២០២៣, ទំហំវិនិយោគចិនចូលអាស៊ានឡើងដល់ $២០ពាន់លាន កើន៣៧% ក្នុងនោះកម្ពុជាអាចស្រូបបានប្រហែល ១៦%
ចំពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងសភាពស្មុគស្មាញ ការវិនិយោគរបស់ចិននៅអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញពីភាពធន់ និងកំណើនជាយុទ្ធសាស្ត្រ ពោលគឺលំហូរវិនិយោគសរុបរបស់ចិនចូលមកកាន់ប្រទេសអាស៊ានមានរហូតដល់ទៅជិត ២០ពាន់លានដុល្លារ តំណាងឱ្យការកើនឡើងដល់ទៅ ៣៧% (តួលេខឆ្នាំ ២០២៣) នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Griffith និងសាកលវិទ្យាល័យ Fudan ដែលបានចុះផ្សាយដោយ Thailand-busine...
អានបន្ថែមកម្ពុជា-ម៉ាឡេស៊ី សហការគ្នាបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាដ៏ទំនើបតម្លៃ $៣០០លាន លើដីទំហំ១០០ហិកតា ជិតរាជធានីភ្នំពេញ
បណ្តាញអចលនទ្រព្យសកល IQI ទើបនឹងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតឧទ្យានផលិតកម្មបច្ចេកវិទ្យាទំនើប មួយនៅកម្ពុជា។ ដំណាក់កាលដំបូងនៃគម្រោងឧទ្យានបច្ចេកវិទ្យាកម្រិតខ្ពស់នេះមានឈ្មោះថា Cambodia Malaysia China High-Tech Park នេះ មានតម្លៃវិនិយោគសរុបប្រមាណ ៣00 លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដីរហូតដល់ទៅ ១00 ហិកតា ជាមួយនឹងសក្តានុពលពង្រីកដល់ ២000 ហិកតានៅពេលក្រោយបន្ថែមទៀត នេះបើយោងតាម ...
អានបន្ថែម១ខែ(កុម្ភៈ) កម្ពុជាទទួលបានទុនវិនិយោគថ្មីជិត ១,២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងចំនួន៣៧
រយៈពេលមួយខែ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មបន្ថែមចំនួន ៣៧គម្រោង មានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៨ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១២ មីនា ២០២៤។ តាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងសរុបទាំង៣៧ មានគម្រោងថ្មីចំនួន ២៤គម្រ...
អានបន្ថែមមន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ មន្ទីរពេទ្យថ្មីនេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ បើតាមពិធីសម្ពោធខាងលើ អគារមន្ទីរពេទ្យតេជោសែនកោះធំ ជាសមិទ្ធលទ្ធផលសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់...
អានបន្ថែមកម្ពុជាបេ្តជ្ញាទាក់ទាញវិនិយោគពីអឺរ៉ុបបន្ថែមទៀត ខណៈ៣០ឆ្នាំនេះ មានត្រឹម $៥៤០លានតែប៉ុណ្ណោះ !
កម្ពុជាកំពុងទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ខណៈចំនួនគម្រោងវិនិយោគរបស់អឺរ៉ុបនៅកម្ពុជាមានប្រមាណតែ ៦២គម្រោង គិតជាទឹកប្រាក់សរុបមានប្រមាណជា ៥៤០លានដុល្លារតែប៉ុណ្ណោះ នេះបើគិតចាប់ពីឆ្នាំ១៩៩៤ រហូតមកទល់ពេលបច្ចុប្បន្ន ដែលចំនួននេះនៅតិចតួចនៅឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងដូច្នេះនៅក្នុងជំនួបជាមួយនឹងឱ្យលោក Peteris ...
អានបន្ថែមចិនជួយកម្ពុជាជាង ៥៣លានយ័ន ជួសជុលអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី
ចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ៥៣,២លានយ័ន ស្មើប្រមាណជាង ៧,៣លានដុល្លារអាមេរិក សម្រាប់ការងារជួសជុល កែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្...
អានបន្ថែម១៥ថ្ងៃ កម្ពុជាអនុម័តគម្រោងថ្មីបាន ២២គម្រោង តម្លៃ $៤៤៤លាន ខណៈ វិស័យឧស្សាហកម្មមានច្រើនជាងគេ
រយៈពេល១៥ថ្ងៃ ក្នុងខែកុម្ភៈ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗចំនួន ២២គម្រោង មានតម្លៃប្រមាណ ៤៤៤លានដុល្លារ ខណៈការវិនិយោគលើវិស័យឧស្សាហកម្មទទួលបានគម្រោងច្រើនជាងគេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់គម្រោងវិនិយោគទាំង ២២នេះ គឺមាន១៥គម្រោងបានហូរចូលក្នុងវិស័យឧស្សាហកម្ម, ៤គម្រោង ស្ថ...
អានបន្ថែមរដ្ឋអនុម័តសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រច្នៃផ្លែឈើតម្លៃជិត $៦០០លាន នៅព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគធំៗចំនួនពីរ មានទុនវិនិយោគសរុបជិត ៦០០លានដុល្លារ មានទីតាំងនៅខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍ផ្តល់ដោយរដ្ឋបាលខេត្តព្រះសីហនុ។ គម្រោងចំនួន២ខាងលើ ទើបទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ ក.អ.ក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ ទី១. វិនិយោគដោយក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ លានដុល្លារ គ្រោងវិនិយោគសាងសង់សណ្...
អានបន្ថែមគម្រោងវិនិយោគធំៗ៣ របស់ម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងធំៗចំនួនបីរបស់ខ្លួន ដែលគ្រោងមកបង្កើតតំបន់សេដ្ឋកិច្ច, គម្រោងអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា, និងគម្រោងឧស្សាហកម្មអាហារហាឡាល់ នៅកម្ពុជា។ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងកូឡាឡាំពួរ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី Sri Dato' Soh Thian Lai បានគោរពជូន និងស្វែងរ...
អានបន្ថែមជប៉ុនគ្រោងវិនិយោគ ៦៥០លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តពោធិ៍សាត់
ក្រុមហ៊ុន Minebea Cambodia បានសម្រេចពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួន ដោយគ្រោងវិនិយោគថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតានៅក្នុងខេត្តពោធិ៍សាត់ បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខ...
អានបន្ថែម