ក្រុមហ៊ុនផ្លូវដែកចិនបានបញ្ចប់ការសិក្សាធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា
ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានបញ្ចប់ការសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា បន្ទាប់ពីដំណើរការសិក្សាលើគម្រោងនេះ បានចាប់ផ្តើមកាលពីខែឧសភាកន្លងទៅ។ យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមហ៊ុន CRCC ដែលជាសហគ្រាសដ៏ធំរបស់រដ្ឋាភិបាលចិន កំពុងធ្វើរបាយការណ៍នៃលទ្ធផល ដើម្បីដាក់ជូនរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ។ លោក គង់ វិមាន អ្នកនាំពាក្យ និងជាអនុរដ្ឋ...
អានបន្ថែមក្រុមហ៊ុនជប៉ុនស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ
ក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូវិនិយោគិនជប៉ុនដែលមានតំណាងក្រុមហ៊ុនចំនួន៧។ តាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករបស់ក្រសួង កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ តំណាងក្រុមហ៊ុនខាងលើ បាននិងកំពុងស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ប្រព្រិត្តឹកម្មសំណល់រឹង-រាវ ឧស្សាហកម្មឈើ អាហារសុខភាព និងកា...
អានបន្ថែមស្ពានថ្មើរជើងចំនួនពីរទីតាំងនៅភ្នំពេញគ្រោងសាងសង់នៅខែតុលាខាងមុខ
រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួនពីរទីតាំងនៅរាជធានីភ្នំពេញដែលគ្រោងបើកការដ្ឋានសាងសង់នៅខែតុលាខាងមុខ។ ការសាងសង់ស្ពានថ្មើរជើងបន្ថែមនេះ គឺដើម្បីជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា មន្ទីរគ្រោងបើកការដ្ឋានសាងសង់នៅខែតុលា។ លោកថា គម្រោងស្ថាបនាស្ពានថ្មើរជើង ប...
អានបន្ថែមក្រសួងរៀបចំដែនដីចេញប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបដល់ឆ្នាំ២០៣៥
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២០ ខែកញ្ញា បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍដែនដីក្រុងសៀមរាបទាំងមូល។ ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប គឺសំដៅរៀបចំនិងអភិវឌ្ឍ «ក្រុងសៀមរាបជាប៉ូលបេតិកភណ្ឌ វប្បធម៌ ប្រវិត្តិសាស្រ្ត និងទេសចរណ៍ពិភពលោក» ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...
អានបន្ថែមអគ្គនាយកដ្ឋានពន្ធដារបុកគ្រឹះសាងសង់អគារថ្មីកម្ពស់៣២ជាន់នៅទីក្រុងរណបជ្រោយចង្វារ
អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៩ ខែ កញ្ញា បានចាប់ផ្តើមបុកគ្រឹះសាងសង់អគារពន្ធដារថ្មីកម្ពស់៣២ជាន់ ស្ថិតក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ ដែលនឹងក្លាយជាទីតាំងនិមិត្តរូបថ្មីក្នុងរាជធានីភ្នំពេញ។ ការចាប់ផ្តើមសាងសង់នេះ គឺធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើការទិញដីក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ដើម្បីសាងសង់អគារតម្លៃ ៦០ លានដុល្លារអាមេរិក។ (អានបន្ថែម) យោង...
អានបន្ថែមក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពល
ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អគ្គិសនីមកពីប្រទេសចិន Chint Group គ្រោងនឹងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពលនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងខាងលើ គឺត្រូវបានបញ្ជាក់ក្នុងជំនួបរវាងសម្តេច តេជោ ហ៊ុន សែន និងលោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Chint Group នៅថ្ងៃទី ទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅឯវិមានសន្ត...
អានបន្ថែមផ្សារទំនើបអូឡាំព្យាសាងសង់ដំណាក់កាលទី២ដើម្បីទទួលភ្ញៀវ៥ម៉ឺននាក់ប្រចាំថ្ងៃ
ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងធ្វើការពង្រីកផ្សារទំនើបអូឡាំព្យារបស់ខ្លួនក្នុងខណ្ឌ ៧មករា ក្នុងឆ្នាំ ២០២០ ដើម្បីអាចទទួលភ្ញៀវបានប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្រោយពីទទួលបានជោគជ័យលើការបើកដំណើរការផ្សារទំនើបអូឡាំព្យាកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ដំណាក់កាលទី២បន្ថែមទៀត ដែលនឹងធ្វើឲ្យផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២០០០ ម៉ែត្រការ...
អានបន្ថែមតើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសក្នុងរាជធានីភ្នំពេញនឹងមានអ្វីខ្លះ?
ស្របពេលដែលកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញកាន់តែច្រើនឡើងៗ នាំមកជាមួយបញ្ហា កកស្ទះចរាចរណ៍ផងទៀតនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍផ្លូវដែកលើអាកាសឬ រថភ្លើងស្វ័យប្រវត្តិ AGT។ តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសនេះនឹងមានអ្វីខ្លះ? យោងតាមរបាយការណ៍សង្ខេបដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថា រដ្ឋ...
អានបន្ថែមអាកាសយានដ្ឋានសីហនុនឹងអាចទទួលអ្នកដំណើររហូតដល់១០លាននាក់ក្នុងមួយឆ្នាំ
អាកាសយានដ្ឋានសីហនុ ក្នុងខេត្តមាត់សមុទ្រព្រះសីហនុ នឹងអាចទទួលអ្នកដំណើរឆ្លងកាត់ រហូតដល់១០លាននាក់ក្នុងមួយឆ្នាំ តាមរយៈគម្រោងពង្រីកស្ថានីយអ្នកដំណើររបស់ក្រុមហ៊ុនវិនិយោគ Cambodia Airports។ រដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃព្រហស្បតិ៍បានឯកភាពជាគោលករណ៍ លើគម្រោងផែនការមេ ស្តីពីការពង្រីកស្ថានីយអ្នកដំណើរនៅអាកាសយានដ្ឋានសីហនុ ដើម្បីមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់ ឲ្យបាន១០លាននាក់ក្នុងមួយឆ្នាំ។ គម្រោង...
អានបន្ថែមជប៉ុននាំមុខចិនក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍
បើទោះបីជា ប្រទេសចិនមានថវិកាច្រើន និងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ក្តី ប្រទេសជប៉ុននៅតែបន្តចំណាយច្រើនជាងប្រទេសជិតខាងរបស់ខ្លួនលើគម្រោងទ្រង់ទ្រាយធំក្នុងតំបន់។ យោងតាមទិន្នន័យដែលប្រមូលបានដោយក្រុមហ៊ុន Fitch Solutions ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg ជប៉ុនបានគាំទ្រគម្រោងនៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណ...
អានបន្ថែម
