៣% ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន។ តួលេខអចលនទ្រព្យផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញពីស្ថានភាពដែលវិស័យអចលនទ្រព្យកំពុងតស៊ូរើឡើងវិញក្នុងស្ថិរភាពជាមួយនឹងតម្លៃផ្ទះធ្លាក់ចុះ បន្តគ្នាក្នុងកម្រិត ០,៣% ក្នុងខែកុម្ភៈ និងខែមករា។ លោក Nie Wen សេដ្ឋវិទូនៃក្រុមហ៊ុន Hwabao Trust បាននិយាយថា វិស័យអចលនទ្រព្យនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយថាការធ្លាក់ចុះនៃការវិនិយោគ នឹងទំនងជាមិនមានផ្លាស់ប្តូរនោះទេ ដោយអ្នកអភិវឌ្ឍន៍នៅតែជួបការលំបាកក្នុងការធានាលំហូរសាច់ប្រាក់របស់ខ្លួន។ លោក Nie បាននិយាយថា “ប៉ុន្តែដំណាក់កាលដែលវិស័យអចលនទ្រព្យមានផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតលើសេដ្ឋកិច្ច […]

អាន​បន្ថែម

គម្រប់ខួប 40ឆ្នាំ Bentley Systems នឹងប្រកាសតែងតាំងនាយកប្រតិបត្តិថ្មី

លោក Nicholas Cumins ជានាយកបច្ចេកទេស នឹងត្រូវកាន់តួនាទីថ្មីជានាយកប្រតិបត្តិ នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ខណៈដែល Greg Bentley នឹងផ្ទេរទៅកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Bentley Systems ជាសាជីវកម្មអន្តរជាតិដ៏ធំមួយ ផ្តោតលើការផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសថា ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ខាងមុខនេះតទៅ លោក Greg Bentley នឹងផ្លាស់ប្តូរតួនាទី ពីនាយកប្រតិបត្តិ CEO របស់ Bentley Systems ទៅជាប្រធានក្រុមប្រឹក្សាភិបាល ចំណែកលោក Nicholas Cumins ដែលបច្ចុប្បន្នជានាយកបច្ចេកទេស COO នឹងត្រូវបានដំឡើងឋានៈជា នាយកប្រតិបត្តិ CEO ជំនួសលោក Greg Bentley ព្រមទាំងក្លាយជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផងដែរ។ ការ​ប្រកាស​នេះនឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នៃព្រឹត្តិការណ៍​បើក​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់ក្រុមហ៊ុន Bentley Systems នៅចក្រភព​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៍ ស្របពេលដែលក្រុមហ៊ុន Bentley Systems […]

អាន​បន្ថែម

ក្រុមហ៊ុនអ៊ីអន ម៉ល បញ្ជាក់ច្បាស់ហើយ មិនទាន់មានគម្រោងសង់ផ្សារទំនើបអ៊ីអនទី៤នោះទេ!

ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានធ្វើសេចក្តីប្រកាសបញ្ជាក់ជាផ្លូវការមួយថាមិនទាន់មានដំណើរការបង្កើតគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេសគឺ អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជានោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AEON MALL (Cambodia) Co., Ltdនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក្រុមហ៊ុនអ៊ីអន ម៉ល បានជម្រាបសាធារណជនឱ្យដឹងថា មានព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ និងមានគណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់ខ្លួន ដោយផ្តល់ព័​ត៌មា​នត្រឹមត្រូវ និងផ្ទៀងផ្ទាត់ តាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនដែលធ្លាប់មានកន្លងមក​។ ក្នុងន័យនេះ បើមានការប្រកាសណាមួយពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន នឹងត្រូវធ្វើឡើងតាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនតែមួយគត់។ គួរបញ្ជាក់ថា ព័ត៌មានចចាមអារ៉ាមអំពីគម្រោងបើកដំណើរការផ្សារទំនើបអ៊ីអនទី៤ នេះ ទទួលបានការចាប់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម​​ ខណៈដែលក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ […]

អាន​បន្ថែម

២ខែនេះ ទំហំពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន $៦២៨លាន កើន៣៨%

ក្នុងរយៈពេល ០២ខែដំបូង ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបបានចំនួន ៦២៨លានដុល្លារ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចុះផ្សាយកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ទំហំពាណិជ្ជកម្មនេះ មានការកើនឡើង ៣៨.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ជាមួយគ្នានេះដែរ សម្រាប់រយៈពេល ០២ខែ ដើមឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសថ្មីបន្ថែមចំនួន ៨សហគ្រាស ខណៈសហគ្រាសកំពុងវិនិយោគសរុបមានចំនួន ១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននឹងបន្តលើកកម្ពស់នូវការប្រកួតប្រជែងផ្នែកឧស្សាហកម្ម   ផ្តោតសំខាន់ទៅលើការទាក់ទាញគម្រោងវិនិយោគដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាររថយន្ត  សំបកកង់រថយន្ត និងNew photovoltaic materials ជាដើម។ គួរបញ្ជាក់ថា បើគិតពីទំហំពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាជាមួយប្រទេសសំខាន់ៗ សម្រាប់រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

Bentley Systems ប្រកាសរៀបចំកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល 2024

អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅវ៉ាងគូវើរ ប្រទេសកាណាដា ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ផ្តោតលើកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសរៀបចំពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅរកឌីជីថលសម្រាប់ឆ្នាំ 2024 (Going Digital Awards in Infrastructure) ជាពានរង្វាន់ដ៏ធំមួយដែលរៀបចំឡើងដោយមានគណៈវិនិច្ឆ័យឯករាជ្យមកពីជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីវិនិច្ឆ័យ និងទទួលស្គាល់ភាពជឿនលឿនផ្នែកឌីជីថលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានដាក់ប្រកួត ដោយកាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យប្រកួតគឺ ថ្ងៃទី 15 ខែមេសាឆ្នាំ 2024 ខាងមុខនេះ។ អ្នកប្រើប្រាស់កម្មវិធីសូហ្វវែរ Bentley សម្រាប់គម្រោងរបស់គេ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនៅក្នុងកម្មវិធី Going Digital Awards in Infrastructure ក្នុងឆ្នាំ 2024 នេះ មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – ដូចជាមុនការសាងសង់ ឬក្នុងដំណាក់កាលរៀបចំគំនិតសិក្សា ឬរចនាប្លង់ ដំណាក់កាលសាងសង់ ឬប្រតិបត្តិការ សុទ្ធតែអាចដាក់ពាក្យចូលរួមប្រកួតបាន។ សម្រាប់ប្រភេទពានរង្វាន់នីមួយៗ នឹងត្រូវបានជម្រុះអ្នកជាប់ចុងក្រោយចំនួនបី ដើម្បីទៅប្រកួតផ្តាច់ព្រាត់យកឈ្នះក្នុងកម្មវិធីដែលនឹងរៀបចំនៅទីក្រុង Vancouver ក្នុងព្រឹត្តិការណ៍ The Year in […]

អាន​បន្ថែម

២ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង $៨ពាន់លាន កើនជិត ២០%

រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បណ្តោះអាសន្ន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍នេះ បានរំលេចបន្ថែមថា ចាប់ពីខែមករា ដល់កុម្ភៈ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសំខាន់ៗមានប្រមាណជាង ៣,៩ពាន់លានដុល្លារ កើនឡើងជាង ២២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈទំហំពាណិជ្ជកម្មនាំចូលមានប្រមាណជាង ៤,១ពាន់លានដុល្លារ កើន ១៦,១%។ ក្នុងនោះ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដោយឡែក ទំនិញដែលបាននាំចេញមានទំហំទឹកប្រាក់ច្រើនជាងសម្រាប់រយៈពេល ០២ខែនេះ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ មានរហូតដល់ ៨៤២.៤១១ដុល្លារ កើនឡើង ២៤,៥% ធៀបនឹងឆ្នាំ២០២៣។

អាន​បន្ថែម

កម្ពុជា-វៀតណាម គ្រោងបង្កើតក្រុមប្រឹក្សាធុរកិច្ចមួយ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម​ គ្រោងចាប់ដៃគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-វៀតណាម ដើម្បដោះស្រាយ និងសម្រួលពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសទាំងពីរ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អ្នកឧកញ៉ា​ លឹម​ ហេង​ ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា​ ទទួលបានជួបពិភាក្សាគ្នាជាមួយ​ សមាគមធុរកិច្ចកម្ពុជា​ វៀតណាម​ ដែលដឹកដោយ​ ឧកញ៉ា​ ឡេង​ ឬទ្ធី​ ប្រធានសមាគម​ធុរកិច្ចកម្ពុជា​ វៀតណាម​។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និតជាមួយ​គ្នា ក្នុងការពង្រីកធុរកិច្ច​ ចាប់ដៃគូ​រវាងសភាពាណិជ្ជកម្ម​ ជាមួយសមាគមធុរកិច្ចកម្ពុជា​-វៀតណាម​។ ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា​ លឹម​ ហេង​ បានឱ្យដឹងថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា​ បានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុន​វិនិយោគវៀតណាមដែលជួបបញ្ហាជាមួយស្ថាប័នរដ្ឋ​ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​នានា​។ អ្នកឧកញ៉ាបន្តថា​ សភាពាណិជ្ជកម្មកម្ពុជា​ និងសមាគមធុរកិច្ចកម្ពុជាវៀតណាម​ នឹងបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា​-វៀតណាម​  ដើម្បីដោះស្រាយការលំបាករបស់ពាណិជ្ជករ​ ក៏ដូចជាប្រជាជននៅតាមព្រំដែកម្ពុជាវៀតណាមអោយ​ទា​ន់​​ពេលវេលា​ រវា​ងវិស័យឯកជន​ និងឯកជន ដែលជាការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន​រវាងកម្ពុជា​ និងវៀត​ណាម​។ បើតាមសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ថាឲ្យ អ្នកវិនិយោគវៀតណាម កំពុងតែធ្វើធុរកិច្ចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា ខណៈដែលជំនួបខាងលើនេះ គេឃើញមានក្រុមហ៊ុនធំៗរបស់វៀតណាមជាច្រើន ​មកពីវិស័យ​ទូគមនាគម,​ […]

អាន​បន្ថែម