ក្រុមហ៊ុនចិន៣រួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា
រូបគំរូដោយ Vents Magazine ក្រុមហ៊ុនចិនធំៗចំនួនបីរួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន FRESH NEWS កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨។ យោងតាម FRESH NEWS ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបាវិត ខេត្ដស្វាយរៀង ឈ្មោះថា Empire World Group កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុន Bauing Group និង ...
អានបន្ថែមក្រុមហ៊ុនយក្សចិនប្រកាសគម្រោងអគារស្នាក់នៅលំដាប់ប្រណិតនៅកម្ពុជា
ក្រុមហ៊ុនយក្សចិនបានប្រកាសគម្រោងអភិវឌ្ឍន៍អគារស្នាក់នៅលំដាប់ប្រណិតនៅកម្ពុជាឈ្មោះថា R & F Glory នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងព័ត៌មានកាលពីថ្ងែទី ២៨ ខែ កញ្ញា ឆ្នាំ២០១៨ ។ តាមការបញ្ជាក់របស់គេហទំព័រក្រសួង ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនឈ្មោះថា R & F Properties បានប្រកាសវិនិយោទឹកប្រាក់រហូតដល់ទៅ ៧០០ លានដុល្លារសម្រាប់គម្រោងសាងសង់អគារស្នាក់នៅមានកម្ពស់រហូតដល់ទៅ ៥៧ ជាន់ដែលស្មើនឹង ១៧៤ ម៉ែត្រ...
អានបន្ថែមចិនមានចំណាប់អារម្មណ៍ខ្លាំងលើការសាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ
ក្រុមហ៊ុនចិនចាប់អារម្មណ៍សាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរស័ព្ទកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម យន្ត មីនបានមានប្រសាសន៍ថា ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់និងស្តារឡើងវិញរាល់ផ្លូវនៅទូទាំងខេត្តព្រះសីហនុហើយថ្មីៗនេះមានក្រុមហ៊ុនចិនចំនួន៦បានស្នើសុំសិក្សាគម្រោងសាងសង...
អានបន្ថែមជប៉ុនផ្តល់ជំនួយ១លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ UNESCO កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ បានផ្ដល់មូលនិធិ១លានដុល្លាអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន។ យោងតាមការចុះផ្សាយរបស់អង្គការ UNESCO រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ UNESCO លើគម្រោងជួសជុលកែលម្អឡើងវិញនូវប្រាសាទបាយ័នក្រោមជំនួយពីមូលនិធិ Japanese Funds-in-Trust for the Preservation of the Wo...
អានបន្ថែមខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅ ផ្លូវវិមានឯករាជ្យ សង្កាត់មិត្តភាព ខេត្តព្រះសីហនុ (តំបន់វិមានឯករាជ្យ) គឺគ្រោងនឹងបើកសម្ពោធក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុននេះ។ យោងតាមការបញ្ជាក់របស់កញ្ញា ផ្សារទំនើប Furi Times...
អានបន្ថែមក្រុមហ៊ុនយក្សចិនប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់
ក្រុមហ៊ុនយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប លោក Li Min បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងអភិវឌ្ឍគម្រោងធំៗចំនួន៤នៅតំបន់ខាងលើដើម្បីប្រែក្លាយតំបន់នេះឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិដ៏ធំមួយនៅរាជធានីភ្នំព...
អានបន្ថែមកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់នៅកម្ពុជាឆាប់ៗ
ដើម្បីចូលរួមចំណែកលើកកម្ពស់ស្ដង់ដារគុណភាពនៃសំណង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា សាធារណរដ្ឋកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ជូនប្រទេសកម្ពុជា។ នេះបើយោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសកូរ៉េកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ សាធារណរដ្ឋកូរ៉េតាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានចែករំលែកពង្រាងផែនការគាំទ្រការបង្កើត «វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ព...
អានបន្ថែមសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកាយដីចេញវិញពីចំណុចឆ្នេរព្រែកត្រែង
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រុមការងារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានចុះអនុវត្តបទបញ្ជាដ៏សំខាន់មួយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ឈប់សកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រព្រមទាំងបញ្ជាឲ្យមានការកាយយកដីដែលបានចាក់នោះមកវិញពីឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ...
អានបន្ថែមកូរ៉េចាប់អារម្មណ៍ជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ
សាធារណរដ្ឋកូរ៉េបានសម្តែងការចាប់អារម្មណ៍ក្នុងការជួយប្រទេសកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ នេះបើយោងតាមការឲ្យដឹងពីលោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។ ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវរដ្ឋមន្ត្រី Kim Hyun...
អានបន្ថែមកម្ពុជាចុះហត្ថលេខាជាមួយចិនលើវិស័យសំខាន់ៗតម្លៃសរុបជាង៨០លានដុល្លារអាមេរិក
ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិនចំនួន១២ដែលមានតម្លៃសរុបជាង៨០លានដុល្លារអាមេរិកក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់។ អនុស្សរណៈយោគយល់ចំនួន១២ខាងលើ គឺនឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ ១) ការធ្វើធុរកិច្ច-ពាណិជ្ជកម្ម ២...
អានបន្ថែម