វីឡាលើអាកាសដំបូងបង្អស់នឹងមានវត្តមាននៅតាមដងទន្លេមេគង្គក្បែរកោះពេជ្រ ឆាប់ៗនេះ

គម្រោង MORGAN ENMAISON GOLDEN SKY ដែលជាគម្រោងវីឡាលើអាកាសលំដាប់ថ្នាក់ពិភពលោកដំបូងគេបង្អស់នៅតំបន់ដងទន្លេមេគង្គ នឹងលេចចេញរូបរាងនាពេលឆាប់ៗនេះ។ គម្រោងនេះ មានទីតាំងស្ថិតនៅជាន់ខាងលើ នៃអាគារទី១ នៃក្រុមហ៊ុន MORGAN ENMAISON ដែលមានកំពស់រហូតដល់ ២១៨ ម៉ែត្រ និងមានត្រឹមតែ ៧០ យូណីតប៉ុណ្ណោះ ពោលគឺសម្រាប់បុគ្គលដែលចង់បានគុណភាពជីវិតលំដាប់ខ្ពស់។ តំបន់អគារ GOLDEN SKY នេះ ជាវីឡា ២ជាន់ដ៏ប្រណីត មានទំហំប្រហែល ៣០០-៧៥០ ...

អាន​បន្ថែម

ពិធីបើកការដ្ឋានផ្លូវ៣៨ខ្សែនៅសៀមរាប នឹងធ្វើឡើងនៅចុងខែវិច្ឆិកានេះ ក្រោយពន្យារពេលមួយរយៈ

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថាការបើកដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែ នៅខេត្តសៀមរាប គ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ក្រោយត្រូវបានពន្យាពេលកាលពីពេលថ្មីៗនេះ។ យោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអំពុងពេលចុុះត្រួតពិនិត្យផ្លូវកាលពីថ្ងៃទី១៥ វិច្ឆិកា នេះ ពិធីបើកការដ្ឋាននឹងប្រព្រឹត្តទៅក្រោមអធិបតីយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដំបូង ការសាងសង់ផ្លូវ៣៨ខ...

អាន​បន្ថែម

ផ្លូវជាតិលេខ៦ ពីចំណុចព្រះរាជដំណាក់ដល់រង្វង់មូលព្រលានយន្តហោះសៀមរាបនឹងពង្រីកជា ៦គន្លង

ផ្លូវជាតិលេខ៦ នៅខេត្តសៀមចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះ នឹងត្រូវពង្រីកទៅជា ៦គន្លង នៅពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាផ្លូវជាតិលេខ៦ នាថ្ងៃ ទី១៥ ខែវិច្ឆិកា នេះ។ ឯកឧត្តមមានប្រសាសន៍ថា៖ «គម្រោង...

អាន​បន្ថែម

ការបូមប្រេងដំណក់ដំបូងនៅកម្ពុជាអាចនឹងពន្យារពេលទៀតហើយ ដោយសារកូវីដ១៩

ក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ១១ វិច្ឆិកា កន្លងមកនេះ។ បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងតែ ខែមិថុនា ឆ្នាំ២០២០ នេះមកម្លេះ តែដោយសារវិបត្តិកូវីដ រដ...

អាន​បន្ថែម

របងថ្មម៉ូតខ្មែរជំនាន់ដើមនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី សាងសង់ជិតរួចរាល់ហើយ

គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូតពីជំនាន់ដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ប្រវែងជិត១គីឡូម៉ែត្រ លើមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ស្តុបវត្តនាគវ័ន្ដ សាងសង់ជិតរួចរាល់ហើយ។ លោក មឹង ពន្លក នាយករងទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកានេះថា គម្រោងនេះសម្រេចបាន ៧០% ហើយ ដែលគម្រោងនេះចែកចេញជា ២ ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តន៍ ការដ្ឋានចេញពីស្ថានីយ...

អាន​បន្ថែម

ការដ្ឋានមណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានកំពុងចំណាយថវិកាប្រមាណ ៧៩០ពាន់ដុល្លារ សាងសង់អាគារចំនួន ៦ ជាមណ្ឌលចត្តាឡីស័កថ្មីនៅរាជធានីភ្នំពេញ សម្រាប់ឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបរទេសស្នាក់នៅធ្វើចត្តាឡីស័ក។ គម្រោងសាងសង់មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៦ អគារ សាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ ចាប់ផ្តើមសាងសង់នៅខែកញ្ញាកន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២០...

អាន​បន្ថែម

គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្តថ្មី ជិតបញ្ចប់ជាស្ថាពរហើយ

សមិទ្ធិផលថ្មីនៅមុខប្រាសាទអង្គរវត្ត រួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ជិតរួចរាល់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្នុងតំបន់នាំគ្នាចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីមួយនេះ។ លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ និយាយថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោកបន្តថា៖ បើធៀបនឹងពេលម...

អាន​បន្ថែម

រោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥ មេហ្គាវ៉ាត់នៅឧត្តរមានជ័យសម្រេចបាន ៦០% ហើយ

រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់សម្រេចបានជាង៦០%ហើយ ដោយគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០២១។ នេះបើយោងតាមលោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២០។ លោក ភុន ឡែន បានប្រាប់វិទ្យុជាតិកម្ពុជាថា រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម ខេត្តឧត្តរមានជ័យ ដែលមានអនុភាព ២៦៥ មេហ្គាវ៉ាត់ សម្រេចបានជាង ៦០% ហើយ ខណៈអគ្គិសនីកម្ពុជាកំពុង...

អាន​បន្ថែម

គម្រោងផ្លូវដែកក្រោមសមុទ្រវែងជាងគេលើលោក តម្លៃជាង៨ ពាន់លានដុល្លារ ត្រូវបានអនុម័ត

គម្រោងសាងសង់ផ្លូវដែកដែលមានរូងក្រោមដីនិងសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក តម្លៃជាង៨ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសអាល្លឺម៉ង់ទៅប្រទេសដាណឺម៉ាក ទើបតែត្រូវបានអនុម័តឱ្យចាប់ផ្ដើមសាងសង់។ នេះបើយោងតាមសារព័ត៌មាន The Local កាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Fehmarn Belt Fixed Link ដែលជាគម្រោងតភ្ជាប់ព្រំដែនតាមក្រោមសមុទ្ររវាងប្រទេសទាំង ២ មានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយនឹងសាងសង់ក្រោមទុនវិនិយោ...

អាន​បន្ថែម