១៥ថ្ងៃ កម្ពុជាអនុម័តគម្រោងថ្មីបាន ២២គម្រោង តម្លៃ $៤៤៤លាន ខណៈ វិស័យឧស្សាហកម្មមានច្រើនជាងគេ

រយៈពេល១៥ថ្ងៃ ក្នុងខែកុម្ភៈ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗចំនួន ២២គម្រោង មានតម្លៃប្រមាណ ៤៤៤លានដុល្លារ ខណៈការវិនិយោគលើវិស័យឧស្សាហកម្មទទួលបានគម្រោងច្រើនជាងគេ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់គម្រោងវិនិយោគទាំង ២២នេះ គឺមាន១៥គម្រោងបានហូរចូលក្នុងវិស័យឧស្សាហកម្ម, ៤គម្រោង ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, និង ៣គម្រោងទៀតស្ថិតក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។

ក្នុងនោះដែរ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ទទួលបានចំនួនគម្រោងវិនិយោគច្រើនជាងគេ។

ខាងក្រោមនេះ គឺជាគម្រោងវិនិយោគថ្មីទាំង២២៖ សូមចុចទីនេះ និងទីនេះ ដើម្បីទទួលបានឯកសារដើម

១_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

២_គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

៣_គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុកវៀង ខេត្តព្រះវិហារ។

៤_គម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប, ថង់យួរ,ស្រោមកង់រថយន្ត, គម្របសៀវភៅ, និងទ្រនាប់គ្រប់ប្រភេទ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។

៥_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឍមណ្ឌលទិន្នន័យ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៦_គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

៧_គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

៨_គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហធាតុកែច្នៃ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

៩_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, សម្លៀកបំពាក់ពេទ្យ, និងសម្លៀកបំពាក់សត្វចិញ្ចឹម នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

១០_គម្រោងវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

១១_គម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១២_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

១៣_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ។

១៤_គម្រោងវិនិយោគបង្កើតរោងចក្រផលិតដើមណូអែល, អំពូលភ្លើងលំអ, និងគ្រឿងបន្លស់ដើមណូអែល នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

១៥_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោង ខេត្តតាកែវ។

១៦_គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែដូង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

១៧_គម្រោងវិនិយោគបង្កើតរោងចក្រផលិតតុក្តា និងសម្ភារៈសត្វចិញ្ចឹម នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

១៨_គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រិសស៍ ខេត្តស្វាយរៀង។

១៩_គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ, ខ្សែភ្លើង, និងកេសកាតុង នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រិសស៍ ខេត្តស្វាយរៀង។

២០_គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រិសស៍ ខេត្តស្វាយរៀង។

២១_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសាឡុងគ្រប់ប្រភេទ និងគ្រឿងសង្ហារឹម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២២_គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្រោមដៃ,ស្រោមជើង, មួក,និងកាបូប នៅតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ផ្លូវលេខ៦ ខេត្តកំពង់ចាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]