ចិនចង់បោះទុន ១ពាន់លានដុល្លារ សង់វារីអគ្គិសនីប្រើថាមពលកកើតឡើងវិញនៅកម្ពុជា

សហគ្រាស CHN ENERGY របស់ចិន មានបំណងចង់មកវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងសាងសង់ថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក អាយ ស៊ាង តំណាងសហគ្រាស CHN ENERGY កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ សហគ្រាសចិនខាងលើ បានលើកឡើងនូវបំណងបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ។

ទន្ទឹមនឹងនេះ តំណាងសហគ្រាសចិន ក៏បានបញ្ជាក់ពីមូលហេតុដែលចង់មកវិនិយោគនៅកម្ពុជា ដោយហេតុថា កម្ពុជាជាទីតាំងយុទ្ធសាស្ត្រប្រកប​ដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អមដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកប​ដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់​។

ជាការឆ្លើយតប ឯកឧត្តម សួន សុផល បានស្វាគមន៍ចំពោះគម្រោងដែលមានទឹកប្រាក់ដ៏ធំសម្បើមនេះ ព្រមទាំងណែនាំឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួ​យ​ផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។

គួររំលឹកថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុហៅកាត់ថា  COP28 ដែលបានប្រារព្វធ្វើឡើងនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងឆ្នាំ ២០២៣កន្លងទៅ បានបង្កើតកិច្ចព្រមព្រៀងរួមគ្នាពីប្រទេសជាង១០០ ក្នុងការបង្កើនផលិតភាពថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣ដង គិតត្រឹមពីឆ្នាំ ២០២៤នេះ ទៅទល់នឹងឆ្នាំ ២០៣០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]