ចិន​គ្រោង​វិនិយោគ​ ៦០ពាន់លានដុល្លារ សង់​ផ្លូវ​ដែកប្រវែង១៥០០គ.មនៅ​វៀតណាម​

CCCC ជាក្រុមហ៊ុនសំណង់យក្សរបស់ចិន ដែលគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវ​ដែក​ខាងជើង-ខាងត្បូង មានប្រវែង ១.៥០០គីឡូម៉ែត្រ ក្នុងប្រទេស​វៀតណាម​​។

នេះបើយោងតាមចុះផ្សាយរបស់ VN express អំពីជំនួបមួយរវាង លោក Bai Yinzhan នាយកក្រុមហ៊ុន China Harbor Engineering Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិស្វកម្មពហុជាតិ និងសំណង់យក្ស CCCC ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅក្រៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន​ ។

គម្រោងផ្លូវដែកខាងជើង-ខាងត្បូងនេះ មានប្រវែង ១.៥០០គីឡូម៉ែត្រ ដែលនឹងរត់ពីទីក្រុងហាណូយទៅទីក្រុងហូជីមិញ ក្នុងល្បឿនរហូតដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវដែកមួយខ្សែនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យដឹកជញ្ជូនក្នុងប្រទេសវៀតណាម ព្រោះវាជា “ឆ្អឹងខ្នង” ដែលនឹងតភ្ជាប់ផ្លូវរថភ្លើងក្នុងទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជា កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងព្រំដែនអន្តរជាតិ។

ក្រុមហ៊ុន(CCCC) បញ្ជាក់ទៀតថា គម្រោងដ៏ធំមួយនេះនឹងត្រូវចំណាយអស់ប្រមាណ ៦០ពាន់លានដុល្លារ បើតាមផែនការ គម្រោងនេះអាចនឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ ២០២៨។

គួររំលឹកថា ក្រុមហ៊ុន(CCCC) បានមកប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩៦មកម្ល៉េះ ដោយបានវិនិយោគលើគម្រោងសាងសង់ធំៗចំនួន ២០គម្រោងរួចមកហើយ ។ ជាមួយគ្នានេះដែរ ដើម្បីជាការលើកទឹកចិត្តដល់វិស័យឯកជន រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តក្នុងការធានាឱ្យបាននូវគុណភាព និងនិរន្តរភាពសម្រាប់អ្នកវិនិយោគបរទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]