ក្រុមហ៊ុនសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចរក្សាតម្លៃដដែល សម្រាប់គន្លងETC&ANPR

កម្រៃសេវាផ្លូវល្បឿនលឿននឹងបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) រយៈពេល១ឆ្នាំទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ហើយក៏បន្តរក្សាតម្លៃដដែលរយៈពេល ៦ខែទៀត សម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)។ នេះបើតាមការផុសផ្សាយរបស់​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុ​ន ចាន់ថុល អនុប្រធានទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រា...

អាន​បន្ថែម

សម្តេចជំរុញបុកគ្រឹះសង់ផែទឹកជ្រៅនៅព្រះសីហនុមុនដាច់ឆ្នាំ ដើម្បីសាទរខួប ៧០ឆ្នាំ(កម្ពុជា-ជប៉ុន)

កម្ពុជា និងជប៉ុន កំពុងជំរុញលើការបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១​ដោយរំពឹងថា ការបុកគ្រឹះសាងសង់គម្រោងនេះ នឹងអាចធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២៣ ដើម្បីអបអរខួបអនុស្សាវរីយ ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។​ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១៥.១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស...

អាន​បន្ថែម

ក្រសួងមហាផ្ទៃថ្មីតម្លៃ ៦០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃ​ ៦០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃនេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងស...

អាន​បន្ថែម

ផ្លូវរត់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ

គិតត្រឹមថ្ងៃ៤ វិច្ឆិកា ២០២៣ ផ្លូវរត់(Runway) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG ដែលជាអ្នកទទួលបន្ទុកម៉ៅការសាងសង់ផ្លូវរត់ (Runway) និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងអាកាសយានដ្ឋានថ្មី នៅថ្ងៃទី៥ វិច្ឆិកា ២០២៣។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក(LSCG) និងដៃគូសហការ(MCC) ព្រមទាំ...

អាន​បន្ថែម

ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងសហការជាមួយក្រុមហ៊ុនសិង្ហបុរី អភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយកាបូន

តំណាងវិស័យឯកជនធំៗពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP)របស់កម្ពុជា និងក្រុមហ៊ុន TotalEnergies របស់សិង្ហបុរី ដែលជាក្រុមហ៊ុនលក់ និងផលិតថាមពលចម្រុះរបស់បារាំង បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគម្រោងប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់គំនិតផ្តួចផ្តើមការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) នេះបើយោងថាទំព័រហ្វែសបុកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ...

អាន​បន្ថែម

រដ្ឋសម្រេចឱ្យសង់រោងចក្រថ្មីចំនួន១២ ក្នុងនោះខេត្តកំពង់ស្ពឺស្រូបបានរោងចក្រថ្មី៧

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់រោងចក្រថ្មីចំនួន១២ ក្រោមទុនវិនិយោគ ៦៦,៦០លានដុល្លារ ដែលអាចបង្កើតការងារបាន ១២.៦១០កន្លែង សម្រាប់ពលរដ្ឋរស់នៅតាមបណ្តាខេត្តក្រុងចំនួន៥ ដែលក្នុងនោះខេត្តកំពង់ស្ពឺទទួលបានរោងចក្របង្កើតថ្មីច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣១ តុលា ២០២៣។ ក្រុមហ៊ុនទាំង១២នោះរួមមានដូចខាងក្រោម៖ ...

អាន​បន្ថែម

ស្ថានីយ៍ទឹកកខ្វក់បឹងជើងឯកតម្លៃជាង២០លានដុល្លារ សង់ជិតរួចរាល់១០០%ហើយ

គិតត្រឹមថ្ងៃទី៣០ ខែតុលា ២០២៣នេះ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៣០ តុលា ២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន...

អាន​បន្ថែម

អគារសាលាខេត្តកំពង់ស្ពឺថ្មី តម្លៃជាង ១០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺថ្មី ដែលមានតម្លៃជាង ១០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឱ្យដឹងថា អគាររដ្ឋបាលថ្មីនេះ ត្រូវបានសាងសង់ស្ថិតលើផ្ទៃដីប្រមាណ ១៨.០៧៨,១៧ ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសំណង់អគារសរុ...

អាន​បន្ថែម

រដ្ឋសម្រេចឱ្យសង់រោងចក្រថ្មី៤ នៅស្វាយរៀង(១) និងព្រះសីហនុ(៣)

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៤ ដើម្បីសង់រោងចក្រថ្មីចំនួន៤ ក្រោមទុនវិនិយោគ ១៣លានដុល្លារ ដែលអាចបង្កើតការងារបាន ៧៨២កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៧ តុលា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក...

អាន​បន្ថែម

រង្វង់មូល និងរូបសំណាកប្រវត្តិសាស្រ្តនៅខេត្តត្បូងឃ្មុំ សង់បាន ៩០%ហើយ

រង្វង់មូល និងរូបសំណាក់ហ្លួងព្រះស្ដេចកន ដែលសាងសង់ឡើងពីស្ពាន់កម្ពស់ ១៣.៣៥ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ រង្វង់មូល និងរូបសំណាកនេះ ស្ថិតត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ“ក” នៅទីតាំង "វាលឥន្ទចក្រី" ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុ...

អាន​បន្ថែម