គម្រោងការពារទឹកជំនន់ និងកែលម្អលូជំហានទី៤ សម្រេចបានជិត ១០០% ហើយ
គម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូជំហានទី៤ នៅខណ្ឌដូនពេញ ដែលកំពុងសាងសង់ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ ៩៨% ហើយ។នេះបើយោងតាមមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ គម្រោងនេះ រួមមាន ការដាក់លូមេដែលមានទំហំអង្កត់ផ្ចិត ១,៥ម ដល់ ២,៣ម ការសាងសង់អាងក្រោមដីទំហំ ៦៥.០០០ម៉ែត្រគូប (បណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម) និងសាងសង់ស្ថានីយបូមទឹកថ្មី មា...
អានបន្ថែមគម្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកោះរ៉ុង ជារួមសម្រេចបានជាង ៨០% ហើយ
គិតមកទល់បច្ចុប្បន្ន គម្រោងសាងសង់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗនានា នៅកោះរ៉ុង នៃខេត្តព្រះសីហនុ ជារួមសម្រេចបានជាង ៨០% ហើយ ដោយគ្រោងនឹងបើកឱ្យសាធារណជនប្រើប្រាស់ ក៏ដូចជាសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលឆាប់ៗ ក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន អគាររដ្ឋបាល...
អានបន្ថែមការសិក្សាគម្រោងសាងសង់ព្រលានថ្មីលើដី៤០០ហិកតា នៅកោះកុង ត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ
ការសិក្សាគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកោះកុងតម្លៃជាង ៤០លានដុល្លារ ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុន លី យ៉ុងផាត គ្រុប និងក្រុមហ៊ុនថៃ Bangkok Airways តាំងពី ២ ឆ្នាំមុន ត្រូវបានផ្អាកមួយរយៈធំហើយ ពោលគឺគ្មានលទ្ធផលទៅមុខនោះទេ ដោយសារវិបត្តិកូវីដ។ យ៉ាងណាមិញ អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ទោះបីមានការយឺតយាវដូច្នេះ រដ្ឋនឹងមិនដកអាជ្ញាបណ្ណរបស់ក្រុមហ៊ុនទាំងពីរឡើយ ព្រោះយល់ពីស្ថានភាពបច្ចុប្បន្ន ហើយព្យាយាមជំរុញក្រុមហ៊ុនឱ្យ...
អានបន្ថែមស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត១០០%ហើយ
មកទល់បច្ចុប្បន្ន ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលជាផ្នែកមួយរបស់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ ខណៈការដ្ឋានផ្លូវទាំងមូលក៏ដំណើរទៅដោយរលូនផងដែរ។ នេះបើយោងតាមក្រសួងសារធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ បែកចែកជា ២ ខ្សែ រួមមានស្ពានផ្នែកខាងកើតប្រវែង ៦៣០ម៉ែត្រ ដែលសម្រេចបាន៩៥,១០% ហើយគ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានផ្នែកខាងលិចប្រវែង ៣៦៦...
អានបន្ថែមផែនការផ្លូវល្បឿនលឿនពីព្រលានថ្មីមកក្រុងភ្នំពេញ ប៉ះពាល់តិចតួចពីវិបត្តិកូវីដ តែនៅបន្តទៅមុខ
ផែនការសាងសង់ផ្លូវល្បឿនលឿនលើអាកាស តភ្ជាប់រវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល អាចនឹងពន្យារបន្តិចដោយសារវិបត្តិកូវីដ ប៉ុន្តែការសិក្សានៅតែបន្ត ហើយគម្រោងគឺនៅតែមាន។ នេះបើយោងតាម អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងកាលពីចុងឆ្នាំមុនថា គម្រោងដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមសាង...
អានបន្ថែមទូតជប៉ុន និងរដ្ឋមន្រ្តី ចុះពិនិត្យគុណភាពផ្លូវបាត់ដំបង-បន្ទាយមានជ័យ ដែលសម្រេចជិត ១០០%
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដែលបានសង់រួចជិត ១០០%។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីបញ្ជាក់ថាផ្លូវមានស្ដង់ដា អាចប្រើប្រាស់យូរ ហើយធ...
អានបន្ថែមផ្លូវ៣៨ខ្សែនៅសៀមរាប នឹងបញ្ចប់តាមផែនការខែធ្នូនេះ ខណៈបច្ចុប្បន្នសម្រេចជាង៦៣%
គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងបញ្ចប់តាមផែនការនៅខែធ្នូ ឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូល សម្រេចបានប្រមាណ ៦៣,៨៧% ហើយ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល កាលពីម្សិលមិញនេះ។ ឯកឧត្ដម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ការដ្ឋានផ្លូវទាំងមូលសម្រេចបានជិត ៦៤% ក្នុងនោះប្រឡាយលូរំដោះទឹកសម្រេចបាន៩០% ប្រព...
អានបន្ថែមUSAID គ្រោងផ្ដល់ជំនួយ ៣លានដុល្លារ ជួយលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនត្រជាក់នៅកម្ពុជា
ទីភ្នាក់ងារ USAID កំពុងស្នើរដ្ឋាភិបាលសហរដ្ឋអាមេរិកសុំទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System នៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលាបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល...
អានបន្ថែមផ្លូវរថភ្លើងភ្នំពេញ-បាវិត និងគម្រោងធំៗ ៣ទៀត នឹងត្រូវបញ្ចូលក្នុងផែនការមេដឹកជញ្ជូនកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិនិត្យបញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ ទៀត បញ្ចូលទៅក្នុងផែនការមេដឹកជញ្ជូនកម្ពុជា ពោលគឺដើម្បីឱ្យគម្រោងទាំងអស់ក្លាយជាការពិតឆាប់ៗ។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ។ ឯ...
អានបន្ថែមចិនបើកឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនដើរដោយអគ្គិសនី ភ្ជាប់ទៅជើងភ្នំហិម៉ាឡៃលើកដំបូង
រថភ្លើងល្បឿនលឿនប្រវែងផ្លូវរត់ ៤៣៥ គីឡូម៉ែត្រ ភ្ជាប់រដ្ឋធានីភាគនិរតីនៃខ្ពស់រាបទីបេ Lhasa និងទីក្រុង Nyingchi ជិតជើងភ្នំហិម៉ាឡៃ បានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ រថភ្លើងនេះនឹងក្លាយជារថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គីសនីពេញលេញដំបូងបង្អស់ នៅក្នុងតំបន់ភ្នំហិម៉ាឡៃ។ រថភ្លើងនេះមានល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចដឹកអ្នកដំណើរពីទីក្រុង Lhasa ទៅកាន់ទីក្រុង Shannan ក្នុងរយៈពេល ៧០នាទ...
អានបន្ថែម
