សំណង់វារីអគ្គិសនីច្រើនហួសជាផ្នែកមួយបង្កឱ្យកម្រិតទឹកទន្លេសាបស្រកខ្លាំង
ក្រៅពីកត្តាបម្រែបម្រួលអាកាសធាតុ គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗលើដងទន្លេមេគង្គច្រើន ជាពិសេសនៅចិន និងឡាវ ក៏ជាកត្តាសំខាន់មួយដែលបណ្ដាលឲ្យកម្រិតទឹកក្នុងបឹងទន្លេសាបស្រកចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនេសាទនៅកម្ពុជា។ នេះបើយោងតាមអ្នកជំនាញផ្នែកបរិស្ថាន។ លោក Brian Eyler សមាជិកជាន់ខ្ពស់ និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson ទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថាទន្លេមេគង្គលើ...
អានបន្ថែមមន្ទីរពេទ្យតម្លៃ១, ៤លានដុល្លារនៅខេត្តត្បូងឃ្មុំបានបើកការដ្ឋានសាងសង់ហើយ
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃជាង ១,៤លានដុល្លារ ត្រូវបានប្រកាសបើកការដ្ឋាន កាលពីព្រឹកថ្ងៃទី២៧ កក្កដា នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ និងដំណើរការនៅដើមឆ្នាំ ២០២២ ខាងមុខនេះ។ យោងតាមគេហទំព័រគណបក្សប្រជាជន មន្ទីរពេទ្យនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ហើយនឹងចំណាយពេល១៨ខែ ក្នុងការសាងសង់។ លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អគារមន្ទីរពេទ្យបង្អែកថ្មីនេះ គឺសាង...
អានបន្ថែមឥណ្ឌូណេស៊ីស្វាគមន៍ជប៉ុនឱ្យដេញថ្លៃគម្រោងរថភ្លើងល្បឿនលឿនបានឌុង-សូរាបាយ៉ា
ដើម្បីសម្របសម្រួលប្រកួតប្រជែងរវាងចិន និងជប៉ុន រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វាគមន៍ក្រុមហ៊ុនជប៉ុន ឱ្យមកដេញថ្លៃលើគម្រោងរពង្រីកផ្លូវពីរថភ្លើងពីបានឌុង (Bandung) ទៅ សូរាបាយ៉ា (Surabaya) ក្រោយប្រទេសចិនបានឈ្នះដេញថ្លៃលើគម្រោងវិនិយោគផ្លូវដែកល្បឿនលឿនហ្សាកាតា - បានឌុង (Jakarta-Bandung ) តម្លៃប្រមាណ ៦ ពាន់លានដុល្លារ កន្លងមកនេះ។ នេះបើយោងតាម រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោក Airlangga Hartarto ធ្វើសេចក្ត...
អានបន្ថែមអភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ
រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។ លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថ...
អានបន្ថែមស្ពានអាកាសថ្មើរជើងផ្សារដើមគរដាក់ដំណើរការប្រើប្រាស់ជាផ្លូវការហើយ
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយសាងសង់អស់រយៈពេល ៧ ខែ ដែលនឹងជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងតំបន់នេះបានមួយផ្នែកធំ។ ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងស្ថិតនៅត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ដែលតួរស្ពានគឺដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែ...
អានបន្ថែមព្រលានយន្តហោះភ្នំពេញថ្មីបង្ហាញពីមហិច្ឆតាក្នុងការជំរុញសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ១៩
ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានន័យលើសពីការពិនិត្យការដ្ឋានធម្មតា។ ក្រៅពីដើម្បីបញ្ជាក់ពីការសម្រេចសមិទ្ធផលព្រលានដែលមានអ្នកខ្លះនៅពិភាល់ថាតើគម្រោងនេះ មានមែនឬអត់នោះ ស្នាមជើងសម្តេចដែលបានចុះជាន់ទឹកដីការដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ កន្លងមកនេះបានបង្ហាញពីភាពរឹងមាំនៃវិស័យសំណង់ និងជំហរសេដ្ឋកិច្ចជាតិនៅចំពោ...
អានបន្ថែមរដ្ឋាភិបាលគ្រោងសង់ទីលានចាក់សំរាមតម្លៃ ៥លានដុល្លារនៅខេត្តព្រះសីហនុ
ក្រសួងសេដ្ឋកិច្ច សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ទីលានចាក់សំរាមថ្មីមួយលើផ្ទៃដីជាង១៧ ហិកតា ក្នុងខេត្តព្រះសីហនុ ក្រោមថវិកាជាតិប្រមាណ ៥លានដុល្លារ ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២១ កក្កដា ២០២០នេះ។ ទីលាននេះមានទីតាំងក្នុង ភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។ គម្រោងនេះ គឺត្រូវសា...
អានបន្ថែមការសិក្សាគំរូប្លង់កំពង់ផែទឹកជ្រៅចប់រួចរាល់ហើយ ដំណាក់ទី១គ្រោងនឹងបើកការដ្ឋានឆ្នាំក្រោយ
ការសិក្សាគំរូប្លង់ពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុបានបញ្ចប់រួចរាល់ហើយ រីឯការសាងសង់ដំណាក់កាលទី១ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤ ខាងមុខនេះ ដែលយឺតជាងផែកការដំបូងមួយឆ្នាំ។ លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថាគម្រោងប្លង់លម្អិតនៃគម្រោងនេះត្រូវបានបញ្ចប់ ហើយពេលនេះស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់។ លោកបានថ្លែង...
អានបន្ថែមចិនគ្រោងនឹងបង្កើតរោងចក្របំលែងសំរាមជាអគ្គីសនី អនុភាព១២មេហ្កាវ៉ាត់ នៅសៀមរាប
រូបភាពតំណាង ក្រុមហ៊ុនចិន MIZUDA គ្រោងនឹងវិនិយោគលើរោងចក្រដុតបំលែងសំរាមជាអគ្គីសនីមួយនៅខេត្តសៀមរាប ដែលនឹងអាចបំលែងសំរាមបានប្រមាណ ២១ម៉ឺនតោន/ឆ្នាំ ទៅជាថាមពលអគ្គីសនី១២ មេហ្កាវ៉ាត់។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី ២១ ខែកក្កដា កន្លងមកនេះ។ តាមការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុន គម្រោងនេះត្រូវបានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែ ធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។ ...
អានបន្ថែមក្រុមហ៊ុនជីបម៉ុង វិនិយោគសាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសសីហនុ
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែនខបភើរេសិន (CMIC) របស់ជីប ម៉ុង គ្រុប បានចូលរួមវិនិយោគ សាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្ម ក្នុងគោលបំណងដើម្បីផ្តល់សេវាកម្មកែច្នៃកាកសំណល់ឧស្សាហកម្មដល់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងវិនិយោគកសាងកន្លែងផ្ទុកសំរាមឧស្សាហកម្ម នេះ ត្រូវបានចុះហត្ថលេខាដោយ លោក Nicolas George នាយកប្រតិបត្តិនៃក្រុមហ៊ុនCMIC និងលោក Cao Jianjiang អគ្គនាយកនៃក្រុមហ៊ុនតំ...
អានបន្ថែម
