ក្រុមហ៊ុនចិននឹងចាប់ផ្តើមស្លរមាសលើកដំបូងនៅមណ្ឌលគិរីឆាប់ៗនេះ ខណៈកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធ

ក្រុនហ៊ុនចិនមួយទៀត គឺក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី (Rong Cheng Industrial Investment (Cambodia) Co., Ltd.) បាននិងកំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម ក្នុងការរុករករ៉ែមាស ដើម្បីអាចឈានដល់ការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនឆាប់ៗនេះ ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើ...

អាន​បន្ថែម

ផ្សារទំនើប AEON ៣ តម្លៃ ២៩០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការហើយ។ ផ្សារទំនើបមួយនេះ ត្រូវបានសម្ពោធនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ស្ថិតនៅលើមហាវិថីសម្តេចតេជោ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេល ០៤ខែកន្លងមក។ (អានបន្ថែម) គួរបញ្ជ...

អាន​បន្ថែម

ក្រុមហ៊ុន Prince គ្រោងសង់ព្រះពុទ្ធប្បដិមាករកម្ពស់ ៨៨ម៉ែត្រ ១ទៀតនៅក្រុងព្រះសីហនុ

ក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក (Canopy Sands Development Co., Ltd) ដែលជាក្រុមហ៊ុនពហុសាជីវកម្មធំជាងគេមួយនៅប្រទេសកម្ពុជា គ្រោងនឹងសាងសង់ព្រះពុទ្ធប្បដិមាករកម្ពស់រហូតដល់ទៅ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាករ ដែលមានកម្ពស់ ៨៨ម៉ែត្រនេះ មានទីតាំងស្ថិតនៅឃុំរាម ខេត្តព្រះសីហនុ អនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនខេនូភី ស៊ែន ឌីវេឡុមមិន ឯ.ក។ យោងតាមផែនទីបញ្ជាក់ពីទីតាំងគម្រោងបានឱ្យដឹងថា រូ...

អាន​បន្ថែម

រតនគិរីមានក្រុមហ៊ុន២៧ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ខណៈជាង៨៥% ជាក្រុមហ៊ុនវៀតណាម

ខេត្តរតនគិរី គឺជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយសារកត្តាភូមិសាស្ត្រនិងអាកាសធាតុ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគឯកជនចំនួន ២៧បានមកវិនិយោគលើផ្ទៃដីសម្បទានសេដ្ឋកិច្ចជាច្រើនហិកតានៅក្នុងខេត្តរតនគិរី ដែលក្នុងនោះមានប្រមាណ ៨៥ភាគរយជាវិនិយោគិនមកពីប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីន ក្នុងសន្និសីទសារព័ត៌មានស្តី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២...

អាន​បន្ថែម

រហូតមកទល់នឹងពេលនេះ កម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦ពាន់គីឡូក្រាម

គិតរហូតមកទល់នឹងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរី​បាន​ជាង ៦.០០០​គីឡូក្រាម តាមរយៈក្រុមហ៊ុនអូស្ដ្រាលី Renaissance Mineral Limited (Cambodia) ដែលកំពុងវិនិយោគលើការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា គិតតាំងពីចាប់ផ្តើមអាជីវកម្មរ...

អាន​បន្ថែម

រដ្ឋគ្រោងសង់រោងចក្រទឹកស្អាតធំមួយ ដើម្បីផ្គត់ផ្គង់ដល់ខេត្តបីនៅភាគខាងកើតនៃប្រទេសកម្ពុជា

បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) បាននិងកំពុងសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសំខាន់ៗបីនៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចប់ដំណើរការសិក្សានៅចុងខែឧសភាខាងមុខនេះហើយ។ នេះបើតាមជំនួបរវាងឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងប្រតិភូក្រុមហ៊ុនCCECC កាលពីថ្ង...

អាន​បន្ថែម

កម្ពុជា-ឡាវ រួមគ្នាសិក្សាទីតាំងអាទិភាព ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ

កម្ពុជា-ឡាវ កំពុងសិក្សាទីតាំង ២កន្លែង ដើម្បីបើកច្រកព្រំដែនថ្មីមួយ ដោយភ្ជាប់ជាមួយស្រុកភូវង់ នៃខេត្តអាត់តាពើរបស់ប្រទេសឡាវ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម  ញ៉ែម សំអឿន អភិបាល នៃ​គណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ប្រទេសកម្ពុជា​ និងប្រទេសឡាវ បាននឹងកំពុងសិក្សាលើជម្រើសទីតាំង ២កន្លែង គឺទី១ នៅបង្គោលលេខ ១០៣ រវាងស្រុកវើនសៃនៃខេត្តរតនគិរី និងស្រុកភូវង់នៃខេត្តអាត់តាពើ...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ កម្ពុជាប្រើឥណទានពីកូរ៉េអស់ជាង ១.៦០០លានដុល្លារ សម្រាប់គម្រោងអាទិភាព

កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ គិតត្រឹមឆ្នាំ២០២២។ តួលេខនេះ​ត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តម​បណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ...

អាន​បន្ថែម

មជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៥៥% ហើយ

គម្រោងសាងសង់មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេ​​ចការសាងសង់បាន ៥៥% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានដឹកនាំដោយ ឯកឧត្តម  ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់អំឡុងដើមខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ការសាងសង់...

អាន​បន្ថែម

អភិបាលខេត្តរតនគិរីប្តេជ្ញាសង់ព្រលានយន្តហោះឱ្យបាន ខណៈបានត្រៀមដីជិត ១៤០០ហិកតារួចស្រេច

រដ្ឋបាលខេត្តរតនគិរី បានត្រៀមដីទុកជិត ១៤០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះដ៏ធំមួយ ដើម្បីភ្ជាប់ខេត្តចំនួន ៤ ដែលមានព្រំប្រទល់ជាប់ៗគ្នានេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា នៅថ្ងៃអនាគតនៅកណ្តាលទីក្រុងបានលុង នឹងមានសួនច្បារ មួយដ៏ធំពិសេស នៅចុ...

អាន​បន្ថែម