រដ្ឋត្រូវការថវិកា ៩១ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារទឹកជំនន់

រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លានដុល្លារអាមេរិក ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធជាង ៣ពាន់គីឡូម៉ែត្រ ដែលខូចខាតដោយទឹកជំនន់។ ប៉ុន្តែមកទល់បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចអនុម័តត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ សម្រាប់ខេត្តអាទិភាពចំនួន៣។ នេះបើតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្រ្តកែលម្អក...

អាន​បន្ថែម

ក្រុមហ៊ុនចិនទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មតម្លៃ ១,១ ពាន់លានដុល្លារនៅកោះកុង

ក្រុមហ៊ុនម៉ៅការវិស្វកម្មចិន Sinosteel Engineering & Technology ទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់ តម្លៃសរុបប្រមាណ ១,១ ពាន់លានលានដុល្លារ នៅខេត្តកោះកុង។ នេះបើយោងតាមសារព័ត៌មាន yicaiglobal.com ។ ក្រុមហ៊ុនចិននេះបានចុះហត្ថលេខាលើវិញ្ញាបនប័ត្រប្រតិបត្តិការថាមពលជាមួយ ក្រុមហ៊ុន Botum Sakor Energy ដែលជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលពីសប្ដាហ៍មុននេ...

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២៧% ហើយ គ្រោងនឹងបញ្ចប់តាមផែនការ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា នឹងសម្រេចតាមផែនការបើទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យដំណើរការសាងសង់ប្រឈមនឹងការរអាក់រអួលខ្លះក្តី។ ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២០ នេះថា ការសាងសង់ផ្លូវល្បឿនលឿន សម្រេចបានជាង ២៧% ហើយ គិតត្រឹមខែវិច្ឆិកា ហើយដំណើរការសាងសង់ទាំងមូលគឺប្រឈមនឹងការកាត់បន្ថយដំណើរកា...

អាន​បន្ថែម

អគារទីស្ដីក្រសួងសាធារណការថ្មីសម្រេចបាន ៩៥% គ្រោងនឹងសម្ពោធឆាប់ៗនេះ

ការសាងសង់អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ សម្រេចបានស្ទើរទាំងស្រុងហើយ គ្រោងនឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងការពីថ្ងៃទី ១៩ វិច្ឆិកា ថា មកដល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥%ហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា ការសម្អាតប...

អាន​បន្ថែម

ក្រសួង៖ រដ្ឋមិនទាន់ទទួលឯកសារផ្លូវការថាកូរ៉េសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំទេ

ឆ្លើយតបទៅនឹងព័ត៌មានក្នុងស្រុកដែលថាប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ អ្នកនាំពាក្យក្រសួងសាធារណការបានបកស្រាយថា ថ្វីបើភាគីកូរ៉េបានប្រកាសថានឹងជួយសាងសង់ពិតមែន ប៉ុន្តែក្រសួងមិនទាន់បានទទួលព័ត៌មាន និងឯកសារផ្លូវការណាមួយពីខាង KOICA នៅឡើយទេ។ អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២០ វិច្ឆិកានេះថា៖ «...

អាន​បន្ថែម

វៀតណាមនឹងសាងសង់ព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសតម្លៃជាង ៤ ពាន់លានដុល្លារនៅខែក្រោយ

ព្រលានយន្តហោះអន្តរជាតិ Long Thanh ដែលជាព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសវៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូងនៅខែក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ VnExpress។ មានទីតាំងនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រភាគខាងកើតទីក្រុងហូជីមិញ ក្នុងខេត្តដុងណៃ អាកាសយានដ្ឋាននេះនឹងត្រូវសាងសង់លើផ្ទៃ ១៨០០ ហិកតា។ ដំណាក់កាលទី ១ រួមមានការសាងសង់ផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រមួយខ្សែដែលមានទទឹង ...

អាន​បន្ថែម

កម្ពុជាគ្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នជាច្រើនកន្លែង

រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នជាច្រើនកន្លែងទៀត ដើម្បីឆ្លើយតបទៅនឹងផែនការ បង្កើនល្បាយការផ្គត់ផ្គង់ថាមពលនាពេលអនាគតនៅក្នុងប្រទេស។ យោងតាមផែនការថាមពលដែលទើបតែធ្វើបច្ចុប្បន្នភាពថ្មីៗនេះ កម្ពុជាគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនីក្នុងចំណែកមួយដ៏ធំដែលមានអានុភាពសរុបដល់ទៅ ៣៦០០ មេហ្គាវ៉ាត ត្រឹមឆ្នាំ២០៣០។ តាមរយៈផែនការថាមពលនេះ រោងចក្រថាមពលដើរដោយ ឧស្ម...

អាន​បន្ថែម

រដ្ឋបាលខេត្តកែបគ្រោងសាងសង់កំពង់ផែទេសចរនៅលើកោះទន្សាយ

រដ្ឋបាលខេត្ត បានបង្ហាញពីគម្រោងគ្រោងកសាងកំពង់ផែទេសចរណ៍កោះទន្សាយ ខណៈក្រុមហ៊ុនវិនិយោគក្នុងស្រុក បានស្នើសុំសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។ លោកជំទាវ អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានឱ្យដឹងនៅថ្ងៃទី១៨នេះ ថា គម្រោងកំពង់ផែទេសចរណ៍នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍ ADB ហើយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ បានដេញថ្លៃគម្រោងនេះហើយ។ លោកជំទាវ បន្តថា ការសិក្សាបឋមដំណាក់កាលទីមួយ បានបញ្ចប់រួចហើយ ដោយក្រុមហ៊ុនបានបង្ហាញពីរប...

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៣

រដ្ឋបាលខេត្តកំពត សម្រេចអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ តម្លៃប្រមាណជាង ៣ លានដុល្លាអាមេរិក ដោយគម្រោងទាំងនេះគ្រោងនឹងអនុវត្តនៅចុងឆ្នាំ ២០២០ នេះ។ នេះបើតាមការឱ្យដឹងពី កិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងអភិវឌ្ឍខេត្តដែលដឹកនាំការប្រជុំដោយអភិបាលខេត្តកំពតឯកឧត្តម ជាវ តាយ កាលពីថ្ងៃទី ១៧ វិច្ឆិកា កន្លងមកនេះ។ បើយោងតាមសារព័ត៌មាន Fresh News គម្រោងនេះ គឺសុទ្ធសឹងជាគម្រោងស្ថាបនា និងជួសជុលពង្រីកហេដ្ឋារចន...

អាន​បន្ថែម

ក្រុមហ៊ុនបារាំងនឹងមកជួយសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីនៅភ្នំពេញ

ក្រុមហ៊ុនបារាំង MAN PrimeServ បានចុះហត្ថលេខាយល់ព្រមផ្ដល់សេវាសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីពីរោងចក្រថាមពល ២០០ មេហ្គាវ៉ាត់នៅជាយក្រុង មកទីក្រុងភ្នំពេញ រយៈពេល៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីសប្ដាហ៍មុន។ កិច្ចសន្យានេះ ត្រូវបានចុះរវាង ក្រុមហ៊ុនបារាំង MAN PrimeServ និងក្រុមហ៊ុន O&M company SchneiTec ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងរោងចក្រថាមពល C7 របស់អគ្គីសនីកម្ពុជា (EDC)។ ...

អាន​បន្ថែម