រោងចក្រធំៗចំនួន៦ តម្លៃជាង៣២លានដុល្លារ នឹងសង់នៅខេត្តក្រុង៤
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៦ ដើម្បីសង់រោងចក្រថ្មីចំនួន៦ ក្រោមទុនវិនិយោគ ៣២.២៦លានដុល្លារ ដែលអាចបង្កើតការងារបាន ៨.៧៨៤កន្លែង សម្រាប់ពលរដ្ឋរស់នៅខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៦នោះរួមមានដូចខាងក្រោម៖ ១. JUSTIN ALLEN (CAMBODIA) GARMENT M...
អានបន្ថែមផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេល ៧ឆ្នាំក្នុងការសាងសង់។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនៃកំណាត់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុប ៣៣០គីឡូម៉ែត្រ គិតចាប់ពីចំណុច ស្ពានព្រែកក្តាម ខេត្តកណ្តា...
អានបន្ថែមត្រឹមខែវិច្ឆិកា ការចម្រាញ់រ៉ែមាសនៅកម្ពុជាកើនដល់ជិត ៩០០០គីឡូក្រាម
ការចម្រាញ់រ៉ែមាសជាលក្ខណឧស្សាហកម្មទទួលបានមាសប្រមាណជិត ៨.៩៧៩គីឡូក្រាម និងបានបង់ពន្ធសួយសារសរុបប្រមាណ១៤.៤លានដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា។ តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ។ បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីរ៉ែ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុ...
អានបន្ថែមគម្រោងវារីអគ្គីសនីខា្នតយក្សតម្លៃជាង ៤៤០លានដុល្លារ នឹងសង់នៅកោះកុង
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនដ៏ធំមួយ ដើម្បីវិនិយោគសាងសង់វារីអគ្គិសនីធំៗចំនួន២ តម្លៃជាង ៤៤៧,៥លានដុល្លារ នៅខេត្តកោះកុង ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ វិច្ឆិកា ២០២៣។ គម្រោងសង់វារីអគ្គិសនីដ៏ធំទាំងពីរនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD” ដែលនឹងត្រូវសាងសង់នៅស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភ...
អានបន្ថែមសណ្ឋាគារដ៏ទំនើបតម្លៃជាង ៨៤លានដុល្លារ កណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះហើយ
សណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ស្ថិតចំកណ្តាលរាជធានីភ្នំពេញ មានតម្លៃជាង ៨៤,៥លានដុល្លារ ត្រូវបានបុកគ្រឹះសាងសង់នៅថ្ងៃ១៩ វិច្ឆិកា ២០២៣នេះហើយ។ សណ្ឋាគារអន្តរជាតិដ៏ទំនើបមួយនេះ មានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ឧកញ៉ា លាង ហ៊ី ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ។ គួរបញ្ជាក់ថា សណ្ឋាគារនេះ នឹងសាងសង់ឡើងដោយមាន ២៣៧បន្ទប់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ...
អានបន្ថែមសម្តេចណែនាំក្រសួងដែនដីរៀប MasterPlan សម្រាប់ទីក្រុងថ្មី ដោយផ្តោតលើចំនុចសំខាន់២
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ដោយគិតគូជាពិសេសអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានច្បាស់លាស់ និង បែងចែកតំបន់ឱ្យបានដាច់ៗពីគ្នា។ នេះបើតាមការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្...
អានបន្ថែមគម្រោងអភិវឌ្ឍក្រុងរណបកោះនរា តម្លៃជាង $២ពាន់លាន នឹងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥
គម្រោងអភិវឌ្ឍ«កោះនរា» លើទំហំផ្ទៃដី១២៥ហិកតា ក្រោមទុនវិនិយោគជាង ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងបញ្ចប់តំណាក់កាលដំបូងដែលចំណាយប្រមាណ ៥៥០លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើយោងការលើកឡើងរបស់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានសំខាន់២ខ្សែ ភ្ជាប់ទៅក្រុងរណបកោះនរា ដែលមានតម្លៃជិត ៤០លានដុល្លារ នៅថ្ងៃទី១៥...
អានបន្ថែមគម្រោងសង់ស្ពានថ្មី នៅព្រែកប្រា អាចនឹងចាប់ផ្តើមបុកគ្រឹះសង់នៅក្នុងឆ្នាំ២០២៣
គម្រោងសាងសង់ស្ពានព្រែកប្រា អាចនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣ ខណៈបានចរចាររួចរាល់។ នេះបើតាមការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។(អានបន្ថែម) សម្តេចបានថ្លែងឱ្យដឹងថា រាជធានីភ្នំពេញពេលនេះ ម...
អានបន្ថែមចិនគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ សង់ផ្លូវដែកប្រវែង១៥០០គ.មនៅវៀតណាម
CCCC ជាក្រុមហ៊ុនសំណង់យក្សរបស់ចិន ដែលគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវដែកខាងជើង-ខាងត្បូង មានប្រវែង ១.៥០០គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម។ នេះបើយោងតាមចុះផ្សាយរបស់ VN express អំពីជំនួបមួយរវាង លោក Bai Yinzhan នាយកក្រុមហ៊ុន China Harbor Engineering Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិស្វកម្មពហុជាតិ និងសំណង់យក្ស CCCC ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung ក្នុងកិច្...
អានបន្ថែមសម្តេចជំរុញឱ្យអភិវឌ្ឍផ្លូវដែកនៅកម្ពុជាអាចរត់បាន ៨០គ.ម ក្នុង១ម៉ ខណៈបច្ចុប្បន្នបានត្រឹមតែ…ប៉ុណ្ណោះ!
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យឡើងវិញ និងរៀបចំធ្វើបច្ចុប្បន្នភាពជំរុញឱ្យរថភ្លើងបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈបច្ចុប្បន្នបើកបរបានតែក្នុងល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្ន...
អានបន្ថែម