ថៃបោះទុនជាង ១០០លានដុល្លារ សង់រោងចក្រស្រាបៀរខ្នាតយក្សលើកដំបូងនៅកម្ពុជា

ក្រុមហ៊ុន Thai Beverage (ThaiBev) ដែលបានចុះបញ្ជីជាក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈអាស៊ាននៅសិង្ហបុរី គ្រោងបោះទុនវិនិយោគ ៤ពាន់លានបាត ស្មើនឹងជាង ១០៨លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតភេសជ្ជៈ និងស្រាបៀរនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ Thapana Sirivadhanabhakdi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ThaiBev បានឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងចំណាយ ៧ពាន់លានបាត ស្...

អាន​បន្ថែម

ព្រលានថ្មីសៀមរាបសាកល្បងចុងក្រោយដោយជោគជ័យ ដើម្បីបើកដំណើរការផ្លូវការថ្ងៃ ១៦ តុលានេះ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) បានបញ្ចប់ដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម ដោយជោគជ័យ និងត្រៀមបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មជាផ្លូវការនៅពាក់កណ្តាលខែតុលា។​ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាស...

អាន​បន្ថែម

ត្រីមាសទី២-២០២៣ កម្ពុជាអនុម័តបាន ៧៤គម្រោង មានទុនជាង៧៦០លានដុល្លារ កើន ៦៣%

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧៤គម្រោង ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើង ៤៥ភាគរយ ធៀបនឹងត្រីមាសទីពីរឆ្នាំមុន។​ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា បង្ហាញថា ទុនវិនិយោគសរុបនៃគម្រោងវិនិយោគដែលទទួលបានការអនុម័ត មានចំនួន ៧៦០លានដុល្លារ កើនឡើង ៦៣ភាគរយ។​ ក្នុងចំណោមគម្រោងវិនិយោគថ្មីដែលទទួលបានការអនុម័ត គម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋក...

អាន​បន្ថែម

រោងចក្រថ្មី២ តម្លៃជាង ១១លានដុល្លារ នឹងសង់ក្នុងខេត្តកំពង់ស្ពឺ និងស្វាយរៀងឆាប់ៗនេះ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ២ ដើម្បីបង្កើតរោងចក្រធំៗចំនួន២ ក្រោមទុនវិនិយោគ ១១,៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១.២៨៩កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៨ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង២នោះរួមមានដូចខាងក្រោម៖ ១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូល...

អាន​បន្ថែម

កំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ

កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ កំពង់ផែថ្មីនេះ ត្រូ​វបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈកំពុងសម្ពោធដា...

អាន​បន្ថែម

ជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍

រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។​ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង...

អាន​បន្ថែម

គិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ

គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។​ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែ...

អាន​បន្ថែម

រដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប

រដ្ឋបាលខេត្តកែបគ្រោងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយអង្គ មានកម្ពស់​៤៥ម៉ែត្រ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប   ទុកជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈឯកឧត្ដម សោម  ពិសិដ្ឋ  អភិបាលនៃគណ:អភិបាលខេត្តកែប តាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងឱកាសអញ្ចើញអមនិមន្តព្រះសាសនមុនីមហាកម្មដ្ឋាន...

អាន​បន្ថែម

ឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា

ប្រទេសឥណ្ឌា បានបង្ហាញពីជំហរគាំទ្រលើគម្រោងអភិ​វៃឌ្ឍសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តចំនួន ០២ រួមមានខេត្តកំពង់ធំ និងខេត្តព្រៃវែង។ នេះបើតាមលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឥណ្ឌាបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Qui...

អាន​បន្ថែម

រយៈពេល៧ខែ ២០២៣ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជាង ២ពាន់គម្រោង មានតម្លៃជាង២ពាន់លានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ​២.០៣៦គម្រោង ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ។ របាយការណ៍ក្រសួងបង្ហាញថា គម្រោងសាងសង់ទទួលបានការអនុញ្ញាត មានផ្ទៃក្រឡាទំហំ ៨លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ២.៩៧ ប៊ីលានដុល្លារ។​ ពីឆ្នាំ២០០០ ដល់៧ខែឆ្នាំ២០២៣ មានគម្រោងសាងសង់ ចំនួន​ ៦៣.៩០៣គម្រោង ដែលមានផ្ទៃក្រឡាទំហំ ១៨១ លានម៉ែត្រការ៉េ គិតជាទុនវិនិយោគ ៧២.៣៧ ប៊ីលានដុល្លារ។​ របាយការណ...

អាន​បន្ថែម