១ខែ(កុម្ភៈ) កម្ពុជាទទួលបានទុនវិនិយោគថ្មីជិត ១,២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងចំនួន៣៧

រយៈពេលមួយខែ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មបន្ថែមចំនួន ៣៧គម្រោង មានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៨ពាន់កន្លែង។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១២ មីនា ២០២៤។

តាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងសរុបទាំង៣៧ មានគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មបន្ថែមចំនួន១ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។ រីឯ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញមានគម្រោងថ្មីត្រឹមតែ ១៣គម្រោង និងគម្រោងពង្រីកផលិតកម្មបន្ថែមមានចំនួនតែ ១គម្រោងប៉ុណ្ណោះ។

អ្វីដែលជាការកត់សម្គាល់ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ មានគម្រោងធំៗ និងលេចធ្លោជាងគេចំនួន៥ ក្នុងនោះរួមមាន៖

គម្រោងដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស

១. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០MW តាមរូបភាព BOT ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៤៤០លានដុល្លារ អាចបង្កើតការងារបានចំនួន ២២០កន្លែង។

២. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ១០៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង។

៣. គម្រោងបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១០៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង។

៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣កន្លែង។

គម្រោងដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស

១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង បានបន្ថែមទុនវិនិយោគប្រមាណ ២១២លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង។

គួរបញ្ជាក់ទៀតថា ក្នុងខែកុម្ភៈនេះ គម្រោងវិនិយោគទាំងអស់ត្រូវបានគ្រប់ដណ្តប់ដោយទុនវិនិយោគក្នុងស្រុកសរុបចំនួន ៥៨,៤១ភាគរយ ខណៈទុនវិនិយោគមកពីប្រទេសចិនមានចំនួន ៣៣,១៩ភាគរយ, ប្រទេសសិង្ហបុរីមានចំនួន ៤,៣១ភាគរយ និងវៀតណាមមានចំនួន ៤,០៩ភាគរយ។

មួយវិញទៀត គេបានមើលឃើញទៀតថា គម្រោងទាំងនោះបានហៀរចូលក្នុងវិស័យឧស្សាហកម្មចំនួន ៨០ភាគរយ, វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១១ភាគរយ និងវិស័យសកិកម្ម និងកសិ-ឧស្សាហកម្មមានចំនួន ៨ភាគរយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]

គម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%

វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រី […]

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សាងសង់សម្រេចបាន ៣៣%ហើយ

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន […]

កម្ពុជា-ជប៉ុន ចុះកិច្ចសន្យាលើគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ក្នុងភូមិសាស្រ្តខេត្តកណ្តាល

ក្រសួងសាធារណការ និងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (J […]

រោងចក្រកែច្នៃដំឡូងមីថ្មីមួយនៅកំពង់ស្ពឺ តម្លៃ២០លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

រោងចក្រផលិតម៉្សៅដំឡូងមី ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ […]

ព្រែកកំពង់ជ្រៃក្រោម អាចផ្តល់ទឹកស្រោចស្របជាង២ពាន់ហិកតានៅខេត្តស្វាយរៀង សង់បានជិត ៣០%

គម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ដែលស្ថិតក្នុងភូ […]