ម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងស្នើរៀបព្រឹត្តការណ៍សំខាន់២ដើម្បីទាក់ទាញវិនិយោគ

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI របស់ម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាន “ASEAN Economic Club”  និងពិនិត្យលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធាន បានជម្រាបសម្តេចឱ្យដឹងពីគោលបំណងនៃការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេស...

អាន​បន្ថែម

ចិនចង់បោះទុន ១ពាន់លានដុល្លារ សង់វារីអគ្គិសនីប្រើថាមពលកកើតឡើងវិញនៅកម្ពុជា

សហគ្រាស CHN ENERGY របស់ចិន មានបំណងចង់មកវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងសាងសង់ថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក អាយ ស៊ាង តំណាងសហគ្រាស CHN ENERGY កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ សហគ្រាសចិនខាងលើ បានលើកឡើងនូវបំណងបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិប...

អាន​បន្ថែម

AIAI គ្រោងកែប្រែព្រលានសៀមរាបចាស់ ទៅជាមណ្ឌលកម្សាន្តដ៏ធំ១ដើម្បីទាក់ទាញទេសចរ

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) គ្រោងអភិវឌ្ឍព្រលានយន្តហោះសៀមរាបចាស់ ទៅជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយក្នុងក្រុងសៀមរាប ដើម្បីទាក់ទាញទេសចរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសានេះថា ក្រុមហ៊ុន AIAI​ ទទួលសិទ្ធិកាន់កាប់ និងប្រើប្រាស់អាកាសយានដ្ឋានចាស់ដើម្បីអភិវឌ្ឍនទៅតាមគោលបំណងរបស់ក្រុមហ៊ុន ដោយមានការព្រមព្រៀង និងឯកភ...

អាន​បន្ថែម

៣ខែដំបូង នៃឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី១០៦ មានទុន $២,២ពាន់លាន

ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ មេសា ២០២៤។ គួរបញ្ជាក់ថា នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងថ្មីចំនួន ៧៣គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានច...

អាន​បន្ថែម

ទីលានទុកសំរាមចំនួន២ តម្លៃជិត $១០លាន នៅក្រចេះ-ស្ទឹងត្រែង សម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការ

ទីលានទុកដាក់សំរាមតម្លៃជិត ១០លានដុល្លារ នៅក្រុងក្រចេះ ខេត្តក្រចេះ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ គុណភាព និងសុខុមាលភាពការរស់នៅរបស់បងប្អូននៅក្នុងតំបន់។ នេះបើតាមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ ទីលានទុកដាក់សំរ...

អាន​បន្ថែម

ក្រុមហ៊ុនថៃជាង២០ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅខេត្តក្រចេះ

ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានដឹកនាំតំណាងក្រុមហ៊ុនថៃជាង ២០ក្រុមហ៊ុន ចុះសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច និងវិនិយោគ នៅទឹកដីខេត្តក្រចេះ ជាពិសេសការបង្កើននូវទំហំពាណិជ្ជកម្ម និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងកម្ពុជា-ថៃ ទៅកាន់ប្រទេសនៅក្នុងតំបន់ថែមទៀតផង។ នេះបើយោងតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការនៃស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជាជាង ...

អាន​បន្ថែម

រ៉ូយាល់ ហ្គ្រុប កំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល

ក្រុមហ៊ុន រ៉ូយាល់ ហ្គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងសម្រុកសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល ដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។​ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ Royal Group Phnom Penh SEZ ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័...

អាន​បន្ថែម

គិតត្រឹមត្រីមាសទី១-២០២៤ ខេត្តបាត់ដំបងមានរោចក្រសហគ្រាសជាង ៧០០កន្លែង, បង្កើតការងារបានជិត១៥ម៉ឺននាក់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានរោងចក្រចំនួន១៧ និង សហគ្រាសជាង៧០០កន្លែង ដែលបានផ្តល់ការងារជិត១៥ម៉ឺននាក់, នេះបើយោងតាមទិន្នន័ ចេញផ្សាយដោយ AKP បាត់ដំបង នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៤។ បើតាមការបញ្ជាក់របស់លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តថា បច្ចុប្បន្នខេត្តមួយនេះមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃ ខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រ...

អាន​បន្ថែម

រដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។​ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ...

អាន​បន្ថែម

អារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក  

ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។ ក្រោមស្លាកយីហោ "Dragon Ball" ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំ...

អាន​បន្ថែម