ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក
ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាងសង់អគាររង្វង់អវកាសខ្នាតយក្សដំបូងគេលើលោក ដើម្បីឡោមព័ទ្ធអគារខ្ពស់បំផុតលើលោក Burj Khalifa។ នេះបើយោងតាមសារព័ត៌មាន CNN ។ គម្រោងនេះមានឈ្មោះថា Downtown គឺជារចនាសម្ព័ន្ធរាងជារង្វង់ធំ ៥ ថ្នាក់ ដែលបំពាក់ដោយបច្ចេកវិទ្យាពណ៌ និងភ្លើងបែបឆ្លាតវៃ បែបពិភពលោកនាពេលអានាគត។ សំណង់នេះនឹងមានកម្ពស់ ៥៥០ ម៉ែត្រ និងមានអង្កត់ផ្ចិតរង្វង់ជាង ៣ គីឡូម៉ែត្រ។ រង្វង់ទាំងមូ...
អានបន្ថែមគម្រោងសួនឧស្សាហកម្មធំជាងគេនៅវៀតណាម តម្លៃ ៥២០លានដុល្លារ បើកការដ្ឋានឆាប់នេះ
គម្រោងសាងសង់សួនឧស្សាហកម្មទំហំ ១០០០ ហិកតា ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលនឹងក្លាយជាសួនឧស្សាហកម្មធំជាងគេមួយក្នុងប្រទេសវៀតណាម និងក្នុងតំបន់់។ ការសាងសង់នេះនឹងចំណាយប្រាក់ចំនួន ៥២០លានដុល្លារអាមេរិក ហើយសួនឧស្សាហកម្មនេះនឹងបម្រើដល់វិស័យជាច្រើន ដូចជាសម្ភារៈសំណង់ និង ការកែច្នៃម្ហូបអាហារ ជាដើម។ បើយោងតាមសារព័ត៌មាន GCR។ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ សួនឧស្ស...
អានបន្ថែមកម្ពុជា ស្នើADB សង់អាងប្រព្រឹត្តិកម្មទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅតំបន់ជនបទ
តាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ កម្ពុជា(ADB) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីកម្ពុជា បានស្នើឲ្យ ADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋរស់នៅតំបន់ជនបទ។ នាឱកាសនោះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតលើវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB លើការអភិវឌ្ឍ...
អានបន្ថែមរដ្ឋអនុម័តគម្រោងធំៗ៣ អាចបង្កើតការងារបានជាង ៦ពាន់កន្លែងជូនពលរដ្ឋ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុបជាង ១៦.៥លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ...
អានបន្ថែមរដ្ឋអនុម័តគម្រោង៥ តម្លៃជិត ៤៥លានដុល្លារ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុបជាង ៤៤,៤០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- Toyota Tsusho Manufacturing (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រ...
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគជប៉ុនចំនួន ១៤៩គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ ត្រឹមខែសីហា-២០២២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនទាំងអស់ មានចំនួន ១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហាឆ្នាំនេះ។ របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងប្រជុំលើកទី ២៤ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២២ ដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯ...
អានបន្ថែមអគារស្នងការដ្ឋាននគរបាលចំនួន២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការ ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ កញ្ញា ២០២២។ ទី១ ជាអគាររដ្ឋបាល មានទទឹង ៤០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ២០,០០០ម៉ែត្រក្រឡា និងមានកម្ពស់ ១០ជាន់ ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន ២,០០០ម៉ែត្រក្រឡា។ ទី២ ជាសាលប្រជុំមានកម្ពស់៣...
អានបន្ថែមឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល
ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០% ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម GCR កាលពីថ្មីៗនេះ។ មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។ ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០...
អានបន្ថែមរដ្ឋបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាង៦០០លានដុល្លារ ក្នុងឆមាសទី១
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៦៣៥លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២២នេះ ស្មើនឹងប្រមាណ ៣០ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត។ យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីដែលបានចុះ មានប្រមាណ ៦១ភាគរយ ជាក្របខ័ណ្ឌទ្វេភាគី និង៣៩ភាគរយទៀត ជាក្របខ័ណ្ឌពហុភាគី។ ក្រសួងលើកឡើងក្ន...
អានបន្ថែម៨ខែដំបូង-២០២២ រដ្ឋអនុម័តគម្រោងថ្មីជាង១០០គម្រោង តម្លៃជាង ៣ពាន់លានដុល្លារ
៨ខែដំបូង ដោយគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ រដ្ឋសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបានជាង១០០គម្រោង មានតម្លៃប្រមាណជា ៣៤០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានសំណង់និងអចលនទ្រព្យ ដែលបានស្រង់ទិន្នន័យចេញពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក ក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០២២។ ក្នុងនោះដែរ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គ...
អានបន្ថែម
